Panha Both | Khmer-note.com

Both Archive

មន្ទីរពេទ្យស្ដេចនៅក្នុងប្រទេសថៃត្រូវបានជនមិនស្គាល់មុខដាក់គ្រាប់បែកបំផ្ទុះ

បាងកក៖ ប៉ូលីសនៅក្នុងប្រទេសថៃបានអោយដឹងថា ករណីបំផ្ទុះចេញពីក្នុងពេទ្យស្ដេច King Mongkut Hospital នៅក្នុងទីក្រុងបាងកកគឺកើតឡើងដោយសារតែគ្រាប់បែក។ មនុស្ស២៤នាក់បានរងរបួសស្រាលក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ។ ក្នុងចំណោមអ្នករបួសទាំង២៤នាក់នោះ មាន៣នាក់កំពុងទទួលការព្យាបាលក្រោយពីត្រូវបំណែកកញ្ចក់ខ្ទាតត្រូវ។ តាមសម្ដីលោកប៉ូលីស Chief Sriwara Rangsiramanakul បានប្រាប់អ្នកសារពត៌មានអោយដឹងថា៖ ពេលនេះប៉ូលីសកំពុងតែបើកការសុើបអង្កេតជាបន្ទាន់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅក្នុងមន្ទីរពេទ្យស្ដេចនេះ។ ក្រោយការបំផ្ទុះនេះប៉ូលីសបានរកឃើញខ្សែភ្លើងនិងរបស់អ្វីម្យ៉ាងដែលសេសសល់មានរាងដូចជាថ្មពិលដែលប៉ូលីសជឿថាគ្រាប់បែកបំផ្ទុះនេះ គឺជាគ្រាប់បែកកែច្នៃ ប៉ុន្ដែប៉ូលីសមិនទាន់ដឹងច្បាស់ពីការបំផ្ទុះនេះនៅឡើយ។ ពេលនេះប៉ូលីសកំពុងតែសុើបអង្កេតតាមរយៈកាមេរ៉ាសុវតិ្ថភាពដែលមាននៅក្នុងមន្ទីរពេទ្យដើម្បីស្វែងរកមុខសញ្ញាជនសង្ស័យនៃការបំផ្ទុះគ្រាប់បែកនេះ។ បុត្រ ខ្មែរណូត ប្រភព៖ channelnewsasia

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំជាបន្ទាន់ ក្រោយកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលទទួលបានជោគជ័យ

អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាបន្ទាន់ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីបទទួលបានជោគជ័យ។ ការប្រជុំជាបន្ទាន់នេះធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូងបានស្នើឡើងអោយមានការប្រជុំជាបន្ទាន់ពាក់ព័ន្ធហ្នឹងការបាញ់សាកល្បងនេះ។ ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីបនេះនៅពេលព្រឹកព្រលឹមថ្ងៃទី២២នេះ គ្រាប់មីស៊ីលបន្ទាប់ត្រៀមបាញ់ក្នុងសប្ដាហ៍នេះ។ នេះគឺជាគ្រាប់មីស៊ីលទី១០ហើយដែលប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងក្នុងឆ្នាំនេះ។ គ្រាប់មីស៊ីលនោះបានបាញ់ចេញពីតំបន់ Pukchang បានហោះបានរយៈចម្ងាយ៥០០គីឡូនិងបានធ្លាក់ចូលទៅក្នុងសមុទ្រប្រទេសជប៉ុន នេះយោងតាមយោធារបស់ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។ អគ្គលេខាធិការរបស់សហរដ្ឋអាមេរិកលោក Rex Tillerson បាននិយាយបន្ទាប់ពីការបាញ់សាកល្បងគ្រាប់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងទទួលបានជោគជ័យរួចមកថា៖ ការបាញ់គ្រាប់មីស៊ីលនេះគឺជាការរំខាននិងខកចិត្តយ៉ាងខ្លាំងចំពោះកូរ៉េខាងជើង។ បុត្រ ខ្មែរណូត ប្រភព៖ channelnewsasia

ប៉ូលីសរបស់ប្រទេសឥណ្ឌានេស៊ីចាប់ខ្លួនមនុស្សប្រុស១៤១នាក់ដែលចូលរួមកម្មវិធីជប់លៀងមនុស្សស្រឡាញ់ភេទដូចគ្នា

