សង្គម | Khmer-note.com

សង្គម Archive

ទៅហែលទឹកជ្រោះលេង ក្រោយមកមានអារម្មណ៍ចំលែកក្នុងច្រមុះ ដល់ទៅជួបគ្រូពេទ្យស្រាប់តែ…. (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ វីដេអូបង្ហាញពីឈ្លើងមួយត្រូវបានគ្រូពេទ្យទាញចេញពីច្រមុះរបស់ក្មេង ប្រុសម្នាក់បានផ្សព្វផ្សាយពេញបណ្តាញសង្គមនៅប្រទេសឥណ្ឌូនេស៊ី។ វីដេអូខ្លីបាន បង្ហោះនៅលើ Facebook នៅថ្ងៃទី១២ ខែ កុម្ភៈ ដោយមិនមានការអធិប្បាយច្រើនទេ។ កិច្ចសន្ទនារវាងស្ត្រីជាម្តាយរបស់ក្មេងប្រុស និងវេជ្ជបណ្ឌិត ឈ្លើងមួយនេះហាក់ដូចជា បានចូលក្នុងច្រមុះរបស់ក្មេងប្រុសនោះ ខណៈដែលគេទៅហែលទឹកជ្រោះភាគខាងត្បូង នៃទីក្រុងហ្សាកាតា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកមួយនៅខែមករា។ ជាច្រើនសប្តាហ៍ បន្ទាប់ពីការទៅហែលទឹក ក្មេងចេះតែរមាស់ច្រមុះប្លែក ហើយឈាន ដល់ហូរឈាមច្រមុះ។ ដោយមិនដឹងពីមូលហេតុ ម្តាយរបស់ក្មេងបានចាប់ផ្តើមព្រួយ បារម្ភយ៉ាងខ្លាំង ហើយក៏ទៅជួបពេទ្យ ។ វីដេអូនេះបង្ហាញថា

រន្ធត់ចិត្តណាស់ ខណៈឃើញក្មេងតូចកំពុងយំ ត្រូវបានគេទាញចេញពីពីគំនរបាក់បែក បន្ទាប់ពីកងកម្លាំងស៊ីរីបំផ្ទុះគ្រាប់បែកនៅក្រុងដាម៉ាស (មានវីដេអូ)

វីដេអូដែលបានចេញផ្សាយដោយអ្នកការពារស៊ីវិលស៊ីរី បង្ហាញពីការជួយសង្គ្រោះក្មេង តូចឈ្មោះ Aya បន្ទាប់ពីនាងត្រូវបានកប់នៅក្រោមកំទេចថ្មនៅក្នុងតំបន់ Tishreen នៅក្រុងដាម៉ាសកាលពីថ្ងៃអាទិត្យ។ វាបង្ហាញពីរាងកាយទាំងមូលហើយសក់របស់ក្មេងស្រីគ្របដណ្តប់ដោយធូលីនិងកំទេចកំទី ខណៈបុរសមួយក្រុមជីកនាងចេញពីផ្ទះបាក់បែកដោយសារការបំផ្ទុះគ្រាប់បែក។ ក្រុមការពារជាតិស៊ីរីបាននិយាយថា ម្ដាយរបស់នាងមិនអាចរកឃើញកូនស្រីរបស់គាត់ បន្ទាប់ពីកងកម្លាំងស៊ីរីបានរាតត្បាតអ្នកតំបន់នេះ។ នាងបានប្រាប់ពួកគេឲ្យជួយរកកូន របស់នាងគឺ Aya ។ សំណាងល្អ អ្នកស្ម័គ្រចិត្តរកឃើញក្មេងស្រីនៅរស់រានមានជីវិតនៅឡើយ ហើយលើក នាងចេញគំនរបាក់បែក និងដឹកនាងទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅតំបន់នោះ។ ក្រុម អ្នកជួយសង្គ្រោះបានប្រកាសម្តងហើយម្តងទៀត «ព្រះជាម្ចាស់អស្ចារ្យ ព្រះជាម្ចាស់ អស្ចារ្យ» ខណៈក្មេងស្រី Aya

ហួសចិត្ត! ស្ត្រីម្នាក់បើលឡានបុកគេហើយ ចុះមកស្រែកឲ្យគេថាថា “កុំមកធ្វើពុតស្លាប់នោះ”

