ប្លែកៗ | Khmer-note.com

ប្លែកៗ Archive

កោតចេះធ្វើទៅរួច! កំពុងតែជិះម៉ូតូបណ្តើរ រួមភេទបណ្តើរ

នេះជារឿងដ៏ចម្លែងមួយដែលគេបានប្រទះឃើញគូស្នេហមួយគូបានប្រព្រឹត្តណ៍រឿងក្តៅសាច់នៅលើ  ម៉ូតូដែលកំពុងតែធ្វើដំណើរទៅមុខ។ ក្នុងវីដេអូដែលគេថតបាននោះគេប្រទះបានឃើញបុរសម្នាក់ដោះអាវជាអ្នកបើកម៉ូតូ ហើយស្រ្តីជាគូស្នេហបានដេកផ្ងារនៅលើម៉ូតូ បែរមុខទល់នឹងបុរសជាគូរស្នេហ។ នេះជាសកម្មភាពក្តៅសាច់ដែលប្រកបដោយគ្រោះថា្នក់មួយ និងជារឿងដ៏ចម្លែកមួយផងដែរ។ សូមបញ្ជាក់ជូនថា អត្តសញ្ញាណរបស់គូស្នេហបែកស្លុយនេះមិនទាន់បានគេរកឃើញនៅឡើយទេ ហើយបច្ចុប្បន្នប៉ូលិសនៅក្នុងអាមេរិកខាងត្រូងកំពុងតែបើកការស៊ើបអង្កេត និងស្វែងរកគូស្នេហមួយគូរនេះ។ យោងតាមក្រុមប៉ូលិសបានឲ្យដឹងថា ពួកគេអាចប្រឈមនឹងការពិនិន័យប្រាក់ប្រមាណជាជិត ៥០០ ដុល្លារពីសកម្មភាពអសីលធម៌មួយនេះ៕ ភក្តី ខ្មែរណូត  

ម្ចាស់សត្វឆ្កែមួយយកឆ្កែជាទីស្រឡាញ់របស់ខ្លួនទៅកែសម្ជស្សអោយដូចសត្វឆ្កែក្នុងរឿង THE MASK

គ្រួសារមួយបានធ្វើការវះកាត់កែសម្ជស្សអោយសត្វឆ្កែជាទីស្រឡាញ់របស់ខ្លួនបន្ទាប់ពីចង់អោយឆ្កែជាទីស្រឡាញ់របស់ពួកគេមានរូបរាងដូចសត្វឆ្កែក្នុងរឿង THE MASK។ លោកស្រី Marina Esmat អាយុ៣៧ឆ្នាំ យកឆ្កែជាទីស្រឡាញ់របស់ខ្លួនទៅវះកាត់ត្រចៀកអោយដូចនិងឆ្កែក្នុងរឿង THE MASK ដោយសារតែពណ៌សម្បុរសត្វឆ្កែទាំងពីរដូចគ្នាទាំងស្រុងខុសតែស្លឹកត្រច្រៀកបនិ្ដច។ លោកស្រីបាននិយាយថា ខ្ញុំចាប់ផ្ដើមកត់សំគាល់ឆ្កែរបស់ខ្ញុំជិតមួយខែហើយថាស្រដៀងនិងឆ្កែរបស់អ្នកណា ដល់ពេលមើលយូរៗទៅទើបដឹងថាស្រដៀងនិងឆ្កែរបស់រឿង THE MASK ប៉ុន្ដែខុសត្រង់ស្លឹកត្រចៀកបន្ដិច។ លោកស្រីបានជួបជុំគ្រួសាររបស់លោកស្រីនិងសុំយោបល់អ្នកទាំងអស់គ្នាលើការវះកាត់កែសម្ជស្សសត្វឆ្កែ។ បន្ទាប់ពីនិយាយគ្នារួចមកលោកស្រីបានសំរេចចិត្តយកវាទៅកែស្លឹកត្រចៀកពីត្រង់មកស្លឹកត្រចៀកបាក់វិញ។ នេះគឺជារឿងដ៏កំរមួយដែលម្ចាស់សត្វចិញ្ចឹមយកសត្វរបស់ខ្លួនមកកែសម្ជស្សបែបនេះ។ បុត្រ ខ្មែរណូត

រាល់ថ្ងៃគិតថាការងាររបស់អ្នកអាក្រក់មែនទេ? តោះទៅមើលការងារទាំងនេះ អ្នកនឹងដឹងពីតម្លៃការងារអ្នក