ឥណ្ឌានេស៊ី៖ ប៉ូលីសរបស់ប្រទេសឥណ្ឌានេស៊ីបានធ្វើការចាប់ខ្លួនមនុស្សប្រុសចំនួន១៤១នាក់ដែលបានចូលរួមក្នុងពិធីជប់លៀងខ្ទើយមួយនៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌានេស៊ី។ ការចុះចាប់ខ្លួននេះភាគច្រើនគឺជាជនជាតិ ឥណ្ឌានេស៊ី សឹង្ហបុរី និងជនជាតិអង់គ្លេស។ ក្នុងពិធីជប់លៀងមនុស្សប្រុសស្រឡាញ់ភេទដូចគ្នានេះត្រូវទិញសំបុត្រដើម្បីចូលរួម ក្នុងមួយសំបុត្រមានតម្លៃ ១៨៥,០០០រ៉ូពីដែលមានតម្លៃស្មើនឹង១៤ដុល្លារ។ តាមសម្ដីរបស់អ្នកឃើញហេតុការណ៍ចុះបង្ក្រាបនេះបានអោយដឹងថា៖ ក្នុងការចុះបង្រ្កាប់នេះមានការប្រទូសរាយគ្នាផងដែរ រវាងប៉ូលីសនិងអ្នកដែលចូលរួមកម្មវិធីជប់លៀងនេះ។ ការស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសឥណ្ឌានេស៊ីមិនមែនជាអំពើខុសច្បាប់ទេ ប៉ុន្ដែមានតែខេត្ត Aceh នៅក្នុងប្រទេសឥណ្ឌានស៊ីតែប៉ុណ្ណោះដែលនៅបន្ដអនុវត្តន៍ច្បាប់ស្រឡាញ់ភេទដូចគ្នា។ លោកប៉ូលីស Raden Argo Yuwono បាននិយាយថា៖ ការចុះចាប់ខ្លួននេះគឺធ្វើឡើងក្រោមរូបភាពប្រឆាំងនឹងអំពើពស្យាចារណ៍និងប្រឆាំងគ្រប់រូបភាពនៃរឿងកាមសាស្រ្ដទាំងឡាយ។ គោលបំណងនៃកម្មវិធីជប់លៀងមនុស្សប្រុសស្រឡាញ់ភេទដូចគ្នានេះគឺតំរូវអោយមនុស្សប្រុសដែលចូលរួមមានលក្ខណៈអាក្រាតកាយនិងសម្រេចកាមដោយខ្លួនឯង។ បុត្រ ខ្មែរណូត ប្រភព៖ BBC

ចោរគាស់ហាងលក់ទូរស័ព្ទមួយលួចយកទូរស័ព្ទអស់ជាច្រើនគ្រឿងសរុបទឹកប្រាក់ប្រហែលជា១២០០០ដុល្លារ

សិង្ហបុរី៖ ចោរ២នាក់បានចូលទៅគាស់ហាងលក់ទូរស័ព្ទមួយកន្លែងនៅក្នុងផ្សារទំនើប Greenridge លួចយកទូរស័ព្ទអស់ជាច្រើនគ្រឿងសរុបលុយអស់ជាង១២០០០ដុល្លារ។ ចោរខាងលើបានចូលទៅគាស់ហាងលក់ទូរស័ព្ទខាងលើនៅវេលាម៉ោង៤ទាបភ្លឺ។ តាមរយៈម្ចាស់ហាងលក់ទូរស័ព្ទខាងលើបានអោយដឹងថា៖ ចោរបានចូលគាស់និងវាយបំបែកទូរកញ្ចក់របស់គាត់លួចយកទូរស័ព្ទ Iphone ៨គ្រឿង ទូរស័ព្ទ Xiaomi មួយគ្រឿង និងទូរស័ព្ទ Huawei មួយគ្រឿងសរុបជាប្រាក់អស់ចំនួន១២០០០ដុល្លារ។ ពេលនេះប៉ូលីសកំពុងតែសុើបអង្កេតស្វែងរកមុខសញ្ញាជនសង្ស័យទាំងពីរនាក់ដែលគាស់ហាងលក់ទូរស័ព្ទខាងលើតាមរយៈកាមេរ៉ាសុវតិ្ថភាពក្នុងផ្សារទំនើប។ បុត្រ ខ្មែរណូត ប្រភព៖ Stomp