ស្ត្រីបើកឡានជនជាតិចិនម្នាក់នៅតំបន់ Fuyang ប្រទេសចិន មិនត្រឹមតែមិនជួយជនរងគ្រោះ ដែលនាងបុកកាលពីថ្ងៃអាទិត្យនោះទេ ថែមទាំងចោទថាជនរងគ្រោះនោះធ្វើ ពុតហើយក៏ធាត់គាត់ថែមទៀត។ សាក្សីមានលើកឡើងថា បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ ភ្លាមនោះស្ត្រីតៃកុងឡាន ចេញទៅធាក់ជនរងគ្រោះដោយស្រែកថា កុំធ្វើពុតស្លាប់! ត្រូវការលុយម៉ាន? ជនរងគ្រោះនោះបានប្រាប់ទៅស្ត្រីនោះថា វាមិនមែនជារឿងលុយកាក់ទេ ហើយក៏ហៅ ទូរស័ព្ទសុំជំនួយ ហើយគាត់ក៏រត់ចេញ។ ជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើ ការព្យាបាល ៕ ភក្តី ខ្មែរណូត

ឃាតករម្នាក់ដែលសង្ស័យថាសម្លាប់លោក ជុងណាមត្រូវបានចាប់ខ្លួនហើយ

កូឡាឡាំពួ៖ ប៉ូលីសបានឲ្យដឹងថា ពួកគេបានឃុំខ្លួនស្ត្រីម្នាក់កាន់លិខិតឆ្លងដែនវៀតណាម ដែលគេជឿជាក់ថា មានជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតលោក គីម ជុងណាម នៅឯអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួ កាលពីថ្ងៃច័ន្ទ។ ស្ត្រីអាយុប្រហែល២០ឆ្នាំត្រូវបានឃុំខ្លួនដោយប៉ូលីសនៅមុខប្រលានយន្តហោះនៅ ម៉ោងប្រហែល៩ព្រឺកថ្ងៃពុធ។ គេជឿថានាងត្រឡប់ទៅប្រលានយន្តហោះ ដើម្បីជិះយន្ត ហោះទៅវៀតណាមវិញ។ នៅពេលគេសួរថា តើជនសង្ស័យ គឺជាស្ត្រីដែលថតជាប់ដោយកាម៉េរាសុវត្ថិភាពនោះមែនទេ? លោកអនុប្រធានអធិការ Tan Sri Noor Rashid Ibrahim បានឆ្លើយថា មែនហើយ គឺជានាង។ យើងចំណាំនាងបានតាមខ្សែវីឌីអូ ហើយបានឃាត់ខ្លួននាងតែម្តង។

បងប្រុសរបស់មេដឹងនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវបានគេធ្វើឃាតដោយប្រើម្ជុលពិស

បងប្រុសរបស់មេដឹងនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺលោក គីម ជុងណាម ត្រូវបានប្រកាសជាសាធារណៈហើយថា បានទទួលមរណៈភាព បន្ទាប់ពីលោកត្រូវបានគេលួចធ្វើឃាត់នៅក្នុងប្រទេសម៉ាឡេស៊ី។ ហើយបើយោងតាមសារព័ត៌មានរបស់កូរ៉េខាងជើងបានប្រាប់ឲ្យដឹង លោក គីម ជុងណាមគឺត្រូវបានស្ត្រីពីនាក់លួចធ្វើឃាតដោយប្រើម្ជុលពិស ឬម្ជុលដែលមានថ្នាំពុល។ ក្រោយមានហេតុការនេះគាត់ត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យ តែគ្រូពេទ្យមិនអាចជួយសង្រ្គោះជីវិតរបស់គាត់បានឡើយ។ សូមបញ្ជាក់ជូនថាលោក គីម ជុងណាមគឺជាបងប្រុង (ឪពុកតែមួយតែម្តាយផ្សេងគ្នា) របស់មេដឹងនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងជាកូនប្រុសច្បងរបស់អតីតមេដឹងនាំកូរ៉េខាងជើង គីម ជុងអ៊ីល។ លោក គីម

អាល្លឺម៉ង់បានទៅយកមាសទម្ងន់៣០០តោន ដែលគេរក្សាទុកក្នុងទូដែកក្រោមដីនៅញូវយ៉ក តាំងពីសម័យសង្គ្រាមត្រជាក់ត្រលប់មកវិញ