បើសិនជាអ្នកគិតថាការងាររបស់អ្នកតូចតាច អ្នកគួរតែមើលរូបខាងក្រោមអ្នកព្រោះរូបខាងក្រោមនេះអាចជួយអោយដឹងពីតម្លៃការងាររបស់អ្នក។ មនុស្សម្នាក់កើតមកសុទ្ធតែមានក្ដីស្រមៃចង់ធ្វើការងារក្នុងក្ដីស្រមៃរបស់គេដូចគ្នា។ ក្រឡែកមើលបុរសជនជាតិអង់គ្លេសម្នាក់នេះវិញ សុខចិត្តបោះបង់ឪកាសការងារដែលមានប្រាក់ខែច្រើនមកជ្រើសរើសជាអ្នកភ្លក់អាហាររបស់សត្វឆ្កែនិងឆ្មាទៅវិញ។ មូលហេតុដែលរូបគាត់ជ្រើសរើសការងារនេះគឺដោយសារតែគាត់ស្រឡាញ់និងចូលចិត្តការងារជាអ្នកភ្លក់អាហារ។ ចំណែកឯបុរសជនជាតិឥណ្ឌាម្នាក់ទៀតវិញសុខចិត្តលះបង់ធ្វើជាអ្នកកសិករដែលស្រណុកសុខស្រួលមកធ្វើជាអ្នកបារលូវិញដោយសារតែធ្វើជាអ្នកបារលូគាត់អាចរកចំណូលច្រើនជាងធ្វើជាអ្នកកសិករ។ បុរសជនជាតិចិនម្នាក់នេះវិញស្លៀកសំលៀកបំពាក់ជានាយទាហានមកអង្គុយកាន់ផ្ទាំងស៊ីបអោយគេបានបាញ់។ ទោះបីជាវាគ្រោះថ្នាក់ខ្លាំងយ៉ាងណាក៏គាត់នៅតែធ្វើដើម្បីជីវភាពគ្រួសារគាត់។ មនុស្សស្រីមួយក្រុមនេះធ្វើការជាអ្នកហិតក្លៀកដើម្បីត្រួតពិនិត្យអំពីគុណភាពនៃផលិតផលលាភក្លៀកមួយ។ ដោយសារតែកត្ដាការងារមិនច្បាស់លាស់បុរសម្នាក់នេះសុខចិត្តធ្វើជាអ្នកសំអាតគូទដំរី ប៉ុន្ដែទាំងនេះវាមិនមែនជាការងារសប្បាយទេ។ មនុស្សស្រីពីរនាក់នេះវិញត្រូវក្រុមហ៊ុនមួយជួលអោយដើរផ្សព្វផ្សាយអំពីផលិតផលចានបង្គន់។ បុរសជនជាតិឥណ្ឌានេះត្រូវបានគេជួលអោយតុបតែងខ្លួនក្លែងបន្លំជាសត្វបន្ទាប់ពីសត្វស្វាបានរាតត្បាតទីក្រុង។ ពេលខ្លះអ្នកមិនគួរធ្វើការងារជាអ្នកតនិងជុសជុលខ្សែភ្លើងឡើយព្រោះការងារនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ប៉ុន្ដែដើម្បីជីវភាពគ្រួសារបុរសម្នាក់នេះមានតែបង្ខំចិត្តធ្វើ។ ទាំងអស់នេះសុទ្ធតែជាការងារដែលមនុស្សភាគច្រើនមិនអោយតម្លៃនិងជាការងារគ្រោះថ្នាក់ ការធ្វើបែបនេះគឺដើម្បីតំរូវជីវភាពគ្រួសារត្រូវតែបង្ខំចិត្តធ្វើបែបនេះ។ ប៉ុន្ដែការងារទាំងអស់មិនមែនសុទ្ធសឹងតែជាតំរូវការប្រាក់កាក់ឡើយដោយឡែកការងារខ្លះគឺជាចំណង់ចំណូលរបស់បុគ្គលម្នាក់ៗប្រាថ្នាចង់ធ្វើផងដែរ។ អញ្ចឹងចូរអ្នកកុំគិតថាការងាររបស់អ្នកដែលកំពុងធ្វើអន់អីមានការងារជាច្រើនដែលអន់និងគេមិនអោយតម្លៃច្រើនជាងអ្នកទៀត។

មានអ្នកណាចូលចិត្តបរិភោគដង្កូវខ្លះ? ហាងនៅក្នុងទីក្រុងតូក្យូមានកម្មវិធីពិសេសសំរាប់ថ្ងៃបុណ្យនៃក្ដីស្រឡាញ់

