- សេដ្ឋកិច្ចសេដ្ឋកិច្ច January 21, 2021 Khmernote
រដ្ឋមន្រ្តីកសិកម្មគាំទ្រគម្រោងវិនិយោគការដាំដុះរុក្ខជាតិឱសថនៅកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរុក្ខជាតិឱសថ និងវិស័យកសិកម្មនាពេលអនាគត សំដៅលើកស្ទួយផលិត ភាពផលិតកម្ម ប្រកួតប្រជែងកែច្នៃ និងនាំចេញ ឆ្លើយតបតាមតម្រូវការទីផ្សារ។ ក្នុងឱកាសអនុញ្ញាតឱ្យ នាយកក្រុមហ៊ុន Khmer Holding Group ចូលជួបសម្តែងការគួរ សមនិងពិភាក្សាការងារ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានគាំទ្រគម្រោងរបស់ក្រុមហ៊ុន Khmer Holding Group ដែលចង់វិនិយោគដាំដុះរុក្ខជាតិឱសថ ចម្រាញ់ កែច្នៃ និងផលិតឱសថ, បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើឱ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល
- ទេសចរណ៍ទេសចរណ៍ January 21, 2021 Nita
យោងតាមទីភ្នាក់ងារទេសចរណ៍ជប៉ុនបានឱ្យដឹងថា ភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសជប៉ុនក្នុងឆ្នាំ ២០២០ បានធ្លាក់ចុះ ៨៧.១% បើធៀបនេងឆ្នាំមុនដែលជាការធ្លាក់ចុះដ៏ខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៩៦៤ ។ ទីភ្នាក់ងារនេះបាននិយាយថា « ចំនួនជនបរទេសដែលមកទស្សនាប្រទេសជប៉ុនកាលពីឆ្នាំកន្លងទៅបានធ្លាក់ចុះដល់ ៤.១២ លាននាក់ដែលបានបំផ្លាញមហិច្ឆតារបស់រដ្ឋាភិបាលក្នុងការស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៤០ លាននាក់នៅឆ្នាំ ២០២០ នៅពេលដែលប្រទេសនេះត្រូវបានគ្រោងធ្វើជាម្ចាស់ផ្ទះ Olympic និង Paralympic Games »។ កាលពីខែឧសភា ចំនួនភ្ញៀវទេសចរមកកាន់ប្រទេសនេះបានធ្លាក់ចុះ ៩៩.៩% បើធៀបនឹងឆ្នាំមុនដោយសាររដ្ឋាភិបាលបានអនុវត្តការត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរឹង ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។ ទិន្នន័យបានបង្ហាញថា នៅក្នុងខែធ្នូចំនួនអ្នកទេសចរបរទេសមានចំនួន ៥៨,៧០០ នាក់នៅតែធ្លាក់ចុះ ៩៧.៧%
- ទេសចរណ៍ទេសចរណ៍ January 21, 2021 Khmernote
យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ភាគីកម្ពុជាបានឯកភាពជាមួយភាគីឥណ្ឌាថា នឹងរៀបចំដំណើរការតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ដើម្បីជំរុញសកម្មភាពទេសចរណ៍ឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយលោកជំទាវ ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ ថ្នាក់ដឹកនាំទាំងពីរបានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ឥណ្ឌា និងបានពង្រឹងវិស័យការទូតកាន់តែជិតស្និទ្ធជាមួយគ្នា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 21, 2021 Nita
