កីឡា | Khmer-note.com

កីឡា Archive

ម្ចាស់ផ្ទះ Paris Saint-Germain​ យកឈ្នះក្រុម Barcelona ក្នុងលទ្ធផល 4-0កាលពីយប់មិញ

ម្ចាស់ផ្ទះ Paris Saint-Germain បានយកឈ្នះក្រុម Barcelona ក្នុងលទ្ធផល 4-0 ក្នុងការប្រកួតវគ្គជម្រុះ16ក្រុមចុងក្រោយជើងទី1 ពានរង្វាន់ UEFA Champion League កាលពីយប់មិញ។ ម្ចាស់ផ្ទះ Paris Saint-Germain សុតបញ្ចូលទីដោយកីឡាករ៖ Angel Di Maria ក្នុងនាទីទី 18 និង 55 Julian Draxler ក្នុងនាទីទី 40 Assistដោយ

រាត្រីយប់ថ្ងៃស្អែកនេះ UFFA Champion League ត្រលប់មកជួបទស្សនិកជនវិញហើយ

អី្វដែលអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកទន្ទឹមរង់ចាំនោះ ពេលបានមកដល់វិញហើយ។ ក្នុងសប្ដាហ៍នេះ UFFA Champion League បានត្រលប់មកវិញជាមួយនឹងវគ្គជម្រុះ16ក្រុមចុងក្រោយជើងទី1។ កាលវិភាគប្រកួតពានរង្វាន់ UFFA Champion League វគ្គ16ក្រុមចុងក្រោយជើងទីមួយមានដូចតទៅ៖ ព្រឹកព្រលឹមថ្ងៃពុធទី15 Benfica vs Borussia Dortmund 2:45 (កីឡាដ្ឋាន Estadio Da Luz របស់ Benfica ) Paris Saint-Germain vs Barcelona 2:45 (កីឡាដ្ឋាន

ក្លឹបបិសាចក្រហមManchester Unitedគ្រោងនឹងដាក់អោយអ្នកគាំទ្រទស្សនាប៉ុស្ដ៍ទូរទស្សន៍Manchester United TVក្នុងពេលឆាប់ៗនេះ

ក្លឹបបិសាចក្រហម Manchester United ត្រៀមនឹងដាក់អោយប្រើប្រាស់ប៉ុស្ដ៍ទូរទស្សន៍ Manchester United TV ទៅដល់អ្នកគាំទ្រច្រើនជាង160ប្រទេសអាចទស្សនាប៉ុស្ដ៍ទូរទស្សន៍នេះ។ ប៉ុន្ដែដើម្បីទទួលបានសេវាប៉ុស្ដ៍ទូរទស្សន៍ Manchester United TV នេះលោកអ្នកត្រូវបង់សេវាប៉ុស្ដ៍ទូរទស្សន៍ប្រចាំខែក្នុងមួយខែចាប់ពី £1.49 ទៅ £4.99។ លោក Ed Woodward បានអោយដឹងថាប៉ុស្ដ៍ទូរទស្សន៍Manchester United TV និងបំរើអ្នកគាំទ្រអោយទស្សនាពេញ 24ម៉ោង។ប៉ុស្ដ៍ទូរទស្សន៍ Manchester United TV មានកម្មវិធីជាច្រើនទាក់ទងជាមួយនឹងក្លឹប ការផ្សាយផ្ទាល់រាល់ការប្រកួត ព័ត៌មានរបស់ក្រុម

FC Barcelona​ ​គ្រោង​នឹងដាក់​សំណើ​រ​ទៅកាន់សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ដើម្បីសុំកីឡាដ្ឋាន Santiago Bernabeu ធ្វើការប្រកួតវគ្គផ្ដាច់ព្រាត់ពានរង្វាន់ Copa Del Rey