បារមួយកន្លែងនៅទីក្រុងតូក្យូកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យនិងគូរស្នេហ៍ជាច្រើន។ បារនេះមានកម្មវិធីប្រូមូសិនពិសេសសំរាប់បុណ្យទិវានៃក្ដីស្រឡាញ់ដែលផ្ដល់ជូនសំរាប់គូរស្នេហ៍និងសំរាប់ភ្ញៀវណាដែលមានចិត្តក្លាហានគឺបារនេះបានបង្កើតបង្អែមនិងស្រាកាឡុកធ្វើអំពីសត្វល្អិត។ សត្វល្អិតភាគច្រើនគឺជាដង្កូវ កាលណាបើបន្ថែមសត្វល្អិតទាំងនោះចូលវាហឹ្នងធ្វើអោយស្រានិងបង្អែមកាន់តែមានរសជាតិពិសេសជាងមុនទៀត។ តាមសម្ដីយុវជនម្នាក់ជាអ្នកគាំទ្រហាងនោះបាននិយាយថា “រូបគេចូលចិត្តពពួកសត្វល្អិតណាស់និងគិតថាវាគឺជាការសប្បាយបើសិនជាខ្ញុំបានញុាំវា”។ តាមការដកស្រង់ចេញពីអង្គការស្បៀងអាហារពិភពលោកបានអោយដឹងថា សត្វល្អិតគឺប្រភពនៃសារធាតុប្រូតេអ៊ីន, វីតាមីន, ជាតិសរសៃនិងសារធាតុរ៉ែហើយវាអាចធ្វើអោយមនុស្សធាត់បានពេលដែលបរិភោគវាច្រើន។ បុត្រ ខ្មែរណូត

លោកគ្រូថាំចេង ស្តេចស្វាអ៊ូខុង និងសិស្សប្អូនត្រូវប៉ូលីសចរាចរណ៍ឃាត់ដំណើរ ពេលកំពុងធ្វើដំណើរទៅចម្លងធម៌

ចិន៖ អ្នកដំណើរតាមរថយន្ដក្រុង ដែលតែងខ្លួនជា “ស្តេចស្វាអ៊ូខុង” ត្រូវបានប៉ូលីសបញ្ឈប់នៅត្រង់តំបន់ត្រួតពិនិត្យ នៅខេត្តហឺណាន ទីក្រុង Jiyuan កាលពីម្សិលមិញ ។ មន្រ្តីប៉ូលីសកាន់តែមានភាពងឿងឆ្ងល់ នៅពេលដែលពួកគេឡើងទៅត្រួតពិនិត្យដល់ខាងក្នុងរថយន្ដ ព្រោះគេឃើញមនុស្សពេញមួយរថយន្តក្រុងនោះតែម្តងដែលតែងខ្លួនតាមរឿងចិនបុរាណ “ការធ្វើដំណើរទៅភាគខាងលិច” គឺរឿងស្តេចស្វាអ៊ូខុង ។ បន្ទាប់មកប៉ូលីសបានសុំឆែកប័ណ្ណបើកបររបស់ស្តេចស្វាអ៊ូខុង ដែលជាអ្នកបើក និងសួរចម្លើយ។ តាមពិតពួកគាត់ជាក្រុមសម្តែងល្ខោនមួយក្រុម ហើយតូអង្គស្តេចស្វាអ៊ូខុងនោះបានដឹកនាំក្រុមសម្តែងរបស់ខ្លួនទៅសម្តែងរឿង “ការធ្វើដំណើរទៅភាគខាងលិច” នៅក្នុងកម្មវិធីតាំងពិព័រណ៍ប្រាសាទបុរាណមួយនៅក្នុងតំបន់ ។ បន្ទាប់ពីបានសាកសួរចម្លើយហើយ ប៉ូលីសបានអនុញ្ញាតឱ្យ “ស្តេចស្វា” និងក្រុមសម្តែង

វិធីសាស្ត្រថ្មីរបស់ជប៉ុន៖ យកក្រណាត់មករុំរាងកាយបែបនេះឲ្យតឹង ដើម្បីកាត់បន្ថយស្ត្រេស និងមានសុខភាពល្អ

ជប៉ុន៖ ការព្យាបាលបែបថ្មី ដោយយកក្រណាត់មករុំខ្លួនជិតដូចក្នុងរូបខាងក្រោមនេះ អាចជួយអោយស្បូនស្ត្រីមានភាពបន់បែនប្រសើរឡើងវិញ និងអាចជួយបន្ធូរអារម្មណ៍ពីភាពតានតឹង។ បន្ទាប់ពីរកឃើញរបៀបព្យាបាលចុងក្រោយបំផុតនៅប្រទេសជប៉ុន សូម្បីតែប្រជាជន ដែលជាបុគ្គលិកការិយាល័យ ក៍បានអនុវត្តការព្យាបាលនេះដោយយកក្រណាត់មករុំ ខ្លួនរបស់គេ ដើម្បីអោយគេមានភាពរហ័សរហួន និងមានភាពបន់បែនក្នុងការធ្វើការ ។ ការព្យាបាលនេះគេហៅថា Otana Maki ឬ ការរុំមនុស្សពេញវ័យ ត្រូវបានរកឃើញ ដោយឆ្មបជនជាតិជប៉ុនម្នាក់ឈ្មោះ Nobuko Watanabe។ ការព្យបាលដ៏ចម្លែកនេះ អ្នកជំងឺត្រូវពន្លាសាច់ដុំ និងសន្លាក់របស់ពួកគេ ។ បន្ទាប់មក ពួកគេត្រូវបានគេចងក្នុងក្រណាត់ដែលមានខ្យល់ចេញចូល