អាល្លឺម៉ង់បានខិតខំប្រឹងប្រែងនាំយកមាសទម្ងន់៣០០តោន ដែលលាក់ទុកនៅសហរដ្ឋអាមេរិកមកប្រទេសរបស់ខ្លួនវិញបានដោយជោគជ័យ។ វាជាផែនការមួយក្នុងចំនោម ផែនការនៃការធ្វើមាតុភូមិនិវត្តរបស់អាល្លឺម៉ង់ ដើម្បីយកដុំមាសដែលរក្សាទុកនៅ ប្រទេសក្រៅ ក្នុងកំឡុងពេលសង្គ្រាមត្រជាក់។ ធនាគារកណ្តាលអាល្លឺម៉ង់បាននិយាយថាគេបាននាំយកមាស១១១តោន មកវិញពី ធនាគារសហព័ន្ធអាមេរិកក្នុងទីក្រុង New York កាលពីឆ្នាំមុន ហើយរយះពេលចុង ក្រោយគេយកបាន៣០០តោនទៀត ។ មាសទាំងនេះ គឺប្រទេសអាល្លឺម៉ង់បានពីការធ្វើពាណិជ្ជកម្មចំណេញ ក្នុងឆ្នាំ១៩៥០ និង ឆ្នាំ១៩៦០ ប៉ុន្តែគេមិនបានយកចេញពីសហរដ្ឋអាមេរិក ដោយសារតែការភ័យខ្លាចនៃការ ឈ្លានពានដោយសហភាពសូវៀត ។ ធនាគារអាល្លឺម៉ង់ក៏បានយកមាស១០៥តោនមាសពីទីក្រុងប៉ារីសកាលពីឆ្នាំមុន ប៉ុន្តែនៅ មាន៩១តោនមិនទាន់យកពីបារាំងបាន ហើយគ្រោងថានឹងយកត្រឡប់មកវិញនៅឆ្នាំ២០១៧

ខ្យល់ព្យុះត្រជាក់ខុសប្រក្រតីនៅតៃវ៉ាន់ស្លាប់មនុស្សជិត៥០នាក់

អាកាសធាតុត្រជាក់ខុសប្រក្រតីនៃឆ្នាំនេះ បានឆក់យកជីវិតមនុស្ស 49 នាក់ទៅហើយ នៅកោះតៃវ៉ាន់។ ខណៈដែលខ្យល់ព្យុះបានបក់បោកកោះតៃវ៉ាន់ នោះធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំង នេះបើតាមការរាយការណ៍នៃបណ្តាញព៌តមាន Lianhe Wanbao។ ការធ្លាក់ព្រឹលក៏ត្រូវបានប្រទះឃើញនៅតំបន់ Hehuanshan ដែលជាការធ្លាក់ខុសធម្មតា ផងដែរ។ ចំណែកឯភ្នំ Lara បានក្លាយជាទេសភាពនៃព្រឹលសក្បុះ។ តំបន់ Chiayi ត្រូវបានកំណត់ត្រាថាសីតុណ្ហភាពចុះនៅ 8.3 អង្សាសេផងដែរ៕ ភក្តី ខ្មែរណូត

ហួសចិត្ត! កូនកំលោះវ័យ៨០ឆ្នាំរៀបការជាមួយកូនក្រមុំអាយុ១២ឆ្នាំ (មានវីដេអ

ការពីពេលថ្មីៗនេះមានវីដេអូមួយដែលបង្ហាញពីបុរសម៉ូស្លីមចំណាស់ម្នាក់បានរៀបការជាមួយក្មេងស្រីដែលមិនទាន់គ្រប់អាយុម្នាក់ត្រូវបានបង្ហោះចូលក្នុងប្រព័ន្ធអ៊ីនធឺណិត។ ព័ត៌មានលំអិតស្តីពីរកូនក្រមុំ កូនកំលោះដែលមានវ័យខុសគ្នាយ៉ាងឆ្ងាយនេះមិនត្រូវបានគេបង្ហាញនោះទេ តែគេត្រូវបានបង្ហាញថា បុរសចំណាស់នោះមានអាយុប្រហែលជា ៨០ ឆ្នាំ ចំណែកកូនក្រមុំវិញមានអាយុប្រមាណជា ១២ ឆ្នាំប៉ុណ្ណោះ។ ការរៀបការនេះត្រូវបានគេជឿថា ទំនងជាការៀបចំឡើងដោយខាងគ្រូសារ តែមិនមែនជាការស្មគ្រចិត្តរបស់កូនក្រមុំនោះទេ។ មូលហេតុពិតក៏មិនទាន់មានអ្នកណាអាចមកពន្យល់បានដែរ៕ ភក្តី ខ្មែរណូត

