ចំណេះដឹង | Khmer-note.com

ចំណេះដឹង Archive

ឆ្ងល់អត់! ម៉េចបានមុនកើតលើគូទ? កើតលើខ្នង? កើតលើទ្រូង? នេះជាគឺជាមូលហេតុ

ភាពខុសប្រក្រតីដែលបានកើតឡើងនៅលើរាងកាយរបស់លោកអ្នកសុទ្ធតែបង្ករឡើងបញ្ហាសុខភាពជាក់លាក់មួយចំនួន ដែលពេលខ្លះលោកអ្នកមិននឹងស្មានដល់នោះទេ។ ជាក់ស្តែងបញ្ហាមួយចំនួនក្នុង វីដេអូខាងក្រោមនេះ បានបង្ហាញពីបញ្ហា និងមូលហេតុរបស់វា ដូចជា៖ ១. កន្ទួលរមាស់នៅឡើគូទ៖ ខ្វះអនាម័យ និងស្លៀកខោស្លីបតឹងណែនជ្រុលពេក។ ២. កន្ទួលរមាស់នៅលើចង្ការ និង ក៖ ក្រពេញនៃក្រលៀនរបស់របស់លោកកើនឡើងច្រើនខុសប្រក្រតី។ ៣. កន្ទួលរមាស់នៅលើស្មា៖ មានបញ្ហាប្រព័ន្ធរំលាយអាហារ។ ៤. កន្ទួលរមាស់នៅលើទ្រូង៖ អតុល្យភាពអ័រម៉ូន។ ៥. កន្ទួលរមាស់នៅលើកែងដៃ៖ អាឡែហ្ស៊ី និង កើតមានមេរោគផ្សិត។ ៦.កន្ទួលរមាស់នៅលើពោះ៖

ក្រចកដៃខ្លី ឬវែងក៏អាចបញ្ជាក់ពីចរិកលក្ខណៈមនុស្សបានដែរ

ជាធម្មតាយើងតែងតែសង្កេតឃើញមនុស្សចំនួនចូលចិត្តទុកក្រចកវែង ចំនែកឯអ្នកខ្លះទុកក្រចកខ្លី ហើយយើងក៏អាចដឹងពីចរិកលក្ខណៈរបស់មនុស្សតាមរយៈក្រចកផងដែរ។ ខាងក្រោមនេះគឺជាចរិកលក្ខណៈរបស់មនុស្សក្រចកដៃវែង និងក្រចកដៃខ្លី៖ ១. មនុស្សក្រចកដៃវែង៖ អ្នកដែលចូលចិត្តទុកក្រចកដៃវែង ជាមនុស្សចាស់ទុំ មានគំនិតច្រើន ចូលចិត្តរស់នៅដោយសុខសន្តិភាព មិនចូលចិត្តឈ្លោះប្រកែកជាមួយអ្នកដ៏ទៃឡើយ។ មនុស្សប្រភេទនេះមានគោលការណ៍ច្បាស់លាស់ក្នុងការធ្វើកិច្ចការអ្វីមួយ ព្រមទាំងមានទំនួលខុសត្រូវខ្ពស់ផងដែរ ចូលចិត្តអភិវឌ្ឈន៍ខ្លួនឯង និងស្វែងយល់ពីអ្វី ដែលថ្មីៗ ហើយជាមនុស្សចូលចិត្តចំណាយពេលវេលា ធ្វើឲ្យជីវិតខ្លួនឯងសប្បាយរីករាយ។ ២. មនុស្សក្រចកដៃខ្លី៖ អ្នកដែលមានក្រចកដៃខ្លី ជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ មិនសូវចេញក្រៅ តែខិតខំប្រឹងប្រែងក្នុងការងារ ព្រមទាំងមានផែនការអនាគតខ្លួនឯងច្បាស់លាស់។ មនុស្សប្រភេទនេះចូលចិត្តចូលចិត្តធ្វើអ្វីមួយឲ្យមនុស្សនៅជុំវិញខ្លួនគេ មានទំនុកចិត្ត និងជឿជាក់លើការងារ និងសកម្មភាពរបស់គេ៕

ត្រឹមតែស៊ុត ១​ គ្រាប់ប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ ដើម្បីកម្ចាត់មុននៅលើផ្ទៃមុខលោកអ្នក (មានវីដេអូ)