យន្ដហោះចម្បាំងពីរគ្រឿងរបស់ប្រទេសចិនហោះទៅស្កាត់មុខយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិកពេលបំពេញបេសកម្ម

យន្ដហោះចម្បាំងមួយគូរបស់ប្រទេសចិនបានហោះទៅស្ទាក់យន្ដហោះសុើបការណ៍របស់សហរដ្ឋអាមេរិក ក្រោយយន្ដហោះសុើបការណ៍របស់សហរដ្ឋអាមេរិកនេះហោះចូលដែនអាកាសរបស់ប្រទេសចិន។ ការហោះទៅស្ទាក់យន្ដហោះសុើបការណ៍របស់សហរដ្ឋអាមេរិកនេះ បានធ្វើឡើងនៅក្នុងដែនសមុទ្រប្រទេសចិនខាងលើកើត។ យន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក គឺជាយន្ដហោះប្រភេទ WC-135 Constant Phoenix កំពុងតែបំពេញបេសកម្មហោះសុើបអង្កេតពីបញ្ហានុយក្លេអ៊ែដែលកើតឡើងនៅក្នុងឧបទ្វីបកូរ៉េ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ទ័ពជើងអាកាសប៉ាស៊ីហ្វិកបានអោយដឹងថា៖ យន្ដហោះចម្បាំងពីរគ្រឿងរបស់ប្រទេសចិនប្រភេទ SU-30 បានហោះមកប្រកៀកនិងស្ទាក់កាត់មុខយន្ដហោះរបស់ទ័ពអាកាសសហរដ្ឋអាមេរិកក្នុងពេលបំពេញបេសកម្ម។ តាមសម្ដីរបស់មេបញ្ជាការ Hodge បានអោយដឹងថា៖ យន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានចេញប្រតិបតិ្តការណ៍នេះគឺអនុវត្តន៍និងអនុលោមតាមច្បាប់អន្ដរជាតិ។ យន្ដហោះទ័ពអាកាសរបស់សហរដ្ឋអាមេរិកបានហោះទៅសុើបអង្កេតនេះ គឺដើម្បីប្រមូលភស្ដុតាងអំពីបញ្ហានុយក្លេអ៊ែនៅក្នុងឧបទ្វីបកូរ៉េ។ បុត្រ ខ្មែរណូត ប្រភព៖ Nextshark  

គ្រួសាររបស់បុរសម្នាក់ត្រូវបង្ខំចិត្តមករស់នៅក្រោមស្ពានអាកាស ក្រោយពីគាត់ត្រូវបានគេបណ្ដាញចេញពីការងារនិងគ្មានប្រាក់បង់ថ្លៃផ្ទះជួល

ប្រទេសម៉ាឡេស៊ី៖ មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានផ្ទះមួយសំរាប់ខ្លួនឯងនិងក្រុមគ្រួសារដើម្បីស្នាក់នៅនិងដើម្បីជាសុភមង្គលនៅក្នុងគ្រួសារ។ ដោយឡែកគ្រួសាររបស់បុរសម្នាក់នេះវិញ ត្រូវបង្ខំចិត្តមករស់នៅក្រោមស្ពានអាកាសក្រោយពីគ្រួសាររបស់គាត់ត្រូវបានគេបណ្ដាញដេញពីផ្ទះជួល។ មូលហេតុដែលគាត់ត្រូវម្ចាស់ផ្ទះបណ្ដាញចេញពីផ្ទះជួលដោយសារតែគាត់គ្មានប្រាក់ក្នុងការបង់ថ្លៃឈ្នូលរយៈពេល២ខែទៅដល់ម្ចាស់ផ្ទះ លើសពីនេះទៅទៀតគាត់ត្រូវបានគេបណ្ដាញចេញពីការងារដោយសារតែគាត់មានបញ្ហាជំងឺឆ្អឹងខ្នងរាំរៃ។ ក្រុមគ្រួសាររបស់បុរសខាងលើបានចាកចេញមករស់នៅក្រោមស្ពានអាកាសរយៈពេល២ខែមកហើយ។ ការស្នាក់នៅនិងហូបចុកគឺនៅក្រោមស្ពានអាកាសនេះទាំងអស់ ប៉ុន្ដែបុរសខាងលើមិនបានអោយកូនៗរបស់គាត់ពិបាកទេ យប់ឡើងគាត់បានអោយកូនៗរបស់គាត់ទៅស្នាក់នៅផ្ទះរបស់បងស្រីគេដោយគាត់សុខចិត្តស្នាក់នៅតែពីរនាក់ប្រពន្ធនៅក្រោមស្ពាន។ បុត្រ ខ្មែរណូត ប្រភព៖ Worldofbuzz