នារីម្នាក់បានច្រលំផ្ញើររូបថតមិនសមរម្យរបស់ខ្លួនទៅកាន់មិត្តរួមការងារ

ការថតរូបហើយផ្ញើរឲ្យគូស្នេហ៍របស់ខ្លួនបានឃើញគឺជារឿងដ៏រ៉ូមែនទិចមួយសម្រាប់អ្នកប្រើប្រាស់ទូរសព្ទដៃទំនើបៗក្នុងពេលបច្ចុប្បន្ននេះ។ ការធ្វើដូចនេះអាចបង្កើតឲ្យមានភាពស្និតស្នាលរវាងដៃគូស្នេហា និងបង្កើតឲ្យមានភាពរីករាយផងដែរ។ តែមានរឿងចៃដន្យមួយបានកើតឡើងគឺមានស្ត្រីម្នាក់បានថតរូបដែលមានលក្ខណសិចស៊ី ឬមានលក្ខណមិនសមរម្យ ហើយនាងចង់ផ្ញើររូបនេះទៅឲ្យមិត្តប្រុសរបស់នាង តែនាងបានច្រលំផ្ញើរទៅឲ្យមិត្តរួមការងាររបស់នាងទៅវិញ។ នាងបានផ្ញើររូបភាពនេះតាមរយៈកម្មវិធី whatsapp ខណៈដែលនាងស្រវឹងស្រា។ បន្ទាប់ពីផ្ញើររួចនាងមិនទទួលបានសារឆ្លើយតបវិញទេ។ ពីរបីថ្ងៃក្រោយមកទើបនាងបានជួបមិត្តប្រុសរបស់នាង ហើយនាងបានសួរអំពីរូបដែលនាងបានផ្ញើរទៅ ហើយមិត្តប្រុសរបស់នាងក៏បានប្រាប់គាត់មិនបានទទួលរូបនោះទេ។ ពេលនោះនាងបានពិនិត្យមើលទូរសព្ទសាជាថ្មីទើបនាងឃើញថា នាងបានផ្ញើរទៅច្រលំមនុស្ស។ នាងមានភាពអៀនខ្មាស់យ៉ាងខ្លាំងចំពោះមិត្តរួមការងាររបស់នាង តែយ៉ាងណាក៏ដោយស្រ្តីដែលមិនបានបង្ហាញអត្តសញ្ញាណរូបនេះបានប្រាប់ថា នេះជាមេរៀនមួយដែលមនុស្សគ្រប់រូបត្រូវប្រុងប្រយត្នឲ្យបានច្បាស់លាស់មុននឹងធ្វើការផ្ញើរូបទៅកាន់អ្នកណាម្នាក់៕ ដោយ៖ ភក្តី

សំណាងមែន! ចាក់មួយដៃ៣ម៉ឺនដុល្លារជាង ឈ្នះវិញ៣លានដុល្លារកន្លះ (មានវីដេអូ)

អ្នកជំនួញជនជាតិប្រេស៊ីលម្នាក់ បានក្លាយជាមនុស្ស ដែលមានសំណាងបំផុតមួយរូបក្នុងដើមឆ្នាំ២០១៧នេះ បន្ទាប់ពីគាត់បានឈ្នះការភ្នាល់ល្បែងមួយក្នុងកាស៊ីណូជាមួយនឹងទឹកប្រាក់ ៣,៥លានដុល្លារអាមេរិក។ បុរសសំណាងខាងលើនេះមានឈ្មោះថា Pedro Grendene Bartelle ជានាយកក្រុមហ៊ុន ផលិតស្បែកជើង Vulcabras-Azaleia។ គាត់បានទៅស្នាក់នៅក្នុងសណ្ឋាគា Conrad ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រអ៊ុយរ៉ាហ្គាយ ហើយក្នុងអំឡុងពេលស្នាក់នៅនោះគាត់បានទៅលេងល្បែងនៅក្នុងកាស៊ីណូមួយកន្លែង ពេលនោះគាត់បានយកប្រាក់ ៣៥,០០០ ដុល្លារអាមេរិកទៅធ្វើការភ្នាល់ល្បែងមួយ ហើយពេលគាត់ឈ្នះការភ្នាល់នោះតែមួយលើកគឺគាត់អាចទទួលបានប្រាក់រហូតដល់ទៅ ៣,៥ លានដុល្លារអាមេរិក។ ក្នុងវីដេអូគេបានឃើញមានមនុស្សជាច្រើនៅជុំវិញគាត់ និងបានអបអរគាត់ពេលដែលគាត់បានឈ្នះការប្រកួតមួយនោះ។ សូមបញ្ជាក់ថាបុរសមានសំណាងខាងលើនេះ គឺជាក្មួយប្រុសរបស់មហារសេដ្ឋីប្រេស៊ីលម្នាក់ឈ្មោះ Alexandre Bartelle

