បច្ចេកវិទ្យា | Khmer-note.com

បច្ចេកវិទ្យា Archive

មិនគួរឲ្យជឿ Galaxy Note 7 នៅតែបន្ដមានអ្នកប្រើប្រាស់រាប់ពាន់អ្នកក្នុងសហរដ្ឋអាមេរិច

វាជារឿងអកុសលរប់សក្រុមហ៊ុន Samsung ដែលកំពូលស្មាតហ្វូន Galaxy Note 7 របស់ខ្លួនគួរតែទទួលបានការគាំទ្រ និងក្លាយជាកំពូលស្មាតហ្វូនដែលអស្ចារ្យជាងគេក្នុងប្រវត្តិសាស្ដ្រ បែរជាត្រូវបរាជ័យបែបនេះ។ តែអ្វីដែលមិនគួរឲ្យជឿនោះគឺស្មាតហ្វូនមួយនេះនៅតែមានអ្នកប្រើប្រាស់រាប់ពាន់អ្នកទៀតដូចជានៅសហរដ្ឋអាមេរិចជាដើម ទោះស្មាតហ្វូនេះត្រូវបានក្រុមហ៊ុនប្រកាសប្រមូលចូលវិញរហូតដល់ទៅ 3ដងក៏ដោយ។ ថ្នាក់ដឹងនាំម្នាក់របស់ក្រុមហ៊ុន Verizon បាននិយាយថា “ក្នុងខណៈពេលនេះ តួរលេខអ្នកប្រើប្រាស់ Galaxy Note 7 នៅតែបន្ដមាន បើទោះជាក្រុមហ៊ុនបានប្រកាសក្ដែងៗថា ត្រូវតែប្រមូលចូលវិញឲ្យអស់ក៏ដោយ។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់ទាំងនោះគួរគិតពីសុវត្តិភាពអ្នកនៅជុំវិញខ្លួន បើទោះជាមិនគិចដល់ខ្លួនឯង ព្រោះវាអាចបង្កគ្រោះថ្នាក់បានគ្រប់ពេល”។ អ្វីដែលមិនគួរឲ្យជឿទៀតនោះគឹ

ក្រុមហ៊ុន Facebook មានបំណងចង់បង្កើតប៊ូតុង Dislike តែមានជនខឹលខូចមួយចំនួនព្យាយាមទាញយកផលប្រយោជន៍ពីគំនិតនេះ

កាលពីខែកញ្ញា ឆ្នាំ2015 កន្លងមកនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook លោក Mark Zuckerberg បានប្រកាសទាក់ទងទៅនឹងប្រតិបត្តិការថ្មីរបស់លោកទាក់ទងទៅនឹងការបង្កើតប៊ូតុង Dislike។ តែត្រូវបានជនខឹលខូចមួយចំនួនប្រើប្រាស់ឱកាសនេះដើម្បីទាញយកផលប្រយោជន៍។ បន្ទាប់ពីការប្រកាសនោះត្រូវបានធ្វើហើយ អ្នកប្រើប្រាស់ Facebook ជាច្រើនបានទទួលតណរភ្ជាប់មួយដែលអត្ថន័យក្នុងនោះបានសរសេរថា ចុចទីនេះដើម្បីទាញយក Facebook Dislike Button។ តែការពិតនេះគ្រាន់តែជាការបោកបញ្ចោតរបស់ជនខឹលខូតតែប៉ុណ្ណោះ ដោយពេលលោកអ្នកចុចលើតំណរភ្ជាប់នេះហើយ ក្រុមជនខឹលខូចទាំងនោះអាចចូលមើល ក៏ដូចជាលួចឯកសារក្នុងកុំព្យូទ័រ រឺទូរស័ព្ទរបស់អ្នកបាន។ លោក Graham Cluley អ្នកជំនាញផ្នែកសុវត្តិភាព

អបអរសាទរ! កំពូលរាមច្បងស្មាតហ្វូន Nokia 6 ទទួលបានការប្រើប្រាស់ជាង 1លានគ្រឿងហើយនៅប្រទេសចិន

