Khmer-note.com | Khmer-note.com

khmer-note.com Archive

សកម្មភាពសង្គមនៅតែផ្តល់គុណប្រយោជន៍ និងផ្សព្វផ្សាយពីកេរិ៍្តឈ្មោះក្រុមហ៊ុនក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានីបានយ៉ាងល្អ៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនសាមសុង

ការស្ទង់មតិរបស់ក្រុមហ៊ុនសាមសុងបានបង្ហាញឲ្យឃើញថាអ្នកប្រើប្រាស់ចំនួន ៧៣% ជឿជាក់ថាកម្មវិធីសង្គមពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់សហគមន៍ ប្រទេសសិង្ហបុរី ថ្ងៃទី ២០ មីនា ឆ្នាំ ២០១៧៖ អ្នកប្រើប្រាស់ជឿជាក់ថាសកម្មភាពចូលរួមក្នុងសង្គមរបស់ក្រុមហ៊ុននីមួយៗគឺផ្តល់នូវសារៈប្រយោជន៍ខ្លាំង និងសង្ឃឹមថាក្រុមហ៊ុនទាំងអស់បន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍសង្គម។ ទាំងនេះជាការរកឃើញពីការសិក្សាស្រាវជ្រាវថ្មីមួយពីប្រទេសទាំង៩ទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដែលបានធ្វើទ្បើងដោយក្រុមហ៊ុន Kadence Singapore និងប្រគល់សិទ្ធិដោយក្រុមហ៊ុនសាមសុង។ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសាមសុងក្នុងការងារសង្គម អ្នកឆ្លើយសំណួរ៣នាក់ក្នុងចំណោម១០នាក់ (២៩%) បានទទួលស្គាល់ថាក្រុមហ៊ុនសាមសុងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ដែលមានពិន្ទុខ្ពស់ជាងពីរដងលើក្រុមហ៊ុនជាប់ក្នុងបញ្ជីបន្ទាប់ (ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិច។ ក្នុងចំណោមក្រុមហ៊ុនក្នុងដែលមានឈ្មោះក្នុងបញ្ជីទាំងក្រុមហ៊ុនបច្ចេកវិទ្យា និងឧបករណ៍មិនប្រើបច្ចេកវិទ្យា សាមសុងក៏ថែមទាំងស្ថិតនៅក្នុងចំណាត់ថ្នាក់នាំមុខគេក្នុងចំណោមសមាគមដ៏ល្អផងដែរ (45%)។ លោកស្រី

ហួវៃ ថែមកាដូមហិមា សម្រាប់សង្ក្រានឆ្នាំថ្មី ២០១៧

ភ្នំពេញ៖ ក្រុមហ៊ុន ហួវៃ (Huawei) ដែលកំពុងឈរជួរមុខ លំដាប់ពិភពលោក លើប្រាក់ចំណេញ ពីស្មាតហ្វូនដោយប្រើប្រព័ន្ធប្រតិបត្តិការ Android ត្រៀមកាដូថែមមហាថែម សម្រាប់សង្រ្កានឆ្នាំថ្មី សរុបជាទឹកប្រាក់ប្រមាណជាង ១០ ម៉ឺនដុល្លារ រួមទាំង Free ស៊ីម Cellcard និងអ៊ីនធឺណែតពេញមួយឆ្នាំ (2GB ក្នុង១ខែ) ដោយឥតគិតថ្លៃផងដែរ។ ហួវៃសង្រ្កានប្រមូសិន” មហាថែម ថែមដូចព្យុះ ថែមអស់ស្ទះ ថែមថែមពី ហួវៃ

បុរសម្នាក់ប្រឈមមុខនឹងការជាប់ពន្ធនាគារ៣ឆ្នាំ ដោយសារតែហៅម្តាយបង្កើតខ្លួនឯង “ស្រីខូច”