ការប្រកួតពានរង្វាន់ Copa Del Rey វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បានបញ្ចប់ហើយដោយរកឃើញពីរក្រុមឡើងទៅវគ្គផ្ដាច់ព្រាត់គឺក្លឹប FC Barcelona ត្រូវប៉ះជាមួយនឹងក្លឹប Alaves។ ប៉ុន្ដែអី្វដែលធ្វើអោយអ្នកគាំទ្រ Real Madrid មិនសប្បាយចិត្តនោះគឺ ក្លឹប FC Barcelona គ្រោងនឹងដាក់សំណើរទៅកាន់សហព័ន្ធបាល់ទាត់អេស្ប៉ាញដើម្បីសុំយកកីឡាដ្ឋាន Santiago Bernabeu របស់ក្លឹប Real Madrid ធ្វើការប្រកួតវគ្គផ្ដាច់ព្រាត់ពានរង្វាន់ Copa Del Rey។ កាលពីមុន FC Barcelona

ក្លឹបស្តេចសរ Real Madrid អន់ចិត្តចង់ចាកចេញពីក្របខ័ណ្ឌ La Liga

ក្រុមឈរនៅកំពូលតារាងក្នុងក្របខ័ណ្ឌ La Liga Real Madrid កំពុងពិចារណាក្នុងការចាកចេញពីក្របខ័ណ្ឌនេះ ទៅលេងនៅក្របខ័ណ្ឌថ្មីមួយទៀតឈ្មោះថា European Super League នេះបើតាមការចុះផ្សាយពីកាសែតធំៗនៅអេស្ប៉ាញ។ លោក Florentino Perez និងថ្នាក់ដឹកនាំក្រុម Real Madrid ជាច្រើនហាក់ដូចជាមិនសូវសប្បាយចិត្តជាមួយសហព័ន្ធបាល់ទាត់ La Liga ដែលធ្វើការលើកការប្រកួតរវាង CeltaVigo និង Real Madrid ទៅថ្ងៃទី១៧ខែឧសភា ដោយសារបញ្ហាអាកាសធាតុ តែថ្នាក់ដឹកនាំរបស់ Real

ក្លឹបបិសាចក្រហមManchester United​នឹងត្រៀមកញ្ចប់ថិវិកាយ៉ាងច្រើនសំរាប់ការនាំយកកីឡាករ Antonie Greizmann មកកាន់ទឹកដី Old Trafford នារដូវកាលដោះដូរកីឡាករខាងមុខ

សំរាប់ទីផ្សារដោះដូរកីឡាករនៅពេលបញ្ចប់រដូវកាលខាងមុខនេះ ក្លឹបបិសាចក្រហម Manchester United និងប្ដេជ្ញានាំយកកីឡាករសញ្ជាតិបារាំង Antonie Greizmann មកកាន់ក្លឹបបិសាចក្រហម Manchester United អោយបាន។ កាលពីខែមករាកន្លងទៅក្លឹបបិសាចក្រហម Manchester United បានបរាជ័យម្ដងរួចហើយក្នុងការនាំយកកីឡាករសញ្ជាតិបារាំងរូបនេះមកកាន់ទឹកដី Old Trafford ដោយសារតែការចរចារមិនត្រូវរូវគ្នា។ គ្រូបង្វឹកលោក Jose Mourinho ចង់បានកីឡាកររូបនេះមកចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United ដោយសារតែកីឡាករសញ្ជាតិបារាំងរូបនេះចង់មកលេងនៅក្នុងទឹកដីប្រទេសអង់គ្លេសហើយចង់ចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United ជាពិសេសគេចង់លេងជាមួយនឹងមិត្តរួមជាតិរបស់គេគឺកីឡាករ

បឹកកេតអង្គរឡើងទៅវគ្គចែកពូលខណៈដែលយកឈ្នះ Lao Toyota ក្នុងលទ្ធផល ១-០

ការប្រកួតវគ្គជម្រុះ AFC Cup 2017 រវាងក្លឹបបឹងកេតអង្គរ ប៉ះជាមួយនឹង Lao Toyota ពេលបានដឹងលទ្ធផលហើយ ក្រុមបឹងកេតអង្គរបានបន្ដដំណើរទៅវគ្គចែកពូលបន្ដទៀត ខណៈដែលបឹងកេតអង្គរ យកឈ្នះ Lao Toyota ក្នុងលទ្ធផល ១-០។ ក្នុងការប្រកួតទាំងពីរជើងសរុបលទ្ធផលមក ក្រុមបឹងកេតអង្គរ ២-១ Lao Toyota។ នេះគឺជាប្រវិត្តសាស្រ្តថ្មីសំរាប់ក្លឹបបឹងកេតអង្គរដែលបានឆ្លងផុតវគ្គជម្រុះពានរង្វាន់អាសីុ AFC Cup ចូលទៅវគ្គចែកពូល។ ការប្រកួតក្នុងទឹកដីរបស់ Lao Toyota