សម្រាប់កំពូលស្មាតហ្វូន Nokia 6 របស់ក្រុមហ៊ុន Nokia ដែលទើបតែត្រូវបានប្រកាសចេញលក់នោះ បានចលាចលនៅក្នុទីផ្សារប្រទេសមុនគេ ហើយអ្វីដែលគួរឲ្យកោតសរសរសើរនោះគឺកំពូលស្មាតហ្វូន Nokia 6 ទទួលបានការពេញនិយមយ៉ាងខ្លាំង និងបានលក់ចេញរហូតដល់ជាង 1លានគ្រឿងហើយគិតដល់ថ្ងៃនេះ។ ដូចអ្វីដែលយើងធ្លាប់បានបញ្ជាក់ពីមុនដដែល ស្មាតហ្វូនមួយនេះត្រូវបានរចនាឡើងដោយមានអេក្រង់ទំហំ 5.5អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព 1920 x 1080 pixels និងដំណើរការដោយបន្ទះឈីប Snapdragon 430 ជាមួយនឹង RAM 4GB និងអង្គផ្ទុកទិន្នន័យ

ហេតុផលទាំង6 ដែល Nokia P1 អាចនឹងត្រូវបានគេហៅថា Android iPhone

សម្រាប់សប្ដាហ៍នេះដែរ Nokia P1 ត្រូវបានប្រកាសបន្ថែមបន្ទាប់ពីការដាក់តាំងបង្ហាញ Nokia 6 ត្រូវបានបញ្ចប់។ តែទោះជាយ៉ាងណាសម្រាប់ Nokia P1 នេះពុំទាន់ទទួលបានការបញ្ជាក់ពីក្រុមហ៊ុន Nokia ច្បាស់លាស់ឡើយ ពោលគឺវាពុំទាន់ប្រាកដថា Nokia នឹងផលិតវាឡើងឡើយ។ តែនាពេលថ្មីៗនេះ យើងនៅតែទទួលបានពត៌មានទាក់ទងទៅនឹងស្មាតហ្វូនមួយនេះ ដោយមានមនុស្សជាច្រើនបាននិយាយថាការរចនារូបរាងរបស់ស្មាតហ្វូនមួយនេះជាប្រភេទនៃ Sharp Aquos Xx3 ដែលធ្លាប់ត្រូវបានណែនាំឲ្យស្គាល់តាំងពីឆ្នាំមុនមកម្លេះ។ ដោយឡែក សម្រាប់អ្នកប្រើប្រាស់ទូទៅត្រូវបានបែងចែកជា 2ប្រភេទ ដែល 2ប្រភេទនោះត្រូវបានទទួលការគាំទ្រខ្លាំងជាងគេ

សាកថ្មដោយប្រើឆ្នាំសាក USB នេះជាមួយនឹងល្បឿនលឿនដល់ទៅ 9ដង

មនុស្សគ្រប់រូបសុទ្ធតែធ្លាប់មានបញ្ហាជាមួយនឹងគ្រឿងអេឡិចត្រូនិចសម្រាប់ប្រើប្រាស់រាល់ថ្ងៃដូចជា កុំព្យូទ័រ និងជាពិសេសទូរស័ព្ទដៃ ដោយពួកវាតែងតែឆាប់អស់ថ្មពេលប្រើប្រាស់មិនបានប៉ុន្មានម៉ោងផង ហើយតម្រូវឲ្យលោកអ្នករងចាំសាកថ្មរហូតដល់រាប់ម៉ោងដើម្បីសាកថ្មឲ្យពេញ ទើបអាចប្រើប្រាស់ម្ដងទៀត។ តែសម្រាប់ពេលនេះវាលែងជាបញ្ហាទៀតហើយ ដោយយើងសូមធ្វើការណែនាំដុំសម្រាប់សាកថ្មមួយ ដែលមានសមត្ថភាពអាចសាកថ្មទូរស័ព្ទ រឺកុំព្យូទ័របានលឿនគុណនឹង 9ដង។ លោកអ្នកអាចរកទិញឧបករណ៍នេះបានតាមរយៈ Deal Store របស់គេហទំព័រ Technobuffalo ក្នុងតម្លៃប្រមាណ $49.99។ ដុំសាកថ្មនោះត្រូវបានគេដាក់ឈ្មោះឲ្យថា super-charged Nifty PowerPod។ វាមានសមត្ថភាពគ្រប់គ្រង់ប្រព័ន្ធបញ្ចូលថ្មទៅកាន់ទូរស័ព្ទ រឺកុំព្យូទ័របានយ៉ាងល្អ ហើយថែមទាំងអាចជម្រុញល្បឿននៃការសាកទៀតផង។ សម្រាប់ Nifty PowerPod

