ពត៌មានជាតិ | Khmer-note.com

ពត៌មានជាតិ Archive

បញ្ហា​គ្រឿងញៀន​នៅ​តែ​ជា​រឿង​ក្តី​បារម្ភ​យ៉ាង​សំខាន់​ក្នុង​សង្គម​ទោះ​មានការ​បង្ក្រាប​ដូច​ភ្លៀងរលឹម​

កំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរយ៉ាងសកម្មប្រចាំភូមិម្នាក់ត្រូវ បានកំលាំងនគរបាល ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន ស្រុកសំរោងទង ឃាត់ខ្លួនដកហូតបានវត្ថុតាងមានថ្នាំញៀន ចំនួន៧កញ្ចប់តូច ខណៈពេលជិះម៉ូតូបម្រុងយកគ្រឿងញៀន លក់ឱ្យម៉ូយ ទោះបីជាមានការបង្ក្រាបជារៀងរាល់ថ្ងៃករណី ជួញដូរគ្រឿងញៀន ហាក់មិនមានការថយចុះទាល់តែសោះ ។ ជាក់ស្តែងមុខសញ្ញារក្សាទុក និងចែកចាយគ្រឿងញៀនខាង លើធ្វើឡើងកាលពីវេលាម៉ោងជាង១២ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ស្ថិតត្រង់ចំណុច តាមផ្លូវខាងត្បូងភូមិចង្ក្រានដែក ឃុំសំរោងទង ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះយ៉ាង ជីវ៉ា

អាសូរណាស់! បើកម៉ូតូបុកគូទរថយន្តគេពេញទំហឹង ស្លាប់ខ្លួនឯង

ខេត្តកណ្តាល៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពេលជិះម៉ូតូបុកនឹងគូទរថយន្តពេញទំហឹង ដែលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៥ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ៣៥-៣៦ នៅលើផ្លូវជាតិលេ១ចំណុចភូមិជ័យឧត្តមឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ឈ្មោះ ប្រាក់ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិឡឥដ្ឋ ឃុំព្រែកស្តេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-1714 ធ្វើដំណើរពីពីភ្នំពេញទៅអ្នកលឿង លុះមកដល់ចំនុចកើតហេតុម៉ូតូក៏បានជ្រុលទៅបុកគូទរថយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្តង ចំណែកឯរថយន្តវិញបានបើកគេចខ្លួនបាត់។

ទឹកចិត្តគ្រូបង្រៀន! ហេតុតែចង់ឲ្យកូនសិស្សទៅរៀន សុខចិត្តមកចែវទូកជូនសិស្សទៅសាលា ហើយជូនមកវិញរាល់ថ្ងៃ អស់រយៈពេលជាង១០ឆ្នាំហើយ

ចិន៖ លោក Li Congshu មិនត្រឹមតែជាគ្រូបង្រៀនម្នាក់ប៉ុណ្ណោះទេ លោកក៏ជាអ្នកចែវទូកជូនសិស្សទៅសាលាផងដែរ។ ជារៀងរាល់ព្រឹក លោក Li តែដើរមិនមាត់ច្រាំង ដើម្បីចាំចែវទូកចម្លងកូនសិស្សតូចទៅសាលារៀននៅត្រើយម្ខាងទៀត។ ប្រសិនបើក្មេងទាំងនោះដើរទៅសាលាត្រូវចំណាយពេល២ម៉ោង តែបើកឆ្លងតាមទូកវិញចំណាយពេលតែ៣០នាទីប៉ុណ្ណោះ។   ពេលចម្លងក្មេងៗរួច លោកបានចូលបង្រៀន ហើយចេញពីសាលាលោកចាំចម្លងក្មេងៗទាំងនោះត្រលប់ទៅផ្ទះវិញផងដែរ។ ប្រភពព័ត៌មានបរទេសបានឲ្យដឹងថា លោក Li ធ្វើបែបនេះជារៀងរាល់ថ្ងៃអស់រយៈពេលជាង១០ឆ្នាំមកហើយ ហើយលោកមិនទទួលបានប្រាក់កំរៃអ្វីឡើយ ចំពោះការជួយចម្លងសិស្សទៅមកបែបនេះ ដោយសារតែឪពុកម្តាយក្មេងទាំងនោះជាគ្រួសារក្រីក្រ រស់នៅតាមដងទន្លេ Huilong នៅក្នុងខេត្ត Sichuan ប្រទេសចិន។