ធ្លាយការពិត! គ្លីនិកព្យាបាលដោយឱសថបុរាណចិន មានលួចលាក់បម្រើសេវាកម្មពិសេស

មានគ្លីនិកព្យាបាលដោយឱសថបុរាណរបស់ចិនជាច្រើន កំពុងបើកដំណើរការនៅក្នុងបណ្តា ប្រទេសជាសមាជិកអាស៊ាន។ នៅលើស្លាកយីហោរបស់គ្លីនិកទាំងនោះបានសរសេថា មាន ទទួលម៉ាស្សា បូមខ្យល់ និងព្យាបាលដោយម្ជុលវិទ្យាសាស្ត្រតាមបែបបុរាណចិន។ តែជាក់ស្តែង ការសិក្សាមួយរកឃើញថា គ្លីនិកព្យាបាលដោយឱសថបុរាណចិនមួយចំនួនក្នុងប្រទេសសិង្ហបុរី មានលួចលាក់បម្រើសេវាកម្មផ្លូវភេទដែលវាជាទង្វើខុសនឹងច្បាប់របស់ប្រទេស។ ការចុះសង្កេត បានរកឃើញថា ក្នុងគ្លិនិកទាំងនោះគ្មានវេជ្ជបណ្ឌិតទេ តែជំនួសមកវិញគឺមានសុទ្ធតែស្រីស្អាតៗ ស្លៀកខ្លីរង់ចាំបម្រើសេវាផ្លូវភេទទៅវិញ។ ព័ត៌មាននេះអាចជាសារព្រមានមួយសម្រាប់ប្រជាជន ទូទៅដែលនិយមប្រើប្រាស់វិធីព្យាបាលតាមគ្លីនិកដូចប្រភេទខាង ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចៀងវាទៅខុសកន្លែង និងអាចប្រឈមនឹងការបង្រ្កាបពីសំណាក់អាជ្ញាធរនាំឲ្យខ្មាស់គេ៕ ភក្តី ខ្មែរណូត

ទុកលំបាកបូករួមជាមួយនិងទឹកភ្នែកអ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់នៅក្នុងប្រទេសចិន

ប្រជាជនចិនប្រហែល 150លាននាក់សុទ្ធតែធ្លាប់មានបទពិសោធន៍ទទួលបានការផ្ដល់សេវាដឹកជញ្ជូនពីអ្នកដឹងជញ្ជូនអាហារ តែពួកគេមិនដឹងថាជីវិតពិតរបស់អ្នកដឹកជញ្ជូនម្ហូបអាហារលំបាកយ៉ាងណាទេ។ តាមសម្ដីបុរសម្នាក់ឈ្មោះ Zhou Wu (ឈ្មោះនេះមិនមែនជាឈ្មោះពិតប្រាកដរបស់គាត់ទេគ្រាន់ជាឈ្មោះហៅក្រៅ) បាននិយាយរៀបរាប់ទាំងមានទឹកភ្នែកស្រក់ថា គាត់ពិតជាពិបាកខ្លាំងណាស់ក្នុងអាជីពជាអ្នកដឹកជញ្ជូនដោយត្រូវជិះចុះឡើងជាមួយម៉ូតូអគ្គីសនីរបស់គាត់ គាត់គ្មានពេលទំនេរច្រើនទេដោយសារតែប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើន ហើយអាត្រាអ្នកកម្មង់ម្ហូបក៏ច្រើនតាមហឹ្នងដែរ។ គាត់បានបង្ហាញស្លាកស្នាមនៅលើដៃខាងស្ដាំគាត់ គាត់បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ 2015 ពេលកំពុងដឹកជញ្ជូនម្ហូបទៅអោយភ្ញៀវ។ មូលហេតុដែលនាំអោយគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែគាត់ប្រញាប់ដឹកជញ្ជូនម្ហូបអោយភ្ញៀវ។ បុរសដែលមកពីខេត្ត Hebei បានបន្ដប្រាប់ទៀតថា ពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍គាត់មិនហ៊ានប្រាប់ខាងក្រុមហ៊ុនថាគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ឡើយព្រោះខ្លាចក្រុមហ៊ុនផាកពិន័យ គាត់ខ្វះខាតថវិកាខ្លាំងគ្មានលទ្ធភាពសំរាប់ព្យាបាលជំងឺគាត់។ គាត់ត្រូវធ្វើការដើម្បីចិញ្ចឹមជីវិតគាត់និងផ្ញើប្រាក់បន្តិចបន្តូចទៅគ្រួសារគាត់នៅឯស្រុក។ ក្នុងមួយថ្ងៃគាត់ត្រូវធ្វើការ 8ម៉ោង ក្នុង1ម៉ោងត្រូវដឹកជញ្ជូនទៅកន្លែងផ្សេងៗគ្នាចំនួន 8 កន្លែង ជាពិសេសគាត់ត្រូវជិះកាត់ភ្លៀង

គ្រាន់តែរយៈពេល៦ខែ ៦ពាន់នាក់ស្លាប់ និងជាង៩០ម៉ឺនចូលគុក ដោយសារករណីគ្រឿងញៀននៅហ្វីលីពីន