Samsung Galaxy S8 នឹងដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី15 ខែមេសា នេះហើយ

សម្រាប់ពត៌មានដដែលៗ ទាក់ទងទៅនឹង Galaxy S8 នេះចេះតែកើតឡើងរាល់ថ្ងៃ ទាំងរូបរាង លក្ខណៈពិសេស ក៏ដូចជាថ្ងៃប្រកាសចេញលក់ តែសម្រាប់ពេលនេះយើងបានទទួលរបាយការណ៍ចុងក្រោយមួយពីក្រុមហ៊ុន Samsung ដែលថា កំពូលស្មាតហ្វូន Galaxy S8 នេះនឹងត្រូវបានដាក់តាំងបង្ហាញជាសាធារណៈនៅថ្ងៃទី15 ខែមេសា ឆ្នាំ2017 ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា សម្រាប់ពាក្យចចាមអារាមមុនៗបានលើកឡើងថា កំពូលស្មាតហ្វូន Galaxy S8 នឹងត្រូវបានដាក់បង្ហាញនៅមហាសន្និបាតទូរស័ព្ទពិភពលោកឆ្នាំ2017 (MWC) ដែលនឹងធ្វើឡើងនៅខែកុម្ភៈ តែសម្រាប់ថ្ងៃប្រកាសចេញលក់របស់កំពូលស្មាតហ្វូនមួយនេះនឹងត្រូវធ្វើឡើងនៅខែមេសាឯណោះ ព្រោះក្រុមហ៊ុនត្រូវការពេលវាលាក្នុងការអភិវឌ្ឍសមត្ថភាពកាមេរ៉ាមុខរបស់ខ្លួន។

MacBook Pro ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះនឹងប្រើប្រាស់បន្ទះឈីបប្រភេទ Kaby Lake ជំនាន់ទី7 និងមានទំហំ RAM រហូតដល់ទៅ 32GB

នាពេលថ្មីៗនេះ ក្រុមហ៊ុន Intel បានធ្វើការដាក់បង្ហាញនូវបន្ទះឈីបថ្មី Kaby Lake ជំនាន់ទី7 របស់ខ្លួនសម្រាប់កុំព្យូទ័រប្រភេទ Desktop តែក្រុមហ៊ុន Apple មានបំណងចង់ប្រើប្រាស់វាដែរ។ យោងតាមយកការម្នាក់ពីក្រុមហ៊ុន KGI Securities លោក Ming-Chi Kuo បាននិយាយថា ក្រុមហ៊ុន Apple មានគម្រោងផលិតនូវកុំព្យូទ័រ MacBook Pro ជំនាន់ថ្មីចុងក្រោយរបស់ខ្លួនដោយប្រើប្រាស់នូវបន្ទះឈីប Kaby Lake។ លោក

នេះហើយជារូបរាង និងឈ្មោះរបស់ iPhone ដំបូងគេបង្អស់ (មានវីដេអូ)

នាពេលថ្មីៗនេះ យើងបានទទួលវីដេអូពីគេហទំព័រ Youtube ដែលបានបង្ហាញពីរូបរាងរបស់ iPhone កាលពី 10ឆ្នំមុន។ វាពិតជាខុសគ្នាខ្លាំងណាស់ ពោលគឺអាចនឹងធ្វើឲ្យលោកអ្នកអស់សំណើចប្រសិនបើ វឹលត្រឡប់ទៅរកអតីតកាលកាលពី 10ឆ្នាំមុនវិញ។ iphone ជំនាន់នោះស្ទើរតែមានកងបង្វឹលទៀត។ សម្រាប់វីដេអូដែលបានបង្ហោះចូលគេហទំព័រ Youtube នេះត្រូវបានអ្នកប្រើប្រាស់ម្នាក់ឈ្មោះ Sonny Dickson ជាអ្នកបង្ហោះ ដែលបានបង្ហាញពីគំរូរូបរបស់ iPhone ដែលត្រូវបានគេស្គាល់ថាជាប្រភេទ P1 និង P2 ដំណើរការដោយប្រព័ន្ធ Acorn OS

ក្រុមហ៊ុន Apple បញ្ចេញវីដេអូអួតពីកាស Airpods ទៀតហើយ ពិតជាឡូយជាមួយនឹងបទចម្រៀងដ៏ពិរោះ