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៧ ខែមករា​កើតឡើង ១២​លើក​ស្លាប់ ៦​នាក់​រងរបួស​ធ្ងន់​ស្រាល ១៨​នាក់​

ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ ឲ្យដឹង ថានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ១២លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី១នាក់), រងរបួសធ្ងន់ ១២នាក់ (ស្រី៣នាក់) និងរងរបួសស្រាល ៦នាក់(ប្រុស) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១០នាក់ (យប់៦នាក់) ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត

វះកាត់រួចគ្រូពេទ្យថត selfie ជាមួយអ្នកជំងឺទុកបង្ហោះលេង ក្រោយមកអ្នកជំងឺក៏ស្លាប់

បន្ទាប់ពីធ្វើការវះកាត់ឲ្យអ្នកជំងឺម្នាក់ដោយជោគជ័យរួចមក ក្រុមវេជ្ជបណ្ឌិតពីរនាក់បានធ្វើការថតរូបជាមួយអ្នកជំងឺ និងបានបង្ហោះរូបថត ដែលមានលក្ខណៈរីករាយមួយសន្លឹកនោះទៅក្នុងបណ្តាញសង្គមទៀតផង។ តែជាអកុលអ្នកជំងឺម្នាក់នោះដេកស្លាប់នៅក្នុងមន្ទីរពេទ្យនោះ បន្ទាប់ពីការវះកាត់បានប៉ុន្មានថ្ងៃក្រោយមក។ យោងទៅលើអង្គហេតុខាងដូចដែលបានរៀបរាប់ខាងលើនេះ  ក្រុមគ្រួសាររបស់ជនរងគ្រោះបានដាក់ពាក្យបណ្តឹងថា ទំនងជាក្រុមគ្រូពេទ្យបានធ្វេសប្រហែស ទើបបណ្តោញឲ្យជនរងគ្រោះដេកស្លាប់ដូចនេះ។ ហេតុការនេះបានកើតឡើងក្នុងមន្ទីរពេទ្យ Perugia ដែលស្ថិតនៅក្នុងប្រទេសអ៊ីតាលី ហើយជនរងគ្រោះមានឈ្មោះថា Architect Pucciarelli ។ បន្ទាប់ពីធ្វើការវះកាត់រួចមក ជនរងគ្រោះបានដេក ហើយដេករហូតមកក្រោកវិញគឺដេកស្លាប់តែម្តង។ ប្រសិនបើខាងប៉ូលិសបានស៊ើបអង្កេក និងរកឃើញថា ការស្លាប់របស់គឺជាការធ្វេលប្រហែលរបស់ក្រុមគ្រូពេទ្យមែននោះ ខាងមន្ទីរពេទ្យត្រូវផ្តល់សំណង ហើយគ្រូពេទ្យទាំងពីរនាក់នោះក៏ត្រូវមានទោសផងដែរ៕ ភក្តី ខ្មែរណូត

បង្ក្រាបក្រុមប្រើប្រាស់គ្រឿងញៀន ក្នុងនោះមានទាំងព្រះសង្ឃទៀត

ខេត្តកំពង់ធំ៖ កម្លាំងសមត្ថកិច្ចបង្ក្រាបគ្រឿងញៀននៅស្រុកស្ទោង បានចេញប្រតិបត្តិការធ្វើការឃាត់ខ្លួនជនប្រើប្រាស់គ្រឿងញៀន៩នាក់ ដែលប្រតិបត្តិការនេះបានធ្វើឡើងនៅកាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន៩នាក់ ដោយនៅក្នុងនោះមានព្រះសង្ឃ១អង្គផងដែរ ហើយវត្ថុតាង ដែលដកហូតបានរួមមាន៖ រថយន្ត១គ្រឿង ម៉ូតូ៣គ្រឿង ទូរស័ព្ទជាង២០គ្រឿង គ្រឿងញៀនមួយកញ្ចប់ធំ និងឧបករណ៍ជក់មួយចំនួន។ ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីចាត់ការតាមច្បាប់៕ សេម ខ្មែរណូត

ខណៈពេលនេះអគ្គិភ័យកំពុងឆាបឆេះនៅខណ្ឌចំការមន

រាជធានីភ្នំពេញ៖ ខណៈពេលនេះអគ្គិភ័យកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋ ដែលហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយលេខ៩៥ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយពេលនេះសមត្ថកិច្ចកំពុងតែអន្តរាគមន៍បាញ់ទឹកបន្លត់។ សូមរង់ចាំព័ត៌មានលំអិត! សេម ខ្មែរណូត