លោកតាម្នាក់ចំណាយពេលវេលា៤០ឆ្នាំ ដើម្បីកាត់ដើមផ្កាមួយដើមអោយក្លាយជារូបរាងសត្វមាន់

លោកតាអាយុ៧៨ឆ្នាំម្នាក់ចំណាយពេលវេលាអស់រយៈពេល៤០ឆ្នាំដើម្បីកាត់ដើមផ្កាមួយដើមអោយចេញជារូបរាងសត្វមាន់។ ដើមផ្កាមួយដើមដែលជាកាដូរបស់មិត្តភកិ្តរបស់គាត់ឈ្មោះ Wang Genliang អោយកាលពី៤០ឆ្នាំមុនពេលនេះបានក្លាយជាផ្កាមាន់ដ៏ធំមួយដើម។ លោកតាចំណាយពេលវេលាកាត់វាតាំងពីទសវត្ស៧០មកម្លេះ តាំងពីដើមផ្កានោះនៅតូច។ លោកតាបានកាត់ដើមផ្កានោះសំរេចជាសត្វមាន់ចំពេលដែលចូលឆ្នាំចិនមកដល់ និងពិសេសថែមទៀតនោះគឺ ឆ្នាំថ្មីនេះជាឆ្នាំរបស់សត្វមាន់ទៀត។ ដើមផ្កាសត្វមាន់របស់លោកតាមានគេហ៊ានអោយតម្លៃដល់ទៅ ១០០,០០០យ័នឯនោះ ប៉ុន្តែគាត់បានបដិសេដមិនព្រមលក់ដោយសារតែ គាត់ខំកាត់វាអស់ជាច្រើនឆ្នាំ ពោលគឺគាត់មិនដាច់ចិត្តលក់ស្នាដៃរបស់គាត់ដែលខំធ្វើអស់រយៈពេលជាច្រើនឆ្នាំ។ បុត្រ ខ្មែរណូត

សាលាបឋមសិក្សាមួយចែករង្វាន់សាច់ជ្រូកអោយសិស្ស ដែលរៀនពូកែប្រចាំឆ្នាំ

សាលាបឋមសិក្សាមួយនៅក្នុងប្រទេសចិនបានចែកសាច់ជ្រូកទុកសំរាប់ជាកាដូជូនសិស្ស ដែលទទួលបានលទ្ធផលល្អក្នុងពេលប្រលងបំណាច់ឆ្នាំ។ ក្នុងឆ្នាំនេះសិស្សចំនួនប្រាំនាក់ដែលទទួលបានលទិ្ធផលល្អក្នុងប្រលង សាលាបឋមសិក្សា Henan បានជូនសាច់ជ្រូកទុកជារង្វាន់លើកទឹកចិត្តសំរាប់ពេលវិស្សមកាល។ កម្មវិធីចែករង្វាន់ជូនសិស្សពូកែនេះ សាលាបឋមសិក្សា Henan បានប្រព្រឹតិ្តកម្មវិធីនេះជារៀងរាល់ឆ្នាំដើម្បីលើកទឹកចិត្តកូនសិស្សអោយខំរៀន។ សាលាបានថ្លែងថា ការធ្វើកម្មវិធីចែករង្វាន់នេះសាលាបានធ្វើរាល់ឆ្នាំ ដើម្បីអោយសិស្សបណ្ដុះគំនិតខិតខំសិក្សាតាំងពីក្មេងទៅ៕ បុត្រ ខ្មែរណូត  

ធនាគារច្រលំផ្ទេរលុយជាង១០០លានចូលគណនីបុរសម្នាក់ បុរសនោះចិត្តល្អខំប្រគល់ឲ្យវិញចុងក្រោយទទួលបានរង្វាន់ត្រឹមបារីមួយកញ្ចាប់ និងលុយ៣០ដុល្លា