ដំបូងឡើយពេលដែលក្រុមហ៊ុន Apple ចាប់ផ្ដើមដាក់លក់ជាសាធារណៈនូវម៉ូដែលកាសឥតខ្សែរបស់ខ្លួន Airpods វាត្រូវបានអតិថិជនរបស់ខ្លួនពុំចិត្តឡើយតាមរយៈថាមពលថ្មរបស់វា ពោលគឺវាមិនកាន់ និងមិនអាចប្រើប្រាស់បាន 24ម៉ោងដូចអ្វីដែលក្រុមហ៊ុនសន្យាឡើយ។ បន្ទាប់មកប្រមាណជា 2ខែក្រោយមកម៉ូដែលកាសឥតខ្សែ Airpods របស់ក្រុមហ៊ុន Apple ដដែលត្រូវបានចេញលក់ម្ដងទៀត ជាមួយនឹងការអភិវឌ្ឍលើគុណភាព មិនឲ្យមានបញ្ហាដូចមុនទៀតឡើយ។ សម្រាប់លទ្ធផលនៃការចេញលក់លើកទី2លើទីផ្សារនេះក្រុមហ៊ុន Apple ទទួលបាននូវតួលេខមួយដែលស្ទើរតែលើសពីអ្វីដែលខ្លួនរំពឹងទុក ពោលគឺ Airpods ត្រូវបានលក់ចេញប្រមាណជា 75% នៃការលក់លើ Online ទាំងអស់ក្នុងកំឡុងខែធ្នូនេះ។ គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះក្រុមហ៊ុន

ហ្គេមវាយបុកសប្បាយៗទាំង 5សម្រាប់ Android និង IOS

សម្រាប់អ្នកចូលចិត្តប្រភេទហ្គេមបែបវាយបុក នេះជាឱកាសល្អហើយដែលលោកអ្នកអាចទាញយកប្រភេទហ្គេមទាំងនេះមកលេងតាមរយៈស្មាតហ្វូនបាន។ សម្រាប់ហ្គេមទាំងអស់នេះមានភាពរស់រវើកដូចពិតៗ ដែលអាចឲ្យលោកអ្នកមានអារម្មណ៍ថាដូចកំពុងចូលទៅក្នុងនឹងរួចប្រគួតជាមួយដៃគូរផ្ទាល់អញ្ចឹង ជាមួយនឹងសម្លេងកណ្ដាប់ដៃដូចមែនទែន ដែលធ្វើឲ្យលោកអ្នកសប្បាយរីករាយក្នុងការលេង។ សម្រាប់ពេលនេះ យើងសូមធ្វើការណែនាំហ្គេមវាយបុកសប្បាយៗទាំង 5ដែលអាចលេងបានតាមរយៈស្មាតហ្វូនប្រភេទ Android និង IOS៖ 1/ Real Boxing 2 ROCKY សម្រាប់ហ្គេមនេះអាចជួយឲ្យលោកអ្នកឡើងលើសង្វៀនដូចកំពូលកីឡាករប្រដាល់ Rocky Balboa, Apollo Creed, Clubber Lang និងកីឡាករ Ivan Drago ដែរ។

ឡានក្រុងបើកខ្លួនឯងត្រូវបានដំណើរការមុនគេនៅទីក្រុង Las Vegas សហរដ្ឋអាមេរិច

ជាការពិតណាស់ ការដំណើរការរថយន្ដស្វយ័តបានមកដល់ហើយ បើទោះជាលោកអ្នកពេញចិត្ត រឺអត់ ទុកចិត្តរឺអត់ ក៏ឡានក្រុងដំណើរការខ្លួនឯងគ្មានមនុស្សបើកបានមកដល់ទីក្រុង Las Vegas សហរដ្ឋអាមេរិចដំបូងគេហើយ។ Navya Arma ជាឈ្មោះរបស់ឡានក្រុងគ្មានមនុស្សបើក បានធ្វើការក្រុងទីក្រុង Las Vegas ដោយដំណើរការតែបីផ្លូវក្នុងក្រុងប៉ុណ្ណោះសម្រាប់ជំហានដំបូង។ ការធ្វើការតេស្ដសាកល្បនេះនឹងត្រូវបានធ្វើឡើងរហូតដល់ ថ្ងៃទី20 ខែមករា ឆ្នាំ2017។ ដោយឡែក បច្ចេកវិទ្យារថយន្ដបើកខ្លួនឯនេះគឺងាយស្រួលសម្រាប់ការប្រើប្រាស់លើប្រភេទឡានក្រុង ព្រោះវាងាយស្រួលក្នុងការកំណត់ផ្លូវ និងនាំខ្លួនវាឲ្យទៅដល់កន្លែងយ៉ាងងាយស្រួល និងសុវត្តិភាព ព្រោះឡានក្រុងនីមួយៗគឺដំណើរការតែលើផ្លូវដដែលៗប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យានេះត្រូវបានគេធ្វើតេស្ដសាកល្បងម្ដងរួចមកហើយក្នុងប្រទេសប៉ែក