តេនញ៉ាជាច្រើនត្រូវបានរកឃើញនៅក្នុងត្រីសាម៉ុង

ក្រុមមន្រី្តសុខាភិបាលសហរដ្ឋអាមេរិកបានអោយដឹងថា តេនញ៉ាជាច្រើនត្រូវបានរកឃើញនៅក្នុងត្រីសាម៉ុង។ ការលើកឡើងនេះបន្ទាប់ពីក្រុមមន្រ្តីសុខាភិបាលអាមេរិកបានចាប់បានត្រីសាម៉ុងនៅក្នុងរដ្ឋ Alaska និងបានយកមកពិសោធន៍បានប្រទះឃើញថា ត្រីសាម៉ុងបានឆ្លងមេរោគម្យ៉ាងបង្កអោយមានតេនញ៉ាជាច្រើននៅក្នុងសាច់។ ការឆ្លងមេរោគនេះបង្កឡើងដោយពពួកប៉ារ៉ាស៊ីត។ ក្រុមមន្រី្តសុខាភិបាលសហរដ្ឋអាមេរិកបានរកឃើញពងរបស់តេនញ៉ា និងហាមមិនអោយបរិភោគសាច់ត្រីសាម៉ុងបួនប្រភេទដូចជា Chum Salmon, Pink Salmon, Sockeye Salmon, Masu Salmon ដែលត្រីទាំងបួនប្រភេទត្រូវបានចម្លងមេរោគដោយពពួកប៉ារ៉ាស៊ីត។ មូលហេតុដែលនាំអោយឆ្លងមេរោគពីពពួកប៉ារ៉ាស៊ីតនេះមកពី ការនាំយកត្រីសាម៉ុងប្រភេទទាំងនោះទៅកាន់ភោជនីយដ្ឋានដោយដាក់ក្លាសេជាមួយហឹ្នងទឹកកកធម្មតា មិនបានធ្វើអោយកកទេទើបវាងាយនិងឆ្លងមេរោគដូច្នោះ។ កាលពីឆ្នាំ២០១៤ បុរសជនជាតិចិនម្នាក់ត្រូវបានរកឃើញតនញ៉ាជាច្រើននៅក្នុងខ្លួនបន្ទាប់ពីគេបានបរិភោគ Sasimi ត្រីសាម៉ុង។ បុត្រ ខ្មែរណូត

បើករថយន្ត​មិន​ស្គាល់​ម៉ាក​បុក​អ្នក​ថ្មើរជើង​ស្លាប់​ម្នាក់​

ព្រៃវែង ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៤និង០០ រសៀល នៅចំណុចភូមិព្រីង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង លើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ 82-83 មានរថយន្តមិនស្គាល់ម៉ាក (គេចបាត់) បើកក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបុកអ្នកថ្មើរ ជើងម្នាក់មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៦០ឆ្នាំ (ជាជនវិកលចរិក) បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ។ បច្ចុប្បន្នសាកសពជនរងគ្រោះសមត្ថកិច្ចបានលើកយកមកដាក់ចិញ្ចើមផ្លូវដើម្បីកុំអោយកកស្ទះចរាចរណ៍ ៕