កីឡាករ ឈិន ឈឿន បង្ហាញក្បាច់ទាត់បាល់ពីលើអាកាស

កីឡាករជំរើសជាតិឈិនឈឿនបានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រនិងទស្សនិកជនក្នុងឈុតទាល់បាល់ពីលើអាកាស ក្នុងបាឡុងហោះ ជាមួយរាងកាយមាំមួនស្វាហាប់និងស្រស់ស្រាយក្នុងឈុតមួយនៃស្ប៉តពាណិជ្ជកម្ម Balloon Party របស់ស្រាបៀរ GANZBERG។ ឈិន ឈឿនគឺជាកីឡាករបាល់ទាត់កម្ពុជា ដែលលេងឲ្យក្លឹបបាល់ទាត់ National Defense Ministry ក្នុងក្របខណ្ឌ ការប្រកួតកីឡា កម្ពុជា ។ លោកស្ថិតនៅក្រុមកីឡាបាល់ទាត់កម្ពុជាថ្នាក់ជាតិអាយុក្រោម 23 ឆ្នាំនៅ SEA Games ឆ្នាំ 2011 និងក្រុមជម្រើសជាតិកម្ពុជានៅឆ្នាំ 2014 ក្នុងវគ្គជម្រុះ FIFA World Cup គាត់លេងក្នុងនាមជាខ្សែប្រយុទ្ធម្នាក់។ ចង់ដឹងកីឡាករឈិនឈឿនបង្ហាញក្បាច់បាល់ទាត់អស្ចារ្យយ៉ាងណាតោះទស្សនាទាំងអស់គ្នា:

Marcelo តបទៅអ្នកគាំទ្រក្លឹប Real Madrid មួយមាត់នេះធ្វើអោយអ្នកគាំទ្រចុកឈាមយ៉ាងខ្លាំង

ខ្សែការពាររបស់ក្រុមជម្រើសជាតិប្រេសីុលនិងជាខ្សែការពាររបស់ក្លឹបពពកសរ Real Madrid កីឡាករ Marcelo ទទួលរងនូវការរិះគន់និងមិនសប្បាយចិត្តជាខ្លាំងពីសំណាក់អ្នកគាំទ្រ Real Madrid។ មូលហេតុដែលធ្វើអោយអ្នកគាំទ្រខ្លះមានការខឹងសម្បារនិងមិនសប្បាយចិត្តទៅលើកីឡាកររូបនេះដោយសារតែ Marcelo ផ្ញើសារជូនពរថ្ងៃខួបកំណើតមិត្តរួមក្រុមជម្រើសជាតិរបស់គេគឺកីឡាករ Neymar J.R តែ Marcelo មិនបានផ្ញើសារជូនពរថ្ងៃខួបកំណើតរបស់កីឡាករ C.Ronaldo ដែលជាមិត្តរួមក្លឹបរបស់គេឡើយ។ ការខឹងសម្បារនិងការបញ្ចេញមតិមិនពេញចិត្តជាច្រើនពីសំណាក់អ្នកគាំទ្រទៅលើកីឡាករ Marcelo នៅក្នុងបណ្ដាញសង្គម Instagram ធ្វើអោយកីឡាកររូបនេះក្រពុលមុខយ៉ាងខ្លាំងដល់ថ្នាក់តបទៅអ្នកគាំទ្រវិញថា “Shut the f*ck up idiots

ក្រុម​ក្រសួងការពារជាតិក្លាយជាម្ចាស់ពានរង្វាន់ Asia Clubs Pre-Season 2017ក្រោយយកឈ្នះក្រុមព្រះខ័ន​រាជ​ស្វាយរៀង​ដោយ​បាល់​កាត់សេចក្ដី​១១​ម៉ែត្រ