មនុស្សយន្ដទាំង 25ដែលត្រូវបានផលិតឡើង គ្រាប់គ្រាន់ឲ្យលោកអ្នកជឿជាក់ថា អនាគតនៅជិតបង្កើយ

ប្រសិនបើលោកអ្នកខ្ជិលក្នុងការសម្អាតផ្ទះ ចម្អិនម្ហូប រឺសូម្បីតែទៅផ្សារទិញឥវ៉ាន់នោះ លោកអ្នកប្រហែលជាធ្លាប់គិតថាបើមានថ្ងៃណាមួយមានមនុស្សយន្ដ រឺគ្រឿងអេឡិចត្រូនិចផ្សេងៗមកជួយលោកអ្នកនោះមិនដឹងជាល្អយ៉ាងណានោះទេ។ ដោយឡែក ការសិក្សារស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ដ្រទាក់ទងទៅនឹងការផលិតមនុស្សយន្ដមានការរីកចម្រើនយ៉ាងខ្លាំង ពោលគឺនៅថ្ងៃអនាគតមនុស្សយន្ដទាំងនោះនឹងជួយសម្រួលដល់ការងាររបស់យើងរាល់គ្នា។ នាពេលថ្មីៗនេះ បច្ចេកវិទ្យាពិតជាមានការរីកចម្រើនគួរជាទីចាប់អារម្មណ៍ ដោយក្រុមហ៊ុនធំៗលំដាក់ថ្នាក់ពិភពលោកយ៉ាងច្រើនបានធ្វើការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនទាក់ទងទៅនឹងការផលិតមនុស្សយន្ដឲ្យចេញជាសមទ្ធិផលដែលធ្វើឲ្យមនុស្សគិតថាអនាគតនៅជិតបង្កើយ។ ទោះជាយ៉ាងណា មនុស្សយន្ដដែលត្រូវបានគេផលិតឡើងនោះ ពុំទាន់ក្លាយជាកំពូលគ្រឿងយន្ដឡើយ ពោលគឺវាពុំទាន់ឆ្លាតគ្រប់គ្រាន់ តែវាកំពុងត្រូវបានបោះជំហានទៅមុខជាលំដាប់។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនធំៗមួយចំនួនដូចជាក្រុមហ៊ុន Honda និង Google ជាដើមបាននឹងកំពុងព្យាយាមក្នុងការបង្កើតមនុស្សយន្ដដែលខ្លាំងបំផុតឲ្យចេញជារូបរាងនៅលើផែនដីយើងនេះ ដោយម៉ាស៊ីនអាចនឹងមានទំហំធំ ធ្ងន់ និងមាន Sensor គ្រប់ដើម្បីបង្កើនភាពឆ្លាតវ័យសម្រាប់មនុស្សយន្ដទាំងនោះផងដែរ។ ដោយឡែក

ភ្លេចស្មាតហ្វូន Motorola នៅ? MWC 2017 ខែក្រោយនេះនឹងលេចចេញម៉ូដែលថ្មីរបស់ក្រុមហ៊ុននេះហើយ