ថ្វីត្បិតប្រទេសយើង កំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩ ប៉ុន្តែការដាំដុះដំណាំម្រេចរបស់កសិករហាក់នៅមានការផុលផុសដដែលរីឯតម្លៃក៏នៅតែខ្ពស់ដូចមុនដែរ។ នេះជាការលើកឡើងរបស់លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតនៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ។ លោក ចាន់ រិទ្ធិ បានបញ្ជាក់ថា ដំណាំម្រេចនៅតែបន្តការដាំដុះជាបន្តបន្ទាប់លើផ្ទៃដីជិត ៣០០ហិកតា ដោយការផលិតម្រេចនេះមានសហគមន៍មួយដែលកំពុងគ្រប់គ្រងមើលការខុសត្រូវ ថែមទាំងមានក្រុមហ៊ុនចំនួន ៤ រួមសហការដើម្បីទិញផលិតផលម្រេចសម្រាប់បន្តចែកចាយនៅលើទីផ្សារអន្តរជាតិ។ លោក ងួន ឡាយ ប្រធានសហគមន៍ម្រេចកំពតបានថ្លែងថា ផ្ទែដីបង្កបង្កើនផលម្រេចក្នុងសហគមន៍មានសរុបជាង ២៩០ហិកតា ក្នុងនោះយើងអនុវត្តន៍លើផ្ទៃដី ១០០% ដោយទទួលទិនផលបានខ្ពស់គួរសម ហើយបច្ចុប្បន្នទីផ្សារម្រេចកំពតក៏នៅតែមានតម្លៃហាងឆេងខ្ពស់ដូចមុនដដែល
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 20, 2021 Nita
ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរានៅថ្ងៃ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី ១៩ ខែមករា ឆ្នាំ ២០២១ បានដឹកនាំមន្ត្រីជំនាញចុះទៅត្រួតពិនិត្យទីតាំងមួយចំនួននៅក្នុងតំបន់រមណីយដ្ឋានអង្គរដើម្បីផ្តល់យោបល់បច្ចេកទេស និងដំណោះស្រាយនានាសម្រាប់កិច្ចការអភិរក្ស និងអភិវឌ្ឍន៍។ នៅក្នុងដំណើរការត្រួតពិនិត្យការងារនេះ គណៈប្រតិភូបានចុះពិនិត្យទីតាំងខាងកើតខ្លោងទ្វារជ័យ ដើម្បីរកទីតាំងចំណតថ្មីចៀសវាងកុំឱ្យរថយន្តដឹកភ្ញៀវទេសចរចតនៅមុខប្រាសាទចៅសាយទេវតា និងខាងកើតខ្លោងទ្វារជ័យ។ ក្នុងនោះក៏បានពិភាក្សាលើការបង្កើតផ្លូវថ្មី ដើម្បីឱ្យភ្ញៀវទេសចរអាចដើរកម្សាន្តមកកាន់រហាត់ទឹកនៅក្នុងសួនបណ្តុះកូនឈើស្ពានថ្មប្រាសាទតាកែវ ប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទបានងាយស្រួល។ បន្ថែមពីនោះ ក៏ពិនិត្យលទ្ធភាពបង្កើតផ្លូវដើរ ឬផ្លូវកង់ចេញពីខ្លោងទ្វារជ័យទៅខ្លោងទ្វារខ្មោច និងទីតាំងចំណតនៅក្នុងក្រុងអង្គរធំ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតរថយន្តសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ផងដែរ។ ឯកឧត្តម ហង់
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 20, 2021 Nita
ខេត្តឈៀងម៉ៃប្រទេសថៃ បានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិតលើកន្លែងកម្សាន្ត និងភោជនីយដ្ឋាន ដោយសារតែស្ថានភាពជំងឺ Covid-19 នៅក្នុងប្រទេសថៃកំពុងមានភាពប្រសើរឡើង។ ផាប់ បារ និងភោជនីយដ្ឋាននឹងត្រូវបានអនុញ្ញាតឱ្យបើកអាជីវកម្មឡើងវិញចាប់ពីថ្ងៃពុធនព និងអាចបម្រើភេសជ្ជៈមានជាតិអាល់កុលរហូតដល់ម៉ោង ១០ យប់។ កន្លែងកម្សាន្តទាំងនេះ ត្រូវបានគេបញ្ជាឱ្យបិទអស់រយៈពេលជិតពីរសប្តាហ៍ចាប់តាំងពីរលកនៃការឆ្លងជំងឺ Covid-19 ថ្មីបានវាយប្រហារប្រទេសនេះកាលពីខែមុន។ ផ្សារចុងសប្តាហ៍ និង Walking Streets ដែលត្រូវបានបិទចាប់តាំងពីថ្ងៃទី ៦ ខែមករា ក៏គ្រោងនឹងបើកដំណើរការពីថ្ងៃពុធនេះដែរ។ ដោយឡែកអាជ្ញាធរខេត្តឈុនបុរីបាននិយាយនៅព្រឹកថ្ងៃពុធនេះថា គ្មានករណីឆ្លងជំងឺ Covid-19 ថ្មីត្រូវបានបញ្ជាក់អស់រយៈពេលពីរថ្ងៃជាប់ៗគ្នា។ គួរឱ្យដឹងផងដែរថា មានករណីឆ្លងជំងឺ Covid-19 ថ្មីចំនួន ៥៩ ករណីនៅថ្ងៃពុធដែលជាការធ្លាក់ចុះគួរឱ្យភ្ញាក់ផ្អើលមួយបន្ទាប់ពីករណីជាច្រើនរយករណីត្រូវបានគេរាយការណ៍ស្ទើរតែរាល់ថ្ងៃចាប់តាំងពីមានការផ្ទុះឡើងជាលើកទី២