ថ្វីត្បិតតែពិការជើងមែនពិត! ក្មេងស្រីម្នាក់តស៊ូហាត់រាំដើម្បីសម្រេចក្ដីស្រមៃរបស់នាង

ប្រទេសចិន៖ ទេពអប្សរមួយអង្គដែលគ្មានស្លាបហោះកំពុងធ្វើអោយប្រជាជនចិនកោតសរសើរយ៉ាងខ្លាំង។ ក្មេងស្រីពិការជើងទាំងសងខាងអាយុ១២ឆ្នាំម្នាក់ ដែលនាងស្រមៃចង់ក្លាយជាអ្នករាំពេលនេះសុបិន្តរបស់នាងបានក្លាយជាការពិត។ ក្មេងស្រីពិការជើងរូបនេះមានឈ្មោះ Jiang Zhang Ziyi រាល់ថ្ងៃនាងបានចូលរួមហ្វឹកហាត់រាំនៅក្នុងសាលាបឋមសិក្សា Xinzhou ក្នុងស្រុក Shangrao នៅក្នុងភាគខាងកើតខេត្ត Jiangxi ប្រទេសចិន។ ក្មេងស្រីរូបនេះពិការជើងតាំងពីឆ្នាំ២០១០ដោយសារតែនាងជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយជើងទាំងពីររបស់នាងត្រូវគ្រូពេទ្យកាត់ចោល។ ទោះជាក្នុងការហត់រាំរបស់នាងពិបាកខ្លាំង តែនាងនៅតែតស៊ូមិនបោះបង់ការរាំនេះចោលទេ។ ក្នុងការហត់រាំនេះ នាងទទួលបានការគោរពយ៉ាងខ្លាំងពីមិត្តរួមក្រុមសិល្បៈរបស់នាង។ នាងសង្ឃឹមថានៅក្នុងអនាគត នាងនឹងក្លាយជាអ្នករាំដ៏ចំណាននិងល្បីឈ្មោះមួយរូប។ បុត្រ ខ្មែរណូត ប្រភព៖ PeopleDaily

ប្រទេសតួគីបង្កើតកូនទីក្រុងមួយជួយដល់កុមារកំព្រាប្រទេសស៊ីរីដែលគ្មានផ្ទះសម្បែង

តួគី៖ ប្រទេសតួគីបានបង្កើតកូនទីក្រុងមួយសម្រាប់ជួយដល់កុមារកំព្រាប្រទេសស៊ីរីចំនួន៩៩០នាក់ដែលរត់គេចពីភ្លើងសង្រ្គាមនៅក្នុងប្រទេសស៊ីរី។ កូនទីក្រុងខាងលើមានទីតាំងនៅភាគអាគ្នេយ៍នៃព្រំប្រទល់ប្រទេសតួគី។ ក្នុងកូនទីក្រុងខាងលើមានផ្ទះវីឡាសម្រាប់កុមារកំព្រាស្នាក់នៅចំនួន៥៥ផ្ទះ និងមានសាលារៀនចំនួន៤ កន្លែងក្មេងលេង និងកន្លែងលេងកីឡា។ កូនទីក្រុងខាងលើរដ្ឋាភិបាលប្រទេសតួគីបានសហការណ៍ជាមួយហ្នឹងដៃគូក្រុមហ៊ុន២ដើម្បីសាងសង និងចំណាយពេល២ឆ្នាំដើម្បីសាងសងទីក្រុងនេះឡើង។ តាមរយៈអង្គការសហប្រជាជាតិបានប៉ានប្រមាណអោយដឹងថា៖ ក្នុងរយៈពេល៦ឆ្នាំនេះ កុមារស៊ីរីជាង៦លាននាក់ទទួលរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងជម្លោះក្នុងប្រទេសស៊ីរីនេះ។ កុមារច្រើនជាង២.៣លាននាក់ធ្លាក់ខ្លួនក្លាយទៅជាជនភៀសខ្លួនស្វែងរកទីជម្រក។ បុត្រ ខ្មែរណូត ប្រភព៖ BBC