នាពេលថ្មីៗនេះក្រុមហ៊ុន Lenovo បានប្រកាសថា ខ្លួនមានគម្រោងដាក់បង្ហាញនូវកំពូលស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួននៅ MWC 2017 ដែលនឹងត្រូវបានធ្វើឡើងនៅខែក្រោយនេះ ដូចនេះវាបញ្ជាក់ឲ្យឃើញថាស្មាតហ្វូនម៉ូដែល Motorola ដែលបានបាត់មុខមួយរយៈនោះនឹងលេចខ្លួនចេញមកវិញម្ដងទៀតដូចស្មាតហ្វូន Nokia ដែរ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Lenovo និង Motorola មិនបានបញ្ជាក់ច្បាស់ទាក់ទងទៅនឹងគម្រោងរបស់ខ្លួនសម្រាប់ MWC 2017 នោះទេ ទេពួកគេអាចនឹងដាក់បង្ហាញម៉ូដែលស្មាតហ្វូន Moto G5 Plus សម្រាប់ព្រឹត្តិការណ៍នោះ។ សម្រាប់ស្មាតហ្វូនម៉ូដែលនេះ ធ្លាប់ទទួលបានភាពជោគជ័យម្ដងហើយ

Window 10 ថ្មីដែលនឹងដាក់ឲ្យ Update ក្នុងពេលឆាប់ៗនេះ នឹងជំនួយឲ្យកុំព្យូទ័រសម្រាប់លេងហ្គេមដំណើរលឿនជាងមុន

នាពេលថ្មីៗនេះក្រុមហ៊ុន Microsoft ដូចជាមានផែនការថ្មីទាក់ទងទៅនឹងការលេងហ្គេម ពោលគឺនាពេលប៉ុន្មានខែចុងក្រោយនេះ Microsoft ដូចជាគិតគូដល់ប្រភេទកុំព្យូទ័រសម្រាប់លេងហ្គេមដែលដំណើរការដោយប្រព័ន្ធ Window ខ្លាំងណាស់។ ដោយឡែក ដូចជាពេលនេះអញ្ចឹងនាខែក្រោយនេះក្រុមហ៊ុន Microsoft នឹងដាក់ឲ្យដំណើរការជាផ្លូវការនូវ Game Mode ដែលជំនួយឲ្យការលេងហ្គេមកាន់តែមានភាពងាយស្រួល។ សម្រាប់ជំហ៊ានដំបូងកាលពីខែធ្នូ Game Mode បានដាក់ឲ្យដំណើរការម្ដងហើយនៅលើ Window 10 Build 15007 ដោយមុខងារនេះមានសមត្ថភាព ផ្ដល់អទិភាពដល់ពេលលេងហ្គេម ពោលគឺជម្រុញល្បឿន និងធ្វើឲ្យគុណភាពនៃហ្គេមដំណើរការបានល្អ។ យ៉ាងណាមិញ

លេចរូបរាងច្បាស់លាស់របស់ Galaxy S8 ហើយ! ពិតជារចនាឡើងដោយស្ទើរតែតួទូរស័ព្ទទាំងមូលសុទ្ធតែអេក្រង់មែន ឯSensor ស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់តែម្ដង ព្រោះគ្មានប៊ូតុង Home ទៀតទេ

យោងតាមគេហទំព័រផ្ទាល់របស់ក្រុមហ៊ុន Samsung ទាក់ទងទៅនឹងការត្រៀមខ្លួនក្នុងការចូលរួម MWC កំពូលស្មាតហ្វូន Galaxy S8 បានចេញជារូបរាងរួចហើយសម្រាប់ការដាក់តាំងបង្ហាញឲ្យអតិថិជនបានឃើញ។ ថ្វីបើអ្វីដែលយើងនឹងបង្ហាញជូនលោកអ្នកបន្ដិតទៀតនេះ គ្រាន់តែជារូបរាងរបស់ Galaxy S8 តែយើងក៏បានទទួលពត៌មានខ្លះដែរទាក់ទងទៅនឹងមុខងារ ក៏ដូចជាលក្ខណៈពិសេសរបស់ស្មាតហ្វូនមួយនេះដែរ។ សម្រាប់ពេលបច្ចុប្បន្ននេះ មានការបែកធ្លាយជាច្រើនទាក់ទងទៅនឹង Galaxy S8 នេះពោលគឺស្ទើរតែរាល់ថ្ងៃ។ ដោយឡែក សម្រាប់ពេលនេះយើងសូមបង្ហាញជូនលោកអ្នកនូវរូបរាងពិតប្រាកដរបស់កំពូលស្មាតហ្វូនេះមួយនេះ ដែលត្រូវបានរចនាឡើងស្អាតជាង Galaxy S7 ទៅទៀតដោយបានអភិវឌ្ឍន៍លើផ្នែកមួយចំនួនទាក់ទងទៅនឹង ប៊ូតុងចុច និងរូបរាងខ្លះៗផងដែរ។ អ្វីដែលជាការផ្លាស់ប្ដូរដ៏អស្ចារ្យសម្រាប់ម៉ូដែលនេះគឺប៊ូតុង