174 តើលោកអ្នកនឹងធ្វើដូចម្តេច បើលោកអ្នកទទួលបានលុយចំនួន១៧៥លានដុល្លារអាមេរិក ដែលធនាគារផ្ទេរច្រលំឲ្យនោះ? ប្រិយមិត្តប្រហែលជាពិបាកឆ្លើយនឹងសំនួរនេះខ្លាំងហើយមើលទៅ តែបុរសម្នាក់នេះវិញគឺគាត់សម្រេចចិត្តលើលុយទាំងនេះដោយគ្មានការស្ទាក់ស្ទើរនោះទេ។ បើយោងទៅតាមសារព័ត៌មានផ្លូវការចិនបានចុះផ្សាយថា ធនាគារពាណិជ្ជរបស់ចិនមួយបានច្រលំផ្ទេរលុយប្រមាណជា១៧៥លានដុល្លារអាមេរិកចូលទៅក្នុងគណនីរបស់បុរសម្នាក់ ដែលឈ្មោះថា Liu ។ ភ្លាមនោះបុរសដែលមានសំណាងនោះត្រូវបានខាងធនាការហៅទៅជួប និងបានប្រាប់ពីរឿងភាន់ច្រលំនេះ។ បុរសនេះក៏បានយល់ព្រមប្រគល់លុយទាំងអស់នេះទៅឲ្យខាងធនាគារវិញ។ បុរសនោះត្រូវបានខាងធនាគារផ្តល់ជូនរង្វាន់ជាបារីស៊ីហ្គាមួយកញ្ចប់ និងអាំងប៉ាវមួយដែលមានប្រាក់មួយចំនួន២០០យ័ន (ប្រហែល៣០ដុល្លារអាមេរិក) ប៉ុណ្ណោះ៕ ភក្តី ខ្មែរណូត

ឈឺបត់ជើងពេកទ្រាំមិនបានក៏នោមដាក់ដបទឹកសុទ្ធ ចុងក្រោយជាប់លិង្គក្នុងដបទឹកដកមិនចេញ

បុរសជនជាតិម៉ាឡេសុីអាយុ២១ឆ្នាំម្នាក់បានជាប់លិង្គនៅក្នុងដបទឹកសុទ្ធមួយអស់រយៈពេលជាយូរដកមិនចេញ។ គាត់បានព្យាយាមដកលិង្គរបស់គាត់ចេញពីដបទឹកសុទ្ធនោះជាង៩០នាទីប៉ុន្តែនៅតែមិនចេញ រហូតដល់លិង្គរបស់គាត់មានឈាមហូរ ទើបគាត់សំរេចចិត្តហៅក្រុមគ្រូពេទ្យដើម្បីអោយជួយសង្រ្គោះគាត់។ ក្រុមគ្រូពេទ្យបានធ្វើការកាត់ដបទឹកសុទ្ធនោះចេញភ្លាមៗ។ បន្ទាប់ពីកាត់ហើយលិង្គរបស់គាត់នៅតែបន្ដហូរឈាមមិនឈប់ ក្រុមគ្រូពេទ្យសំរេចបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ មូលហេតុដែលបណ្ដាលអោយលិង្គរបស់គាត់ជាប់នៅក្នុងដបទឹកសុទ្ធនោះ ដោយសារតែគាត់បានព្យាយាមនោមដាក់ក្នុងដបទឹកសុទ្ធមួយ ទើបបណ្ដាលអោយជាប់ដកមិនរួច។ បុត្រ ខ្មែរណូត

ទេវតាជិះកន្រ្តក់ហោះបាចអាំងប៉ាវជាច្រើន ដើម្បីអបអបុណ្យចូលឆ្នាំចិន

បុណ្យចូលឆ្នាំប្រពៃណីចិនជិតឈានចូលមកដល់ហើយ ហើយក្នុងពីធីបុណ្យដ៏សប្បាយរីករាយមួយនេះ គេតែងតែឃើញមានសកម្មភាពមួយដែលប្រជាជនចិនជឿថាជាការបង្កើតឲ្យមានសំណាំង ឬហេងចូលក្នុងគ្រួសារនោះ គឺការចែកអាំងប៉ាវពីសំណាក់អ្នកមានលុយទៅកាន់ក្មេងៗដែលជាសមាជិកក្នុងគ្រួសារ។ ការចែកអាំងប៉ាវត្រូវបានធ្វើឡើងជាច្រើនរបៀបតាមដែលម្ចាស់អាំងប៉ាវចង់ ជាក់ស្តែង នៅខេត្តហ៊ួណានភាគកណ្តាលនៃប្រទេសចិន មានការចែកអាំងប៉ាវដ៏កម្រមួយ គឺមានបុរសជាអ្នកមានម្នាក់បានស្លៀកពាក់ដូចព្រះជាម្ចាស់ហើយបានជិះលើកន្ត្រក់ហោះដ៏ខ្ពស់មួយក្នុងឧទ្យានកំសាន្ត Shiniuzhai National Geological និងបានបាចអាំងប៉ាវមកលើកន្រ្តក់ឲ្យអ្នកទេសចណ៍ដែលមកលេងក្នុងនៅទីនោះរើសយក។ សកម្មភាពត្រូវនេះត្រូវបានអ្នកទេសចណ៍ដែលនៅទីនោះស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងខ្លាំង។ ភក្តី ភក្តី ខ្មែរណូត