ពានរង្វាន់ Asia Clubs Pre-Season 2017 បានរកឃើញម្ចាស់ជើងឯកហើយ ក្រុមក្រសួងការពារជាតិក្លាយជាម្ចាស់ពានរង្វាន់ក្នុងព្រឹតិ្តការណ៍នេះ។  ក្រុមក្រសួងការពារជាតិបានត្រឹមស្មើជាមួយក្រុមព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ១-១ ប៉ុន្តែក្រុមក្រសួងការពារជាតិបានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ដោយបាល់កាត់សេចក្ដី១១ម៉ែត្រក្នុងលទ្ធផល ៥-៣។ ទីបំផុតក្រុមក្រសួងការពារជាតិ បានយកឈ្នះ ក្រុមព្រះខ័នរាជស្វាយរៀងម្ដងទៀតហើយ។ ដោយកាលពីប្រកួតពានរង្វាន់ Hun Sen Cup 2016 ក្រុមក្រសួងការពារជាតិបានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ដោយបាល់កាត់សេចកី្ត១១ម៉ែត្រដូចគ្នា។ បុត្រ ខ្មែរណូត        

តោខៀវ Chelsea បើកទ្វារកីឡាដ្ឋាន Stamford Bridge​ ទទួលភ្ញៀវកាំភ្លើងធំ Arsenal យប់នេះ

ក្នុងក្របខណ្ឌ England Premier League យប់នេះ ក្រុមតោខៀវ Chelsea បើកទ្វារកីឡាដ្ឋាន Stamford Bridge ដើម្បីទទួលស្វារគមន៍ក្រុមភ្ញៀវកាំភ្លើងធំ Arsenal នៅវេលាម៉ោង ៧:៣០នាទីយប់នេះ។ ក្នុងប្រកួត៥ដងចុងក្រោយនេះ តោខៀវChelsea យកឈ្នះ កាំភ្លើងធំArsenal ២ដង ស្មើ១ដង និងចាញ់២ដង។ គូរនេះជាគូរជក់ចិត្តក្នុងរាត្រីនេះ ជាពិសេសគូរទាំងពីរនេះជាគូរសងសឹកផងដែរ។ ដោយកាលពីប្រកួតមុន ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះ ក្រុមតោខៀវ Chelsea

វីរៈបុរសបាល់ទាត់របស់ប្រេសុីល​Pele បានលើកឡើងថា Neymar មានបច្ចេកទេសល្អជាង Ronaldo

វីរៈបុរសបាល់ទាត់របស់ប្រេសុីលPeleបានលើកឡើងថា កីឡាកររបស់ក្លឹប FC Barcelona កីឡាករ Neymar J.R មានបច្ចេកទេសល្អជាងកីឡាករ C.Ronaldo របស់ក្លឹប Real Madrid។ C.Ronaldo គឺជាម្ចាស់ពានរង្វាន់ Ballon D’or ៤សម័យកាលនិងក្នុងឆ្នាំ២០១៦នេះ កីឡាករ C.Ronaldo បានប្រមូលយកពានរង្វាន់ចង់ទាំងអស់រួមទាំងពានរង្វាន់ទី្វបអឺរ៉ុបផងដែរ។ Pele បានបន្ដទៀតថា ថ្វីត្បិតតែ Neymar J.R មានបច្ចេកទេសល្អជាង C.Ronaldo មែនក្នុងពេលបច្ចុប្បន្ន ប៉ុន្តែការប្រើក្បាលតែតបញ្ចូលទី

ការសុតបញ្ចូលទីចុងតង់ទាំង១០គ្រាប់ធ្វើអោយផ្លាស់ប្តូរគ្រប់យ៉ាងក្នុងប្រវិត្តសាស្រ្តបាល់ទាត់