ថ្ងៃប្រកាសចេញលក់ ពាក្យចចាមអារាម និងពត៌មានទាក់ទងទៅនឹង Huawei P10

សម្រាប់ពត៌មានបន្ថែមបានបញ្ជាក់ Huawei P10 អាចនឹងត្រូវបានដាក់បង្ហាញនូវមហាសន្និបាតទូរស័ព្ទពិភពលោក (MWC) ពោលគឺវាលឿនជាងអ្វីដែលយើងទាំងអស់គ្នារំពឹងទុក។ អ្វីដែលកាន់តែអស្ចារ្យនោះគឺអេក្រង់កោង Sensor ស្កេនស្នាមក្រយ៉ៅដៃនៅខាងមុខវិញ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែផងដែរ។ ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេលំដាប់លេខ3 នៅទូទាំងពិភពលោក ហើយទើបតែទទួលបានភាពជោគជ័យយ៉ាងខ្លាំងពីសំណាក Huawei P9 ដែលមានអ្នកគាំទ្រប្រើប្រាស់រហូតដល់ទៅរាបរយលានអ្នក ជាមួយនឹងប្រព័ន្ធដំណើរការដ័លឿនអស្ចារ្យ និងកាមេរ៉ាភ្លោះរបស់ក្រុមហ៊ុន Leica ដែលធ្វើឲ្យស្មាតហ្វូននេះក្លាយជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់រូប ជាពិសេសគឺអ្នកចូលចិត្តថតរូប។ អ្វីដែលរិតតែអស្ចារ្យនោះគឺ Huawei P9 មានតម្លៃសមរម្យ។ ដោយឡែក

មានតែម៉ូដែល Galaxy S8 Plus ប៉ុណ្ណោះដែលគ្មានប៊ូតុង Home និងមានកាមេរ៉ាភ្លោះgsn

សម្រាប់របាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន Samsung ផ្ទាល់របស់ប្រទេសកូរ៉េខាងត្បូង លក្ខណៈពិសេស ក៏ដូចជាការរចនារបស់ Galaxy S8 អាចនឹងក្លាយជាទីចាប់អារម្មណ៍របស់មនុស្សទូទៅ ពោលគឺជាមួយនឹងការអភិវឌ្ឍថ្មីរបស់ក្រុមហ៊ុន។ ដោយឡែកកាលពីប៉ុន្មានខែមុន មានពាក្យចចាមអារាមជាច្រើនបាននិយាយថា Galaxy S8 និង Galaxy S8 Plus ពុំមានប៊ូតុង Home ទៀតឡើយ នេះជាការអភិវឌ្ឍដំបូងដែលក្រុមហ៊ុន Samsung មិនដែលធ្វើពីមុនមក។ ហើយសម្រាប់ Sensor ស្កេនស្នាកក្រយ៉ៅដៃគឺនៅផ្នែកខាងក្រោយវិញ។ គួរបញ្ជាក់ផងដែរថាសម្រាប់ Galaxy

ក្រុមហ៊ុន Samsung បានដាក់តាំងបង្ហាញ Laptop សម្រាប់លេងហ្គេមជាលើកដំបូង នៅប្រទេសកូរ៉េខាងត្បូង

សម្រាប់មហាព្រឹត្តិការណ៍ពិពណ៌គ្រឿងអេឡិចត្រូនិច (CES) ដែលត្រូវបានធ្វើឡើងនៅទីក្រុង Las Vegas ទើបនឹងកន្លងហួសទៅប្រមាណជាមួយសប្ដាហ៍មុននេះ ក្រុមហ៊ុន Samsung បានដាក់តាំងបង្ហាញ Laptop សម្រាប់លេងហ្គេមជាលើកដំបូងរបស់ខ្លួនក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានឈ្មោះថា Odyssey។ សម្រាប់លក្ខណៈពិសេសនៃ Odyssey នេះដែរគឺត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ទំហំ 15.6អ៊ីញ អបដោយក្រាហ្វិចកាតប្រភេទ GeForce GTX 1050 និង SSD ទំហំ 256GB រីឯ RAM វិញមានទំហំ 8GB ប្រភេទ