ក្រុមហ៊ុនមួយនៅអង់គ្លេសប្រកាសផ្ដល់ប្រាក់ឈ្នួល៥៥ដុល្លាក្នុងមួយម៉ោង បើស្រីៗណាហ៊ានស្រាតអាក្រាតកាយធ្វើការងារជាអ្នកសំអាតផ្ទះ

ក្រុមហ៊ុនមួយនៅក្នុងប្រទេសអង់គ្លេសហ៊ានផ្ដល់ប្រាក់ឈ្នូលការងារក្នុងមួយម៉ោងបានដល់ទៅ៥៥ដុល្លា។ ការងារនោះគឺធ្វើជាអ្នកសំអាតផ្ទះ ប៉ុន្តែក្រុមហ៊ុនមិនតំរូវអោយស្លៀកពាក់ខោអាវទេគឺធ្វើការងារសំអាតផ្ទះក្នុងលក្ខណ ៍អាក្រាតកាយ។ ក្រុមហ៊ុនមិនប្រកាន់ភេទឡើយ គឺអាចធ្វើបានទាំងពីរភេទ។ ក្រុមហ៊ុនតំរូវអោយបុគ្គលិកស្រីសំអាតផ្ទះរបស់មនុស្សប្រុស និងបុគ្គលិកប្រុសត្រូវសំអាតផ្ទះរបស់មនុស្សស្រី ឫអាស្រ័យលើអតិថិជនជាអ្នកជ្រើសរើស។ គោលការណ៍របស់ក្រុមហ៊ុនគឺ ប្រែពីការសំអាត់ផ្ទះក្នុងលក្ខណ៍ធុញទ្រាន់ទៅជាការសប្បាយវិញទៅដល់អតិថិជន។ បុត្រ ខ្មែរណូត

កុមារក្លាហាន! ប្រលែងលេងជាមួយសត្វពស់មិនញញើតដៃរ

រូបថតរបស់កុមារម្នាក់ដែលកំពុងតែប្រលែងលេងជាមួយនឹងសត្វពស់ពណ៌មាសពីរក្បាល កំពុងត្រូវបានគេចាប់អារម្មណ៍ និងចែកចាយបន្តយ៉ាងច្រើនក្នុងបណ្តាញសង្គមរបស់ថៃ។ រូបថតនេះត្រូវបានថត និងបង្ហោះចូលក្នុងបណ្តាញសង្គមដោយឪពុករបស់កុមារនោះផ្ទាល់តែម្តង។ ទន្ទឹមនឹងមានការចាប់អារម្មណ៍ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានផ្តល់មតិរិះគន់ចំពោះបុរសជាឪពុកដែរថា មិនគួរបណ្តាយឲ្យកូនលេងជាមួយសត្វពោះដូចនេះទេ ព្រោះអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់កុមារ។ យ៉ាងណាក្តីបុរសជាឪពុកបានបកស្រាយវិញថា សត្វពោះពីរក្បាលនេះគឺជាសត្វចិញ្ចឹមរបស់គាត់ ហើយវាមិនបង្កគ្រោះថ្នាក់អ្វីចំពោះកូនគាត់ទេ។ ដោយ៖ ភក្តី      

បុរសម្នាក់ប្រមូលដែកគោល ដែលអ្នករកស៊ីប៉ះកង់ដាក់ពង្រាយនៅលើដងផ្លូវបានជាង៥០គីឡូក្រាមក្នុងពេល៥ឆ្នាំ