ហួសចិត្ត! បុរសម្នាក់សុខចិត្តលក់កូនប្រុសខ្លួនឯង ដើម្បីទិញឡានថ្មីអោយប្រពន្ធ

ប្រទេសចិន៖ បុរសជនជាតិចិនម្នាក់បានព្យាយាមលក់កូនប្រុសរបស់ខ្លួនក្នុងតំលៃ 80,000 យ័នដើម្បីយកលុយទិញឡានថ្មីអោយប្រពន្ធ។ មូលហេតុដែលបុរសនោះសំរេចចិត្តលក់កូនខ្លួនឯងបែបនេះ ដោយសារតែខ្លួនចង់លែងលះជាមួយប្រពន្ធ ប៉ុន្តែប្រពន្ធរបស់គេបាននិយាយថា គេនឹងព្រមលែងលះជាគាត់បើសិនជាគាត់ទិញឡានថ្មីអោយ។ បុរសជនជាតិចិននោះត្រូវបានកាមេរ៉ាដែលដាក់តាមផ្លូវសាធារណៈចាប់ជាប់ពេលកំពុងបីកូនអាយុ ៥ខែរង់ចាំអ្នកទិញមកដល់។ ដោយប៉ូលីសមានការសង្ស័យក៏បានឃាត់ខ្លួនបុរសជនជាតិចិននោះទុកដើម្បីសួរចម្លើយ។ មូលហេតុដែលប៉ូលីសមានការសង្ស័យដោយសារតែបុរសជនជាតិចិនរូបនោះមានការភិតភ័យមើលឆ្វែងមើលស្ដាំមិនឈប់ ពេលកំពុងរង់ចាំអ្នកទិញ។ បុរសនោះឈ្មោះ Zhang បានសារភាពថាគេពិតជាលក់ទារកពិតមែន គេបានរង់ចាំអ្នកទិញនៅលើផ្លូវបំបែក Jinyi និង Linyi San ក្រោយពេលសន្យាណាត់ជួបគ្នានៅលើផ្លូវនោះ។ លោក Zhang បានសារភាពប្រាប់ប៉ូលីសទៀតថា លោកបានដាក់លក់កូនប្រុសរបស់គាត់នៅលើវេបសាយអនឡាញមួយក្នុងតំលៃ 80,000យ័ន។ មូលហេតុដែលគាត់សំរេចចិត្តលក់នោះគឺ ដើម្បីយកលុយទៅទិញឡានថ្មីអោយប្រពន្ធគាត់ជាថ្នូរក្នុងការលែងលះគ្នា។ បុត្រ ខ្មែរណូត

ទុស្សេខ្សែភ្លើងក្នុងបន្ទប់ជួល ឆាបឆេះសម្ភារៈខ្ទេច

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១០ និង៥០ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ មានករណីទុស្សេខ្សែភ្លើងមួយបានកើតឡើង បណ្តាលឲ្យឆាបឆេះសម្ភារៈបន្ទប់ជួល ដែលហេតុការណ៍នេះបានកើតឡើងស្ថិតនៅជិតរោងចក្រលេខK45 ស្ថិតនៅជាប់ផ្សាកាណាស៊ីធី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយកើតមានអគ្គិភ័យឆាបឆេះភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋជួយយកបំពង់បាញ់ពន្លត់រយៈពេលត្រឹង៥នាទី ក៏រលត់ទៅវិញ៕ សេម ខ្មែរណូត

រូបបដិមាករព្រះពុទ្ធកប់ក្នុងទឹកជាច្រើនរាប់ឆ្នាំ ត្រូវបានរកឃើញនៅក្នុងអាងស្ដុបទឹកបុរាណមួយក្នុងប្រទេសចិន

អ្នកភូមិជាច្រើនមកពីខេត្ត Fuzhou, Jiangxi បានប្រទះឃើញរូបបដិមាករព្រះពុទ្ធមួយនៅក្នុងអ្នកអាងស្ដុបទឹកបុរាណមួយ ក្រោយពេលទឹកក្នុងអាងទឹកនោះបានស្រក។ អ្នកបុរាណវិទូបានប្រាប់ថា រូបបដិមាករនោះបានបាត់បង់ជាច្រើនសម័យកាលមកហើយតាំងពីរាជកាលម៉េងមកម្លេះ។ អាងស្ដុបទឹកបុរាណនោះបានចាប់ផ្ដើមស្រកទឹក បន្ទាប់ពីបានជួសជុលនិងផ្លាស់ប្តូរក្បាលបង្ហូរទឹកថ្មី។ ផ្នែកខ្លះនៃផ្ទាំងថ្មដែលឆ្លាក់រូបបដិមាករព្រះពុទ្ធនោះ ត្រូវបានបញ្ជូនទៅកាន់សារមន្ទីរខេត្ត។ ក្នុងប្រទះឃើញនោះ អ្នកបុរាណវិទូក៏បានប្រទះឃើញអក្សរចារឹកជាច្រើននៅលើផ្ទាំងថ្មនោះផងដែរ។ អាងស្ដុបទឹកបុរាណនោះត្រូវបានរកឃើញក្នុងឆ្នាំ ១៩៥២នៅចន្លោះភូមិភាគពីរគឺ Lichuan និងNancheng ហើយមានទឹកប្រមាណជា ១.២កោដគីបម៉ែត្រការ៉េ។ បុត្រ ខ្មែរណូត

ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស៣៩នាក់កាលពីយប់ឆ្លងឆ្នាំត្រូវប៉ូលីសតួកគីចាប់ខ្លួនបានហើយ (មានវីដេអូ)