ទឹកចិត្តលោកគ្រូ! សុខចិត្តជិះម៉ូតូក្នុងមួយថ្ងៃ១៣៥គីឡូដើម្បីមកបង្រៀនសិស្សនៅក្នុងភូមដាច់ស្រយោលអោយមានចំណេះដឹងហ្នឹងគេ

ប្រទេសម៉ាឡេស៊ី៖ ទឹកចិត្តលោកគ្រូម្នាក់កំពុងធ្វើអោយមហាជនកោតសរសើរយ៉ាងខ្លាំង។ លោកគ្រូបង្រៀនម្នាក់បានចំណាយពេលវេលារបស់ខ្លួនជិះម៉ូតូកាត់ទឹកកាត់ភ្លៀងក្នុងមួយថ្ងៃប្រហែលជា១៣៥គីឡូដើម្បីមកបង្រៀនសិស្សនៅក្នុងភូមិដាច់ស្រយោលមួយ។ គ្រូបង្រៀនខាងលើមានឈ្មោះ Ahmad Saidin Mohd Idris អាយុ៤០ឆ្នាំ គាត់ជាគ្រូបង្រៀននៅក្នុងសាលា Sekolah Kebangsaan ក្នុងភូមិដាច់ស្រយោលមួយនៅក្នុងប្រទេសម៉ាឡេស៊ី។ រាល់ថ្ងៃគាត់ត្រូវក្រោកពីព្រឹកព្រលឹមជិះម៉ូតូពីផ្ទះរបស់គាត់ទៅសាលារៀនប្រហែលជា៧០គីឡូនិងត្រលប់មកផ្ទះវិញសរុបជាង១៣៥គីឡូក្នុងមួយថ្ងៃ។ ផ្លូវដែលលោកគ្រូខាងលើជិះទៅបង្រៀនមានលក្ខណៈពិបាកខ្លាំងដោយផ្លូវដែលគាត់ធ្វើដំណើររាល់ថ្ងៃខូច ជាពិសេសពេលភ្លៀងម្ដងៗសុទ្ធតែភក់ជ្រំពិបាកធ្វើដំណើរ។ រាល់ពេលមានភ្លៀងធ្លាក់ៗម្ដងៗ សំលៀកបំពាក់របស់លោកគ្រូខាងលើត្រូវប្រលាក់អស់ ដូច្នោះគាត់ត្រូវមកបង្រៀនសិស្សទាំងសំលៀកបំពាក់ប្រលាក់សុទ្ធតែភក់។ បើសិនជាមិនមានភ្លៀងធ្លាក់ទេក្នុងមួយថ្ងៃគាត់ជិះត្រឹមរយៈពេលតែមួយម៉ោងប៉ុណ្ណោះ តែបើសិនជាមានភ្លៀងធ្លាក់វិញគាត់ត្រូវជិះយ៉ាងហោចណាស់២ម៉ោងទើបដល់សាលា។ រាល់ថ្ងៃគាត់មានកូនសិស្សចំនួន៤៦៥នាក់។ លោកគ្រូខាងលើបានស្មាក់ចិត្តចូលមកបង្រៀននៅក្នុងសាលានេះរយៈពេល៣ឆ្នាំមកហើយ។ គាត់មិនដែលត្អួញត្អែលរឿងបង្រៀននេះទេ គាត់សប្បាយចិត្តនឹងការបង្រៀនក្មេងៗទាំងនោះអោយមានចំណេះដឹង។ បុត្រ ខ្មែរណូត ប្រភព៖ thecoverage