រដ្ឋាភិបាលភីលីពិនបានអះអាងថា ខ្លួនបានទទួលជ័យជំនះលើសង្រ្គាមបង្រ្កាបគ្រឿងញៀន បន្ទាប់ពីស្ថានភាពនៅក្នុងប្រទេសហាក់មានសភាពស្ងប់ស្ងាត់ មានសុវត្ថិភាព និងគ្មាន បទឧក្រិតដែលជាប់ពាក់នឹងគ្រឿងញៀន។ ក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀន ដែលស្ថិតក្រោមការដឹងនាំរបស់លោកប្រធានាធិបតី Rodrigo Duterte ក្នុងរយៈពេល៦ខែកន្លងមកនេះ មានឧក្រិដ្ឋជនគ្រឿងញៀន៦,០០០នាក់ត្រូវបានសម្លាប់ដោយក្រុមប៉ូលិស និងដោយតុលាការប្រជានជន។ ជាងនេះទៅទៀតមានអ្នកប្រើប្រាស់គ្រឿងញៀនជាង ៩០០,០០០ នាក់ បានសូមចុះចាញ់ និងប្រគល់ខ្លួនឲ្យប៉ូលិសចាប់ខ្លួន។ យ៉ាងណាក៏ដោយ រូបភាពថ្មីមួយបានកើតមានឡើងគឺសាកសពរបស់ជនរងគ្រោះ នៅដេកពេញដងផ្លូវ ដែលមើល ដូចជាសូវល្អទាល់តែសោះ។ លោក Ernesto Abella អ្នកនាំពាក្យរបស់ រដ្ឋាភិបាលបានឲ្យដឹងថា

ខ្លោចចិត្តស្រក់ទឹកភ្នែក!លោកតាកំសត់វ័យ៨០ ទទួលបន្ទុកមើលថែកូនប្រុសដែលកើតជម្ងឺគ្រុនស្វិតដៃជើងអស់ជាង ៥០ឆ្នាំហើយដោយមិនដែលគិតថានឹងទុកកូនចោលនោះទេ

ប្រទេសចិន៖ នៅក្នុងក្រុង Zhejiang រឿងរ៉ាវរបស់លោកតាអាយុ ៨០ឆ្នាំម្នាក់បានធ្វើឲ្យមនុស្សជាច្រើននាក់ហូរទឹកភ្នែកមិនដឹងខ្លួនដោយសារតែលោកតាកំសត់រូបនេះបានធ្វើការមើលថែកូនប្រុសកើតជម្ងឺគ្រុនស្វិតដៃជើងរបស់គាត់អស់រយះពេលជាង ៥០ឆ្នាំ ហើយមិនដែលមានគំនិតថានឹងចង់បោះបង់កូនម្តងណាឡើយ។ លោកតាកំសត់រូបនេះមានត្រកូល Qian បានធ្វើការមើលថែកូនប្រុសរបស់ខ្លួនតាំងតែពីពេលកើតមករហូតមកដល់ឥឡូវជាង ៥០ឆ្នាំហើយ។ គាត់បានរៀបរាប់ទាំងទឹកមុខក្រៀមក្រោះថា ពេលកូនប្រុសរូបនេះកើតមកបានទើបតែ ១សប្តាហ៍ក៏កើតមានអាការះក្តៅខ្លួនខ្លាំងធ្វើឲ្យដៃជើងប្រែជាស្វិតអស់កម្រើកលែងកើតហាក់ដូចជាអ្នកពិការយ៉ាងអញ្ចឹង។ ចាប់តាំងពីពេលនោះមក គាត់មើលថែកូនប្រុសរូបនេះរហូតដោយមិនដែលគិតថានឹងទៅចោលកូននោះទេរហូតដល់កូនមានអាយុ ៥០ឆ្នាំជាងទៅហើយ ម្យ៉ាងទៀតប្រពន្ធរបស់គាត់បានទទួលរងគ្រោះពីជម្ងឺលើសឈាម និងជម្ងឺបេះដូងជាហេតុធ្វើឲ្យគាត់ជួយមើលកូនមិនបាននោះទេ ដូចនេះបន្ទុកទាំងអស់ក៏ត្រូវបានធ្លាក់មកលើគាត់តែម្នាក់ឯងដោយគាត់ត្រូវធ្វើការរកលុយផង ត្រូវមើលថែកូន និងប្រពន្ធផងដែលវាមិនមែនជារឿងងាយស្រួលនោះទេ។ គាត់បានបន្តថាក្នុងកំឡុងពេលធ្វើការ គាត់បានជួបគ្រោះថ្នាក់ដាច់ម្រាមដៃអស់បីម្រាម ហើយប៉ុន្មានឆ្នាំក្រោយមកក៏ត្រូវរបួសខ្វាក់ភ្នែកខាងឆ្វេងម្ខាងទៀតសល់តែខាងស្តាំ តែពេលនេះគាត់ចាស់ហើយធ្វើឲ្យភ្នែកមួយចំហៀងរបស់គាត់នោះមើលមិនឃើញច្បាស់ដូចមុននោះទេប៉ុន្តែគាត់នៅតែខិតខំត្រដរធ្វើការ និងមើលថែប្រពន្ធកូនដដែល។ អ្នកជិតខាងធ្លាប់ប្រាប់ឲ្យគាត់យកកូនដែលកើតគ្រុនស្វិតដៃជើងនោះទៅដាក់ចោលនៅមណ្ឌលកុមារកំព្រាឲ្យគេមើលថែផងដែរប៉ុន្តែគាត់មិនព្រមទេដោយគាត់ប្រាប់ថានឹងមើលថែកូនគាត់នេះផ្ទាល់ដៃរហូតទាល់តែគាត់លាចាកលោកទៅ។