តួកគី៖ បុរសម្នាក់ដែលខាងប៉ូលិសបានចោទថា បានសម្លាប់មនុស្ស៣៩នាក់នៅក្នុងក្លឹបរាត្រីមួយកន្លែងការពីយប់ថ្ងៃឆ្លងឆ្នាំកន្លងទៅនេះ ត្រូវបានចាប់ខ្លួនក្នុងទីក្រុងអ៊ីស្តង់ប៊ុលដោយក្រុមប៉ូលិសតួកគី។ មុនឈានមកដល់ការចាប់ខ្លួននេះ៥ថ្ងៃ ខាងប៉ូលិសបានកំណត់អត្តសញ្ញាណជនជាប់ចោទ និងបានដឹងពីកន្លែងដែលគេបានលាក់ខ្លួនចាប់ហើយ តែខាងប៉ូលិសបានពន្យាពេលដល់៥ថ្ងៃទើបសម្រេចធ្វើការចាប់ខ្លួនព្រោះតែប៉ូលិសនៅរង់ចាំមើលខ្សែបណ្តាញ និងការផ្លាស់ប្តូរទីកន្លែងរបស់គេតែប៉ុណ្ណោ។ Abdulgadir Masharipov ត្រូវបានប៉ូលិសចាប់ខ្លួនខណៈដែលគេមានស្ថិតនៅក្នុងផ្ទះមិត្តភក្តិរបស់គេ ហើយការចាប់ខ្លួននេះគឺធ្វើឡើងនៅចំពោះមុខកូនរបស់គេទៀតផង។ សូមបញ្ជាក់ឡើងវិញថា បុរសដែលប៉ូលិសបានចាប់ខ្លួនខាងលើនេះជាសមាជិកដ៏សកម្មនៃរដ្ឋឥស្លាមជ្រុលនិយមម្នាក់។ គេមានប្រពន្ធ និងកូនពីរនាក់ ហើយការយប់ថ្ងៃឆ្លងឆ្នាំ ២០១៦-២០១៧ កន្លងទៅនេះគេបាប់ធ្វើការបាញ់ប្រហារក្នុងក្លឹបរាត្រីមួយកន្លែងដែលធ្វើឲ្យមនុស្ស៣៩នាក់ស្លាប់ និងជាង ៧០ នាក់ផ្សេងទៀតរងរបួសធ្ងន់។ ហើយការបាញ់ប្រហានេះត្រូវបានគេបញ្ជាក់ថាជាការសងសឹងទៅនឹងប៉ូលិស តួគីដែលធ្វើអន្តរាគមន៍ និងមានការពាក់ព័ន្ធនឹងបញ្ហាក្នុងប្រទេសស៊ឺរី៕ ភក្តី ខ្មែរណូត

ដាច់ហ្វ្រាំងចំពេលផ្លូវចុះចំណោត តៃកុងបង្ខំចិត្តកាច់រថយន្តឲ្យក្រឡាប់ធ្លាក់ផ្លូវ

ក្រុងព្រះសីហនុ៖ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានរថយន្តធុនធំមួយគ្រឿងនេះបានក្រឡាប់ដោយខ្លួនឯងនៅផ្លូវចំណោត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវចុះចំណោតក្បែរលោកយាយម៉ៅឃ្លាំងលេីក្រុងព្រះសីហនុ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តតូរីសពណ៌សមួយគ្រឿងបានបើកឡើងចំណោត លុះដល់ពេលចុះចំណោតរថយន្តបានដាច់ហ្វ្រាំង ហើយតៃកុងរថយន្តនោះបានព្យាយាមកាច់ចង្កូតរថយន្តឲ្យធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់តែម្តង។ គ្រោះថ្នាក់នោះមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតនរណាម្នាក់ឡើយ៕ សេម ខ្មែរណូត

នេះជាមេរៀនមួយសម្រាប់ឪពុកម្តាយគ្រប់រូប! ក្មេងតូចម្នាក់ត្រូវជើងសសររលំសង្កត់លើស្លាប់