រាល់ការប្រកួតវគ្គផ្ដាច់ព្រាត់ក្នុងពានរង្វាន់នីមួយៗតែងតែមានឈ្នះនិងចាញ់។ ការឈ្នះនិងចាញ់វាពិតជាមើលមិនឃើញឡើយសំរាប់កីឡាករបាល់ទាត់គ្រប់រូប។ ពេលខ្លះការសុតបញ្ចូលទីអាចធ្វើអោយកីឡករនិងអ្នកគាំទ្រខ្លះប្រែពីពិបាកចិត្តមកសប្បាយចិត្ត និងខ្លះទៀតប្រែពីសប្បាយចិត្តមកពិបាកចិត្ត។ បាល់ទាត់គឺជាកីឡាមួយដែលកំពុងលិចធ្លោយខ្លាំងក្នុងសតវត្សទី២១នេះ។ ហើយក៏មានតែបាល់ទាត់ដែរ ដែលធ្វើអោយអ្នកគ្រប់គ្នាយំ។ តោះទៅមើលសុតបញ្ចូលទីចុងតង់ទាំង១០គ្រាប់ធ្វើអោយកែប្រែប្រវិត្តសាស្រ្តពីខ្មៅមកសរ និងជាគ្រាប់សម្លាប់ទឹកចិត្តកីឡាករនិងអ្នកគាំទ្រ។ បុត្រ ខ្មែរណូត

Ronaldinho ជាអតីតកីឡាករជម្រើសប្រេសីុលនិងជាវីរៈបុរសរបស់ក្លឹបយក្សអេស្ប៉ាញ​ FC Barcelona បានត្រលប់វិញហើយជាឋានៈឯកអគ្គរដ្ឋទូត

ក្លឹបយក្សអេស្ប៉ាញ FC Barcelona បានបញ្ជាក់ថាកីឡាករ Ronaldinho នឹងវិលត្រឡប់មកកាន់ក្លឹបFC Barcelona វិញដើម្បីទទួលយកតួនាទីជាឯកអគ្គរដ្ឋទូតថ្មីរបស់ក្លឹប។ អតីតកីឡកររបស់ក្លឹប FC Barcelonaនិងជម្រើសជាតិប្រេសុីលរូបនេះ បានចង់ចាំជានិច្ចរាល់អនុស្សាវរីយ៍ដែលរូបគេមាននៅក្នុងទឹកដី Camp Nou របស់ក្លឹបFC Barcelona ក្នុងកំឡុងពេល៥រដូវកាលដែលកីឡាករ Ronaldinho លេងអោយក្លឹប FC Barcelona។ ក្នុងសេចកី្ដថ្លែងការណ៍របស់ក្លឹប FC Barcelona ក្លឹបបានលើកឡើងថា “ក្លឹប FC Barcelona និងកីឡាករ

វីរៈបុរសរបស់ក្លឹបតោខៀវ Chelsea កីឡាករ Frank Lampard បានប្រកាសចូលនិវត្ដន៍ហើយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ

អតីតកីឡាករខ្សែបម្រើដ៏សំខាន់និងជាវីរៈបុរសរបស់ក្លឹបតោខៀវ Chelsea កីឡាករ Frank Lampard បានប្រកាសចូលនិវត្តន៍ហើយនៅក្នុងអាយុ៣៨ឆ្នាំ។ សេចក្ដីប្រកាសនេះកីឡាករ Frank Lampard បានធ្វើឡើងនៅក្នុងបណ្ដាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ បន្ទាប់ពីចាកចេញពីក្លឹបតោខៀវ Chelsea កីឡាករFrank Lampard គាត់បានចូលលេងអោយក្លឹប Manchester City និងក្លឹប New York City បានមួយក្រុមមួយរដូវកាល។ គាត់ទទួលបានសំណើរជាច្រើនពីក្លឹបផ្សេងទៀតដើម្បីអោយគាត់បន្ដអាជីពជាអ្នកបាល់ទាត់ ប៉ុន្តែគាត់បានលើកឡើងថា៖ ខ្ញុំមានអាយុ៣៨ឆ្នាំហើយមានវ័យចំណាស់ហើយ គួរតែដល់ពេលបញ្ឍប់វាហើយដើម្បីធ្វើរឿងថ្មីនៅក្នុងឆាកជីវិតបន្ដ។ គួរបញ្ជាក់ផងដែរថា កីឡាករ Frank Lampard ធ្លាប់លេងអោយក្លឹបតោខៀវ Chelsea បានចំនួន៦៤៩ប្រកួត និងស៊ុតអោយក្លឹបតោខៀវ

ព្រះខ័នរាជស្វាយរៀង និង​ ក្រសួងការពារជាតិ ឡើងទៅជួបគ្នាម្ដងទៀតនៅវគ្គផ្ដាច់ព្រាត់ក្នុងពានរង្វាន់Asia Clubs Pre-Season Championship 2017