មុនធម្មតា និងមុនក្បាលខ្មៅជាបញ្ហាចម្បងដែលធ្វើឲ្យខូចផ្ទៃមុខ និងប៉ះពាល់ដល់សម្រស់របស់លោកអ្នកយ៉ាងខ្លាំង។ ដើម្បីកម្ចាត់បញ្ហានេះប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងអស់ការចំណាយតិច ខ្មែរណូត សូមណែនាំលោកអ្នកពីរូបមន្តធ្វើម៉ាស់បិតមុខធម្មជាតិដែលប្រើតែស៊ុត ១ គ្រាប់តែប៉ុណ្ណោះ។ ដើម្បីទទួលបានម៉ាស់បិតមុខដ៏អស្ចារ្យនេះ សូមអនុវត្តតាមចំណុចដូចខាងក្រោមនេះ៖ + ដាក់ស៊ុតពណ៌ស ១ ក្នុងចាន ហើយកូរវាសព្វ។ + យកស៊ុតនេះមកលាបលើផ្ទៃមុខ និងកឲ្យសព្វ (ចៀសវាងភ្នែក និងមាត់)។ + យកក្រដាសជូតមាត់មកដាក់ពីលើផ្ទៃមុខដែលលាបស៊ុតរួច។ + យកយកស៊ុតពណ៌សមកលាបលើក្រដាស់ជូតមាត់មួយជាន់ទៀត។ + ទុកវារយៈពេល ៣០ នាទី។ +

សូមប្រុងប្រយ័ត្ន!⁣ បងប្អូនដែលចូលចិត្តលេងជះទឹកគួរមើលវិដេអូមួយនេះ⁣

ការកំសាន្ដនជារឿងដែលយើងគ្រប់គ្នាគួរតែធ្វើដើម្បីធ្វើបង្កើតភាពរីករាយក្នុងជីវិត⁣⁣ ក៏ប៉ុន្តែការលេងកំសាន្តគួរមានការប្រុងប្រយ័ត្នអោយបានខ្ពស់ជៀសវាងមានហេតុការណ៍គ្រោះថ្នាក់នឹកស្មានមិនដល់ណាមួយកើតមានឡើង⁣ដូចក្នុងវិដេអូខាងក្រោមនេះជាដើម។ លក្ថិណា ខ្មែរណូត  

ចង់ដឹងអត់ ថារបស់របរដែលគេពេញនិយមលេងនៅ PubStreet ក្នុងពេលបុណ្យចូលឆ្នាំខ្មែរមានតម្លៃប៉ុន្មានខ្លះ?

កន្លែងពេញនិយមក្នុងពេលរាត្រីនៅក្រុងសៀមរាបគឺ PubStreet ជាពិសេសក្នងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះ យើងឃើញថាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបានចាប់ផ្តើមការលេងបាញ់ទឹក ប៉ាតម្ស៉ៅ និងមានការរាំរែកផងដែរ។ បើនិយាយអំពីតម្លៃរបស់កាំភ្លើងបាញ់ទឹកមានចាប់ពី ១០ដុល្លារ រហូតដល់ ៣០ដុល្លារទៅតាមទំហំរបស់កាំភ្លើង រីឯការបញ្ជូលទឹកក្នុងកាំភ្លើងវិញ បញ្ចូលម្តងតម្លៃ ៥០០រៀល និង ១០០០រៀលទៅតាមទំហំកាំភ្លើងតូចឬធំ បើក្រឡេកទៅមើលតម្លៃរបស់ម្សៅគឺមួយកំប៉ុងតម្លៃ១២០០០រៀល៕          

តិចអត់ដឹង! រឿងអ្វីខ្លះដែលអ្នកមិនគួរធ្វើពេលទៅលេងផាប់ស្ត្រីត (Pub Street)