កុំចេះតែហ៊ាន!សាហាយជាមួយប្តីគេ ប្រពន្ធគេតាមទាន់ឡើងជង្គង់ផងបោចសក់ផងតដៃហើបមាត់អត់រួច

ប្រទេសថៃ៖ វីដេអូមួយត្រូវបានគេបង្ហោះដោយបង្ហាញពីស្ត្រីម្នាក់ត្រូវបានស្ត្រីម្នាក់ផ្សេងទៀតវាយបោចសក់ផងទះកំផ្លៀងផងយ៉ាងទក់សាច់មើលទៅទំនងជាស្រីកំណាន់របស់ប្តីគេ ហើយគេតាមទាន់គេវាយឥតសំចៃដៃតែម្តង។ នៅក្នុងវីដេអូ ស្ត្រីពាក់អាវខ្មៅប្រហែលជាប្រពន្ធបានចូលទៅបោចសក់ស្រ្តីអាវពណ៌សដែលជាស្រីសាហាយរបស់ប្តី បន្ទាប់មកទាញចុះក្រោមឡើងជង្គង់ស្តាំជាច្រើនលើកច្រើនសាធ្វើឲ្យស្ត្រីសាហាយប្តីនោះដួលទៅលើដីតែម្តង។ ពេលដួលហើយ ស្ត្រីជាប្រពន្ធទៅសង្កត់ពីលើហើយទះកំផ្លៀងបោចសក់ ហើយមានស្រែកជេរថែមទៀតធ្វើឲ្យស្ត្រីជាសាហាយតដៃហើបមាត់ជេរវិញមិនរួចព្រោះតែត្រូវរាងទក់សាច់ដែរហើយ។ ពេលកំពុងតែវាយប្រទាញប្រទង់គ្នា នារីមួយក្រុមបានដើរមកឃើញហើយទាញស្ត្រីជាប្រពន្ធ និងស្ត្រីជាសាហាយចេញពីគ្នាដើម្បីឃាត់កុំឲ្យធ្វើរបៀបនេះតទៅទៀតព្រោះតែវាមើលទៅអាក្រក់មើលខ្លាំងណាស់៕ សុខ កុយ ខ្មែរណូត

ចេះណាស់ឆ្កែមួយក្បាលនេះ! សុខចិត្តពាំធុងធ្វើមុខកំសត់អង្គុយសុំលុយដើម្បីឲ្យម្ចាស់ខ្លួនបានដេក