ក្នុងការប្រកួតពានរង្វាន់ Asia Clubs Pre-Season Championship 2017 ជើងទីពីរក្នុងថ្ងៃនេះក្រុមរបស់កម្ពុជាសុទ្ធតែទទួលបានជោគជ័យក្នុងការប្រកួតថ្ងៃនេះ។ លទ្ធផលក្នុងការប្រកួតជើងពីរថ្ងៃនេះ៖ ព្រះខ័នរាជស្វាយរៀង(កម្ពុជា) យកឈ្នះ ក្រុមWorriors FC(សិង្ហបុរី) ក្នុងលទ្ធផល ៤-១ ក្រុមក្រសួងការពារជាតិ(កម្ពុជា) យកឈ្នះ ក្រុមPetaling Jaya Rangers FC(ម៉ាឡេស៊ី) ក្នុងលទ្ធផល ២-១។ ក្រុមរបស់កម្ពុជាទាំងពីរក្រុមនេះបានឡើងទៅវគ្គផ្ដាច់ព្រាត់ទាំងពីរដែលប្រព្រឹតិ្តនៅថ្ងៃទី៥ខាងមុខ ប៉ុន្តែក្រុមទាំងពីរនឹងត្រូវប៉ះគ្នានៅថ្ងៃស្អែកសិនជាលក្ខណ៍ការប្រកួតបង្គ្រប់កិច្ច។ គួរបញ្ជាក់ផងដែរថា ក្រុមទាំងពីរធ្លាប់ជួបគ្នានៅក្នុងវគ្គផ្ដាច់ព្រាត់ក្នុងពានរង្វាន់ Hun Sen Cup 2016

Suárez និង Messi ជួយអោយក្លឹបFC Barcelonaយកឈ្នះម្ចាស់ផ្ទះAtletico Mardridក្នុងលទ្ធផល១-២ក្នុងទឹកដីEstadio Vincente Calderon

កីឡាករ Luis Suárez និង Lionel Messi បានស៊ុតម្នាក់មួយគ្រាប់ជួយអោយក្លឹប FC Barcelona យកឈ្នះម្ចាស់ផ្ទះ Atletico Mardrid ក្នុងលទ្ធផល ១-២ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Super Cup Copa De Rey ជើងទី១កាលពីយប់មិញ។ ការស៊ុតដ័អស្ចារ្យរបស់កីឡាករទាំងពីរធ្វើអោយក្លឹប FC Barcelona មានគ្រាប់បាល់ចំនេញ១គ្រាប់នៅក្នុងដៃសំរាប់ការប្រកួតជើងទី២ដែលធ្វើឡើងនៅក្នុងកីឡាដ្ឋានCamp Nouរបស់ FC Barcelona នៅថ្ងៃអង្គារខាងមុខ។

ក្រុមរបស់កម្ពុជាសុទ្ធតែទទួលបានលទ្ធផលល្អក្នុងការប្រកួតពានរង្វាន់Asia Clubs Pre-Season Championship 2017ថ្ងៃនេះ

ក្នុងការប្រកួតពានរង្វាន់ Asia Clubs Pre-Season Championship 2017 ដែលចាប់ផ្ដើមនៅក្នុងថ្ងៃនេះបានបញ្ចប់ហើយនៅក្នុងជើងទីមួយ។ ដោយក្រុមព្រះខ័នរាជស្វាយរៀង(កម្ពុជា) យកឈ្នះ ក្រុមPetaling Jaya Rangers FC(ម៉ាឡេស៊ី) ក្នុងលទ្ធផល ៣-១ និងក្រុមក្រសួងការពារជាតិ(កម្ពុជា) យកឈ្នះ ក្រុមWorriors FC(សិង្ហបុរី) ក្នុងលទ្ធផល ២-១។ ដោយឡែកកម្មវិធីថ្ងៃស្អែកវិញ៖ ក្រុមក្រសួងការពារជាតិ(កម្ពុជា) ត្រូវប៉ះជាមួយនឹង ក្រុមPetaling Jaya Rangers FC(ម៉ាឡេស៊ី)