ក្នុងឪកាសព្រឹត្តិការណ៍អង្គរសង្រ្គាន្តឆ្នាំ២០១៧ ជាឆ្នាំទី៥ដែលប្រព្រឹត្តទៅឡើងនៅខេត្តសៀមរាប មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានមកចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនោះផងដែល Pub Street ជាទីកន្លែងបន្ទាប់ពីប្រាសាទបុរាណដែលមានការពេញនិយមបំផុតពីសំណាក់ភ្ញៀវទេសចរណ៍ ជាពិសេសក្នុងឪកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅ Pub street ជាទីកន្លែងដែលមានការលេងកម្សាន្តយ៉ាងច្រើនមានដូចជា បាញ់ទឹក ប៉ាតម្ស៉ៅ និងរាំរែកជាដើម។ ប៉ុន្តែនៅពេលមានការកម្សាន្តសប្បាយក្រុមការងារខ្មែរណូតក៍សូមណែនាំរឿងមួួយចំនួនដែលពុំគួរធ្វើនៅពេលទៅលេងនៅ Pub Street ៖ ១. ពុំគួរពាក់ស្បែកជើងប៉ាតាពេលទៅលេងនៅ Pub Street ឡើយ ព្រោះនៅពេលចូលឆ្នាំម្តងៗបងប្អូនប្រជាពលរដ្ឋតែងតែមានការលេងប៉ាតម្ស៉ៅជាពិសេសបាញ់ទឹកតែម្តង ដែលអាចបណ្តាលអោយស្បែកជើងប៉ាតារបស់លោកអ្នកចូលទឹក។ ២.រឿងមួយសម្រាប់មិត្តៗនារីនៅពេលមានបំណងទៅលេងនោះគួរចៀសវាងពាក់អាវពណ៍ស

របស់ទាំង៥ដែលអ្នកមិនអាចខ្វះបានពេលទៅចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន

តើអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅសម្រាប់ព្រឹត្តការណ៍អង្គរសង្ក្រាន្តខាងមុខនេះ? ដឹងអត់ថារបស់អ្វីខ្លះដែលអ្នកមិនអាចខ្វះបានពេលទៅចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន? មួកឬឆ័ត្រ ដូចអ្នកទាំងអស់គ្នាបានដឹងហើយថាអាកាសធាតុក្នុងខែចេត្រនេះគឺក្តៅខ្លាំង ដូចនេះអ្នកគួរមានមួកឬឆ័ត្រដាក់តាមខ្លួន ទោះមិនអាចជួយបានទាំងស្រុង ក៏វាអាចជួយកាត់បន្ថយកម្តៅថ្ងៃបានខ្លះ។ ទឹកសុទ្ធ ដើម្បីការពារភាពស្រេកទឹកឬករណីណាមួយកើតឡើងអ្នកគួរតែមានទឹកបរិសុទ្ធយ៉ាងហោចណាស់មួយដបដាក់តាមខ្លួន ចៀសវាងពេលមានករណីបន្ទាន់ណាមួយឬកន្លែងលក់ទឹកនៅឆ្ងាយ។ ស្បែកជើងប៉ាតា ស្បែកជើងប៉ាតា អាចជួយសម្រួលដល់ការដើររបស់អ្នកបានច្រើនជាងស្បែកជើងផ្ទាត់ឬស្បែកជើងប្រភេទផ្សេងៗ មិនតែប៉ុណ្ណោះវាថែមទាំងជួយការពារជើងរបស់អ្នកពីកម្តៅថ្ងៃទៀតផង។ យកល្អអ្នកគួរតែជ្រើសរើសស្បែកជើងប៉ាតាប្រភេទណាដែលមានភាពទន់ហើយអ្នកគិតថាមិនធ្វើអោយឈឺជើងនៅពេលដែលអ្នកដើរច្រើន។ ទូរស័ព្ទដៃ អ្នកគប្បីមានទូរស័ព្ទដៃម្នាក់មួយគ្រឿងចៀសវាងការវង្វេងឬបាត់គ្នា ដើម្បីងាយស្រួលក្នុងការទាក់ទងគ្នា។ Power Bank Power Bank អាចជួយអ្នកបានមួយគ្រានៅពេលដែលទូរស័ព្ទអ្នកអស់ថ្មក្នុងកំឡុងពេលអ្នកកំពុងដើរលេង ព្រោះវាអាចនឹងពិបាកក្នុងការរកកន្លែងមានចរន្តអគ្គិសនីដែលអាចអោយអ្នកបញ្ចូលថ្មទូរស័ព្ទ ដូចនេះវាជាការល្អប្រសិនបើអ្នកមាន Power Bank ដាក់តាមខ្លួន។