ខេត្តសៀមរាប៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្រោយត្រូវជើងសសររលំសង្កត់ពីលើចំក្បាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥ និង៥០នាទីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិកំបោរអ ឃុំខ្វាវ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្មេងប្រុសរងគ្រោះមានឈ្មោះ ធួន ធា ភេទប្រុស អាយុ០៧ឆ្នាំ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងប្រុសរងគ្រោះបានទៅលេងជើងសសរមួយដើមកម្ពស់ប្រហែល០៣ម៉ែត្រ ដែលម្ចាស់ផ្ទះគេទុកសម្រាប់លើកផ្ទះ ស្រាប់តែមួយសន្ទុះក្រោយមកជើងសសរនោះបានរលំសង្កត់ចំក្បាលក្មេងប្រុស បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យ ហើយសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះពិតជាបានស្លាប់ ដោយសារជើងសសរសង្កត់ត្រូវមែន។ បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ សេម ខ្មែរណូត

ម្តាយទ្រាំកូនស្រីជក់ថ្នាំញៀនលែងបាន ដាច់ចិត្តប្តឹងសមត្ថកិច្ចឲ្យចាប់កូន

ខេត្តកណ្តាល៖ ដោយសារតែទ្រាំនឹងទង្វើរបស់កូនស្រីញៀនថ្នាំញៀនមិនបាន ម្តាយបានសម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យមកចាប់កូនស្រី និងបក្ខពួក ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនសង្ស័យមានចំនួន០៧នាក់ ទី១-ឈ្មោះ ឈន សុខលី ហៅឈីត ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិឫស្សី ស្រុក-ឃុំឈើទាល ស្រុកកៀនស្វាយ ទី២-ឈ្មោះចក់ រដ្នា ហៅវ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករនៅភូមិព្រែកថ្មី-សង្កាត់ព្រែកថ្មី-ខណ្ឌច្បារអំពៅ-រាជធានីភ្នំពេញ ទី៣-ឈ្មោះ ថុន ពុទ្ធារ៉ា

ក្រុមគ្រូពេទ្យរកឃើញព្រូនប្រមាណ៥០ក្បាលក្នុងពោះស្រ្តីម្នាក់

ក្រុមវេជ្ជបណ្ឌិតមួយចំនួនបានទាញយកព្រូនដែលមានប្រវែង ២៥៤ មីលីម៉ែត្រប្រមាណជា ៥០ ក្បាល ពីពោះស្រ្តីម្នាក់ បន្ទាប់ពីស្ត្រីរូបនេះកើតមានអាការឈឺពោះយ៉ាងខ្លាំង។ ជនរងគ្រោះមានឈ្មោះថា Neha Begum អាយុ២២ឆ្នាំបានកើតមានអាការឈឺពោះ ក្អួត អស់រយៈពេលជាច្រើនសបា្តហ៍ដោយមិនដឹងមូលហេតុ។ ដោយលេបថ្នាំអស់ជាច្រើនហើយតែមិនទទួលបានលទ្ធលផ ជនរងគ្រោះខាងបានសម្រេចទៅមន្ទីរពេទ្យ KG Nanda ក្នុងប្រទេសឥណ្ឌា។ មុនដំបូងគ្រូវពេទ្យក៏មានភាពងើងឆ្ងល់ពីរោគសញ្ញានេះដែរ តែក្រោយការពិនិត្យ និងធ្វើការវះកាត់អស់រយៈជិត៣ម៉ោងទើបរកឃើញករណីដូចដែលបានរៀបរាប់ខាងលើនេះ។ ក្រុមគ្រូពេទ្យបានប្រាប់ថា នេះជាករណីដែលមិនធ្លាប់មានទាល់តែសោះ ចាប់តាំងពីគាត់ចាប់ផ្តើមធ្វើការមក៕

ក្មេងស្ទាវជិះម៉ូតូដេញវាយគ្នា ចៃដន្យត្រូវរថយន្តបុក ដេកស្លាប់ និងរបួសពេញផ្លូវ

ខេត្តត្បូងឃ្មុំ៖ មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ និង៤នាក់ទៀតរងរបួសធ្ងន់-ស្រាល ក្រោយក្រុងក្មេងស្ទាវទាំងនោះបានជិះម៉ូតូដេញវាយគ្នាតាមផ្លូវ ហើយចៃដន្យត្រូវបានរថយន្តធុនធំបុកពេញទំហឹងតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិដូងទី១ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះទី១-ឈ្មោះ សេត ភេទប្រុស អាយុ១៩ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ ទី២-ឈ្មោះ វង់ សិលា ភេទប្រុស អាយុ២២ឆ្នាំ របួសធ្ងន់ ទី៣-ឈ្មោះ អឿន សុធា