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 20, 2021 Nita
បើតាមការសិក្សាថ្មីមួយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជាគួរតែពិចារណាលើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មសម្រាប់វិស័យសំខាន់ៗ ដើម្បីជួយដល់ការផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី៤ (4IR) ជាមួយនឹងការវិនិយោគគ្រប់គ្រាន់ក្នុងការពង្រឹងជំនាញសម្រាប់ការងារថ្មី និងការងារដែលត្រូវផ្លាស់ប្តូរ។ ការរកឃើញខាងនេះ ជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ចំនួន៦ ដែលបានមកពីការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី អំពីការទាញអត្ថប្រយោជន៍ពីឧស្សាហកម្ម ៤.០ តាមរយៈការអភិវឌ្ឍជំនាញនៅកម្ពុជា។ វាជាផ្នែកមួយនៃការសិក្សា ដែលផ្តោតលើប្រទេសចំនួនបួននៃប្រជាជាតិអាស៊ានដែលរួមមាន៖ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ការសិក្សានេះ ពិនិត្យទៅលើ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍នៅកម្ពុជាព្រោះវិស័យទាំងពីរមានសារៈសំខាន់សម្រាប់កំណើនការងារ ភាពប្រកួតប្រជែងអន្តរជាតិ និង 4IR ។ ការសិក្សារកឃើញថា បច្ចេកវិទ្យា 4IR នឹងលុបបំបាត់ការងារនៅក្នុងឧស្សាហកម្មកាត់ដេរ និងទេសចរណ៍ ប៉ុន្តែការបាត់បង់នេះនឹងត្រូវជំនួសដោយការកើនឡើងនូវតម្រូវការដែលនាំមកដោយផលិតភាពខ្ពស់ជាងមុន ដែលវាអាចបង្កើតកំណើនការងារ
- អាជីវកម្មអាជីវកម្ម January 20, 2021 Nita
បន្ទាប់ពីការប្រកាសរបស់រដ្ឋបាលបន្ទាយស្រី ក្នុងការកែរប្រែស្រុកបន្ទាយស្រីឱ្យក្លាយទៅជាដែនដីកសិទេសចរណ៍ ឥលូវនេះស្រុកបន្ទាយស្រីបានបង្កើតចម្ការតាង៉ែនដែលស្ថិតនៅជើងភ្នំគូលែន។ យោងតាមការបង្ហោះនៅក្នុងផេកហ្វេសប៊ុកផ្លូវការណ៍របស់អភិបាលស្រុកវ័យក្មេងលោក ឃឹម ហ្វីណង់ បានរៀបរាប់ថា « តោះអ្នកសៀមរាបមកសាកភ្លក់រសជាតិ និងគាំទ្រផ្លែតាង៉ែនក្នុងខេត្តយើងម្តង។ ប្រហែលជានៅមិនទាន់មានអ្នកដឹងច្រើនទេថា នៅជើងភ្នំគូលែនមានចម្ការតាង៉ែនដ៏គួរឱ្យចង់មកលេងមួយនេះ។ ដើម្បីចូលរួមជម្រុញឱ្យមានការរីកចម្រើន និងបង្កើនភាពទាក់ទាញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី ម្ចាស់ចម្ការបានយល់ព្រមសហការជាមួយរដ្ឋបាលស្រុកដោយលក់ជូនក្នុងតម្លៃពិសេស (ត្រឹមតែ ៥០០០ រៀលក្នុងមួយគីឡូ) សម្រាប់អ្នកទេសចរដែលអញ្ជើញមកទិញដល់ចម្ការផ្ទាល់ ហើយអនុញ្ញាតឱ្យដើរកាច់យកខ្លួនឯង និងអាចបេះហូបពីដើមម៉ាសេរី ដោយមិនគិតថ្លៃបន្ថែមទៀតផង។ លោកបន្តថា « ខ្ញុំពិតជាចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី និងអ្នកវិនិយោគនាំគ្នាដាំដំណាំហូបផ្លែឱ្យបានច្រើន ជាពិសេសប្រភេទដែលលក់បានថ្លៃមានភាពទាក់ទាញ និងមានទីផ្សារទូលំទូលាយសម្រាប់វិស័យទេសចរណ៍ហើយរៀបចំចម្ការ និងកសិដ្ឋានរបស់ខ្លួនឱ្យទៅជារមណីយដ្ឋានសម្រាប់មកលេងកម្សាន្តផង។ បើធ្វើបែបនេះបាន ខ្ញុំជឿថាយើងនឹងអាចជម្រុញឱ្យអ្នកទេសចរមកលេងស្រុករបស់យើងកាន់តែច្រើន ព្រមទាំងអាចនាំចេញនូវកសិផលទាំងនេះទៅផ្គត់ផ្គង់ដល់ក្នុងក្រុងសៀមរាបទៀតផង »។ លោកបន្ថែមថា