បុរសជនជាតិឥណ្ឌាម្នាក់បានប្រមូលដែកគោលចាស់ៗដែលក្រុមអ្នករកស៊ីប៉ះកងឡានម៉ូតូបានរាយនៅលើដងផ្លូវបានប្រមាណ៥០គីឡូក្រាមក្នុងរយៈ៥ឆ្នាំ។ បុរសរូបនេះមានឈ្មោះថា Benedict Jebakumar មានមុខរបរជាវិស្វករនៅក្នុងក្រុមហ៊ុនឯងជន មួយកន្លែងក្នុងប្រទេសឥណ្ឌា។ ជាធម្មតាគាត់បានបើកឡានទៅធ្វើការងារ ហើយជារឿយៗលោកតែង តែមានបញ្ហាធ្លាយកងឡាននៅកន្លែងដដែលៗ ហើយវាបានបង្កឡើងការមុតដែកគោលចាស់។ ក្រោយមកគាត់បានរកឃើញថា ដែកគោលទាំងនោះមិនបាននៅលើដងផ្លូវដោយចៃដន្យនោះទេ តែវាកើតមានព្រោះតែមានមនុស្សយកទៅដាក់នៅទីនោះ។ ចាប់តាងពីពេលនោះមក គាត់បានឈប់បើកឡានទៅធ្វើការ ហើយបានប្តូរមកជិះកង់វិញ មុនពេលគាត់ទៅដល់កន្លែងធ្វើការ ពោលគឺនៅម៉ោង៧ព្រឹកគាត់បានទៅប្រមូលយកដែកគោលនៅផ្លូវដែលមានរង្វង់មូល និងនៅតាមផ្លូវដែលជិតទៅដល់កន្លែងប៉ះកង់ឡានឬម៉ូតូ។ ពេលត្រលប់មកពីធ្វើការវិញគាត់បានបន្តប្រមូលដែកគោលនេះម្តង គាត់រើសវាម្តងមួយៗដោយដៃរបស់គាត់ ហើយក្នុងរយៈពេល ៥ ឆ្នាំគាត់បានយកដែលគោលដែលគាត់ប្រមូលបាននោះមកថ្លឹងទើបដឹងថាវាមានទម្ងន់យ៉ាងច្រើនជាង ៥០ គីឡូក្រាម។ គាត់បានយកការរកឃើញថ្មីមួយទៅចែករំលែកក្នុងបណ្តាញសង្គម ហើយគាត់ទទួលបានការគាំទ្ររយ៉ាងខ្លាំងពីសំណាក់មហារជនទូទៅ៕

សាកលវិទ្យាល័យមួយក្នុងប្រទេសចិនបានបង្កើតបង្គន់នោមបែបថ្មីសំរាប់មនុស្សស្រី ដើម្បីសន្សំសំចៃទឹក

ប្រជាជនចិនជាច្រើនបានដឹងថា សព្វថ្ងៃនេះប្រទេសចិនកំពុងតែជួបប្រទះបញ្ហាកង្វះទឹកប្រើប្រាស់ ទើបរដ្ឋាភិបាលអំពាវនាវអោយប្រជាជនធ្វើការសន្សំសំចៃទឹកប្រើប្រាស់។ នៅក្នុងសាកលវិទ្យាល័យ Xi’an ប្រទេសចិន បានបង្កើតបង្គន់នោមបែបថ្មីសំរាប់មនុស្សស្រី ដើម្បីអោយមានការសន្សំសំចៃទឹកប្រើប្រាស់។ បង្គន់នោមនោះមានលក្ខណ៍ខុសប្លែកពីបង្គន់ធម្មតាវាដូចទៅហឹ្នងចានបង្គន់នោមរបស់មនុស្សប្រុស ចានបង្គន់នោមបែបថ្មីនេះអាចជួយសន្សំសំចៃទឹកបាន ១៦០តោនក្នុងមួយថ្ងៃ។ ប៉ុន្តែការធ្វើបែបនេះអាចនិងរងការរិះគន់ពីសំណាក់មហាជន ដោយសារតែមានភាពបើកចំហរពេកនិងមានលក្ខណ៍ដូចបង្គន់ប្រុសសុទ្ធសាទ។ បុត្រ ខ្មែរណូត

ក្មេងប្រុសអភ័ព្ទម្នាក់កើតមកមានមុខពីរជាន់តាំងពីកំណើត (មានវីដេអូ)

ក្មេងប្រុសអភ័ព្ទម្នាក់កើតមកមានមុខពីរជាន់ពីកំណើត គឺគាត់មានទម្រង់មុខធម្មតាមួយ និងមានទម្រង់មុខមួយជាន់ទៀតឆ្លាក់មកពីលើ។ ក្មេងប្រុសនេះមានឈ្មោះថា Huikang បានកើតនៅក្នុងខេត្តហ៊ូណាន ប្រទេសចិន។ ម្តាយរបស់កុមារនេះមានឈ្មោះថាអាយុ  Yi Lianxi ២៣ឆ្នាំបាននិយាយប្រាប់អ្នកសារព័ត៌មានថា គាត់មានការតក់ស្លុតចិត្តយ៉ាងខ្លាំងពេលដែលគាត់បានឃើញកូនរបស់គាត់កើតមកមានសភាពខុសប្រក្រតីដូចនេះ។ គាត់បានបន្តថា កាលពីពេលដែលគាត់នៅពពោះ គាត់បានទៅពិនិត្យជាច្រើនដង តែមិនឃើញមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ស្រាប់តែពេលកើតមកគឺមានបញ្ហានេះតែម្តង។ មនុស្សជាច្រើនបានប្រាប់គាត់ថា ឲ្យបោះកូននេះចោលទៅ តែម្តាយរបស់គេបានយំយ៉ាងខ្លាំង និងតាំងចិត្តថាមិនបោះបង់កូននេះចោលនោះទេ បើទោះបីជាកូនរបស់គាត់មានរូបរាងយ៉ាងណាក៏ដោយ។ បច្ចុប្បន្នកុមារនេះទទួលបានសេចក្តីអាណិតអាសូរយ៉ាងខ្លាំងពីសំណាក់សាធារណៈជនចិន ហើយពួកគេបានជួយឧបត្ថមកុមារនេះជាទឹកប្រាក់ប្រមាណជាជិត៥ម៉ឺនដុល្លារសម្រាប់ធ្វើការវះកាត់៕ ភក្តី ខ្មែរណូត