ប្រទេសហ្វីលីពីន៖ រូបថតសត្វឆ្កែមួយក្បាលដែលកំពុងតែអង្គុយសុំលុយបានធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមជាច្រើនរំភើបចិត្តជាខ្លាំងព្រោះតែឆ្កែនេះមើលទៅគឺចេះសម្បើមណាស់ សុខចិត្តឲ្យម្ចាស់ដេកឲ្យបានស្រួលហើយអង្គុយយ៉ាងស្ងៀមខាំធុងតូចមួយចាំគេដាក់លុយឲ្យ។ បើតាមបុរសម្នាក់ដែលជាអ្នកថតរូបនេះបានឲ្យដឹងថា គាត់ដើរៗសុខៗក៏បានឃើញបុរសអ្នកសុំទានម្នាក់ និងឆ្កែមួយក្បាលបានអង្គុយក្បែរជញ្ជាំងសកលវិទ្យាល័យ Manila ប្រទេសហ្វីលីពីន។ ដោយបុរសជាម្ចាស់នោះហត់នឿយអស់កម្លាំងខ្លាំង គេក៏ឱនមុខចុះហើយបិទភ្នែកដេកបាត់ទៅ ចំណែកឯសត្វឆ្កែនោះវិញបានខាំពាំធុងជ័រមួយជាប់នឹងមាត់ បន្ទាប់មកអង្គុយស្ងៀមទ្រឹងធ្វើមុខកំសត់ដើម្បីឲ្យគេមកដាក់លុយឲ្យ។ ម្យ៉ាងវិញទៀត ឆ្កែនេះមិនត្រឹមតែអង្គុយស្ងៀមអត់ប្រយោជន៍នោះទេ វានៅការពារម្ចាស់វាដែលជាអ្នកសុំទាននោះថែមទៀតផង ប្រសិនបើកាលណាមានហេតុការណ៍មិនស្រួលវានឹងបន្លឺសម្លេងព្រូសឡើងមកឲ្យម្ចាស់ដឹង។ ដោយឃើញបុរសសុំទានរូបនោះ និងសត្វឆ្កែគាត់ស្រឡាញ់រាប់អានគ្នាស្មោះស្ម័គ្របែបនេះ គាត់ក៏បានថតរូបនោះដាក់ចូលបណ្តាញសង្គមហើយសរសេររៀបរាប់ពីដំណើររឿងខាងលើទាំងអស់ធ្វើឲ្យក្នុងរយះពេលតែមួយភ្លែតសោះមានមនុស្សចូលមកមើល និងផ្តល់មតិយ៉ាងច្រើន។ គាត់ក៏បានសរសេរបន្ថែមទៀតផងដែរថាសត្វឆ្កែគឺជាសត្វមួយប្រភេទដែលចេះដឹងគុណម្ចាស់ ស្មោះត្រង់ខ្លាំងណាស់ ហើយវាក៏ជាមិត្តភក្តិដ៏ល្អរបស់ម្ចាស់ផងដែរដោយមិនដែលចេះរុញរារឿងជួយ និងការពារម្ចាស់វានោះទេ៕ សុខ កុយ ខ្មែរណូត

គួរអោយអាណិតណាស់! កុមារីម្នាក់ត្រូវឪពុកចុងរំលោភបានសម្រេចរហូតដល់១០ដង

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ បុរសលោភកាមនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីកាត់ទោសហើយ។ សមត្ថកិច្ចបានអោយដឹងថាកុមារីរងគ្រោះមានឈ្មោះ ថ.ស.ណ អាយុ១១ឆ្នាំ រស់នៅភូមិស្តៅ១ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានជនល្មើសជាឪពុកចុងរំលោភបានសម្រេចរហូតដល់ទៅ១០ដង។ លុះកុមារីរងគ្រោះបានយករឿងទៅប្រាប់ម្តាយបង្កើត ទើបនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ត្រីជាម្តាយបានទៅដាក់ពាក្យបណ្តឹង និងឃាត់ខ្លួនបានឪពុកចុងលោភកាមនេះ។ ក្រោយពីបានធ្វើការសាកសួរជនល្មើសនេះបានឆ្លើយសារភាពថាពីបានរំលោភកូនស្រីបានសម្រេចរហូតដល់ទៅ១០ដងពិតប្រាកដមែន។ បច្ចុប្បន្នជនល្មើសត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាត់ទោសនៅតុលាការតាមនីតិវិធី៕ ណារ៉ែន ខ្មែរណូត

បុរសចិត្តធម៌ចែកផ្ទះ៩០ខ្នងដល់ជនក្រីក្រ ក្នុងថ្ងៃរៀបការកូនស្រី (មានវីដេអូ)

បុរសជនជាតិឥណ្ឌាម្នាក់បានផ្តល់អំណោយផ្ទះ ៩០ ខ្នងទៅដល់ជនក្រីក្រនៅក្នុងថ្ងៃរៀបការកូនស្រីរបស់គាត់។ បុរសចិត្តល្អរូបនេះមានឈ្មោះថា Ajay Munot ជាអ្នកជំនួញផ្នែកសំលៀកបំពាក់ និងស្រូវ ដែលមានទ្រព្យសម្បត្តិស្តុកស្តមរស់នៅក្នុងតំបន់ Aurangabad ក្រុង Lasar នៃរដ្ឋ Maharashtra ហើយក្នុងថ្ងៃរៀបការកូនស្រីរបស់គាត់ គាត់បានសង់ផ្ទះ ៩០ ខ្នង ហើយក្នុងមួយខ្នងមានបន្ទប់គេងមួយ បន្ទប់ទទួលភ្ញៀវមួយ និងផ្ទះបាយមួយ និងអស់ទឹកប្រាក់ ២៤០ ០០០ ដុល្លាអាមេរិក។ អ្នកដែលត្រូវបានជ្រើសរើសឲ្យមកទទួលអំណោយនេះ គឺត្រូវគោរពលក្ខខ័ណ្ឌ ៣ ខាងក្រោមនេះ៖ ជាអ្នកក្រីក្រពិតប្រាកដ