របៀបរស់នៅត្រឹមត្រូវទាំង៨ចំណុច ដែលអ្នកតែងមើលរំលង

សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ វាពុំមានការលំបាកទេក្នុងការសម្តែងការគួរសមនោះ ពោលគឺការគោរពគ្នាទៅវិញទៅមក។ ដោយឡែក មានមនុស្សជាច្រើនដែលបានដឹងពីរបៀបអស់ទាំងអស់នេះរួចទៅហើយ តែអ្នកខ្លះទៀតក៏ពុំទាន់បានដឹង រឺពុំបានចាប់អារម្មណ៍ជាដើម។ ពេលនេះ យើងសូមលើកយករបៀបរស់នៅមួយចំនួនដែលអាចជួយឲ្យជីវិតរស់នៅរបស់អ្នក និងអ្នកដទៃកាន់តែមានភាពរីករាយ។ 1/ មិនគួរទៅលេងផ្ទះនរណាម្នាក់ រឺសាច់ញាតិដោយពុំបានជម្រាបជូនដំណឹងជាមុននោះទេ ប្រសិនបើសុខៗស្រាប់តែមានគេមកលេងផ្ទះដោយការភ្ញាក់ផ្អើល នោះសម្លៀកបំពាក់ដែលអ្នកពាក់ទៅទទួលភ្ញៀវអាចជាខោខ្លី រឺស្បែកជើងផ្ទាត់។ ដោយឡែក ស្ដ្រីជនជាតិអង់គ្លេសម្នាក់បាននិយាយថា កាលពីប៉ុន្មានថ្ងៃមុនគាត់បានឃើញភ្ញៀវម្នាក់ដែលគាត់ពុំបានត្រៀមខ្លួនទុកមុនសោះ ហើយអ្វីដែលគាត់អាចធ្វើបាននោះគឺពាក់ស្បែកជើង ជាមួយនឹងមួក រួចយកឆ័ត្រមកបាំងដើម្បីទទួលភ្ញៀវ។ ហើយប្រសិនបើភ្ញៀវនោះជាអ្នកដែលគាត់ស្គាល់គាត់អាចនិយាយថា “ល្អណាស់! រីករាយដែលបានជួប” តែបើភ្ញៀវនោះជាមនុស្សដែលគាត់មិនដែលស្គាល់ នោះគាត់នឹងមិនដឹងថាត្រូវធ្វើយ៉ាងណាទេ។ សរុបមកនេះជាអ្វីដែលអ្នកទាំងអស់គ្នាត្រូវគិតឡើងវីញដើម្បីបង្កភាពងាយស្រួលដល់អ្នកដទៃ។

ដោយសារតែបាត់បង់ស្នេហា និងការងារ ធ្វើឲ្យបុរសម្នាក់នេះប្រែក្លាយខ្លួនឯងពីមនុស្សដ៏ធាតុទៅជាបុរសសង្ហារសាច់ដុំកង់ៗ

បុរសធាត់ម្នាក់បានតាំងចិត្តសម្រកទម្ងន់របស់អស់ជាច្រើនគីឡូបានយ៉ាងជោគជ័យ បន្ទាប់ពីគាត់បានបាត់បង់ការងារ និងមិត្តស្រីព្រោះទម្ងន់ខ្លួនដ៏ធ្ងន់របស់គាត់។ បុរសនេះមានឈ្មោះថា Luis Trigo អាយុ ៣០ ឆ្នាំរស់នៅក្នុងសហរដ្ឋអាមេរិច។ ដំបូងគាត់មានទម្ងន់ ១១៤ គីឡូក្រាម ហើយទម្ងន់ខ្លួនដ៏ធ្ងន់នេះ បានធ្វើមិត្តស្រីរបស់គាត់ចាកចេញពីគាត់ ក្រោយមកគាត់ឈឺមិនអាចទៅធ្វើការងារកើត និងចុងក្រោយមានវេជ្ជបណ្ឌិតម្នាក់បានព្រមានគាត់ថា បើគាត់មិនសម្រកទម្ងន់ទេ គាត់នឹងស្លាប់ជាមិនខាន។ ដោយខឹងនឹងបញ្ហានេះ គាត់បានតាំងចិត្តទៅហាត់ប្រាណសម្រកទម្ងន់ និងធ្វើការតមអាហារអស់រយៈពេលជាច្រើនឆ្នាំ។ ការខិតខំរបស់គាត់បានធ្វើឲ្យគាត់ស្រកទម្ងន់អស់ជាច្រើន ដោយបច្ចុប្បន្នគាត់មានទម្ងន់ត្រឹមតែ ៧៦ គីឡូតែប៉ុណ្ណោះ។ ហើយមិនត្រឹមតែប៉ុណ្ណោះគាត់បានក្លាយទៅជាគ្រូបង្វិកផ្នែកហាត់ប្រាណនេះទៀតផង៕