កំពុងតែធ្វើបុណ្យសពឲ្យឪពុក ស្រាប់គាត់ងើបពីមឈូសមកសួរថា “តើមានរឿងអ្វីកើតឡើង?” (មានវីដេអូ)

ចិន៖ និវត្តជនវ័យ៧០ឆ្នាំម្នាក់ឈ្មោះ Huang Mingquan បានឈប់ដកដង្ហើម ហើយដៃនិងជើងរបស់គាត់ឡើងត្រជាក់ក្នុងរយៈដ៏យូរមួយ ដែលធ្វើឲ្យកូនៗរបស់គាត់គិតថា គាត់បានស្លាប់បាត់បងជីវិតទៅហើយ។ ដោយមើលឃើញភាពជាក់ស្តែងនៃមរណៈភាពនេះ កូនប្រុសរបស់គាត់រួមទាំងញៀតមិត្ត១២រូបផ្សេងទៀត បានរៀបចំពិធីបុណ្យសពមួយឡើងសម្រាប់បុរសវ័យចំណាស់ខាងលើ។ ៨ម៉ោងក្រោយនៃការរៀបចំពិធីបុណ្យសពស្រាប់តែមានហេតុការណ៍មិនគួរឲ្យជឿមួយ គឺក្តារមឈូសបានរង្គើ ហើយបុរសចំណាស់ដែលនៅក្នុងមឈូសនោះបានងើបចេញពីមឈូស ហើយនិយាយថា “តើមានរឿងអ្វីកើតឡើង? តើពួកឯងកំពុងតែរៀបចំពិធីបុណ្យសព្វឲ្យយើងមែនទេ? យើងមិនទាន់ស្លាប់ទេ។” ទាំងកូនៗ និងញាតិមិត្តទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគេក៏បានយកគាត់ចេញពីមឈូសវិញ ហើយដាក់ឲ្យគាត់សម្រាក់នៅលើគ្រែ និងពិសាបបរដូចធម្មតាវិញ។ មិនទាន់អ្នកណាម្នាក់ចេញមកពន្យល់ពីមូលហេតុនៃរឿងរ៉ាវនេះបានទេ តែវាបានកើតឡើងរួចហើយក្នុងស្រុក ជូនលៀន ខេត្ដស៊ីឈួនភាគនារតីនៃប្រទេសចិន៕ ភក្តី

ខឹងចោរពូកែលួចពេក បុរសម្នាក់លេងល្បិចមួយក្បាច់នេះ ធ្វើឲ្យចោរអន់ចង់តែម្តង (មានវីដេអូ)

បុរសបានលួចបង្កប់កាមេរ៉ាលួចថតសកម្មភាពមួយនៅមុខផ្ទះដោយដាក់លាមកឆ្កែចូលទៅក្នុងប្រអប់ ដើម្បីបញ្ឆោតអោយចោរលួច។ គាត់ធ្វើវីដេអូនេះឡើងដើម្បីព្រមានដល់ចោរដទៃទៀតដែលចូលចិត្តលួចរបស់របរដែលគេទុកមុខផ្ទះ។ ប្រអប់ដែលបង្កប់ទៅដោយលាមកឆ្កែនោះគាត់បានទុកមុខផ្ទះគាត់ហើយចាក់សោផ្ទះចំនួន4ថ្ងៃ។ ទីបំផុតចោរបានលួចយកប្រអប់នោះដោយមិនដឹងថាក្នុងប្រអប់នោះមានទៅដោយរបស់កង្វក់ទេ។ វីដេអូ Prank នោះត្រូវបានគាត់បង្ហោះលើបណ្ដាញសង្គមនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អី្វដែលគួរអោយអស់សំណើចនោះគាត់បាននិយាយសត្វឆ្កែថា អរគុណអាសម្លាញ់ដែលបានផ្តល់លាមកឯងមកដើម្បីព្រមានដល់ចោរទាំងនោះ។