ប្រទេសមីយ៉ាន់ម៉ា៖ ម្ដាយគឺជាស្រ្ដីម្នាក់ដែលខំពពោះកូនអស់រយៈពេល៩ខែ១០ថ្ងៃ និងជាអ្នកមានគុណចំពោះកូនៗគ្រប់រូប។ យើងជាកូនគួរគប្បីគោរពប្រតិបតិ្តគាត់ ដែលជាអ្នកមានគុណ។ ដោយឡែកបុរសជនជាតិមីយ៉ាន់ម៉ាម្នាក់នេះវិញ ក្នុងនាមជាកូនមិនបានគោរពម្ដាយដែលជាអ្នកមានគុណហើយថែមទាំងជាន់ពន្លិចគាត់ទៀត។ បុរសខាងលើមានឈ្មោះ Wana Oo អាយុ២១ឆ្នាំ ត្រូវម្ដាយរបស់គាត់ដាក់ពាក្យបណ្ដឹងអោយចាប់ខ្លួនគាត់ ដោយសារតែស្រ្ដីជាម្ដាយខាងលើមិនអាចទ្រាំទ្រនឹងការមើលងាយរបស់កូនគាត់បាន។ កូនអកតញ្ញូរូបនេះបានបង្ហោះសារមួយនៅលើបណ្ដាញសង្គមហ្វេកប៊ុក ដោយហៅម្ដាយគាត់ថាជា “ស្រ្ដីខូច” ហើយថែមទាំងបានហែកកេរ្ដិ៍ពីទំនាក់ទំនងរបស់ម្ដាយគាត់ជាមួយហ្នឹងមិត្តប្រុសថ្មីរបស់គាត់ទៀត។ ខាងប៉ូលីសមានភស្ដុតាងគ្រប់គ្រាន់ដើម្បីបញ្ជូនកូនរមិលគុណនេះទៅកាន់តុលាការ ពីបទបរិហាកេរ្ដិ៍តាមប្រព័ន្ធទំនាក់ទំនងផ្សាព្វផ្សាយ។ កូនអកតញ្ញូនេះអាចប្រឈមុខនឹងការជាប់ពន្ធនាគាររយៈ៣ឆ្នាំ។ បុត្រ ខ្មែរណូត

សែលកាត សូមស្វាគមន៍ចំពោះក្រុមយុវទូតរបស់ខ្លួន

ថ្ងៃនេះ សែលកាតបានប្រកាសពីគំនិតផ្ដួចផ្ដើមចុងក្រោយបំផុតរបស់ខ្លួនដើម្បីស្វែងយល់ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយយុវជនកម្ពុជាឲ្យកាន់តែប្រសើរឡើងតាមរយ: យុវទូតខ្លួន  ។ យុវទូតរបស់សែលកាតទាំងអស់ នឹងធ្វើការជាមួយក្រុមការងារផ្សព្វផ្សាយនិងទំនាក់ទំនង របស់ក្រុមហ៊ុនក្នុងព្រឹត្តិការណ៏និងគម្រោងការងារពិសេសៗរបស់សែលកាតដែលផ្តោតសំខាន់លើយុវជនខ្មែរ។ នាយកផ្នែកផ្សព្វផ្សាយនិងទំនាក់ទំនងក្រុមហ៊ុនសែលកាត អ្នកស្រី Cheryl Gray បានមានប្រសាសន៍ថា យុវទូតទាំងប្រាំរូបគឺ ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង និងយកចិត្តទុកដាក់បំផុត ដោយសមាជិកក្រុមរបស់យើង។ ក្រុមការងារយើងចាប់ផ្ដើមការជ្រើសរើសដោយមានបេក្ខភាពជាង 20 រូប ហើយពួកគេត្រូវបានជ្រើសរើសយ៉ាងហ្មត់ចត់ ត្រឹម 5រូបនៅជុំចុងក្រោយផ្អែកលើបុគ្គលិកលក្ខណៈ និងសក្ដានុពលរបស់ពួកគេ ។ លក្ខខណ្ឌក្នុងការវិនិច្ឆ័យចំបង់នៃការជ្រើសរើសមានដូចជា ទំនុកចិត្ត  ឆន្ទៈ

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៣​ ខែមីនា​ កើតឡើង​ ១០​លើក​ ស្លាប់​ ២​នាក់​ រង​របួសធ្ងន់​ស្រាល​ ១៧​នាក់​

ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថានៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ១០លើក ( យប់៤លើក ) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ប្រុស១) រងរបួសធ្ងន់ ១១នាក់ (ស្រី៥) និងរងរបួសស្រាល៦នាក់ (ស្រី១) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៦នាក់ ( យប់៤នាក់ ) ។

ក្រុមហ៊ុនសាមសុងប្រកាសប្រមូល Galaxy Note 7 ត្រឹមថ្ងៃទី ៣១ មីនា

ក្រុមហ៊ុនសាមសុងសូមប្រកាសជូនដំណឹងសារជាថ្មីម្តងទៀតដល់អតិថិជន Galaxy Note7 ទាំងអស់ថា កម្មវិធីប្តូរ Galaxy Note 7 យកទឹកប្រាក់វិញ នឹងបន្តត្រឹមថ្ងៃទី៣១ ខែមីនាខាងមុខនេះតែប៉ុណ្ណោះ។ នៅក្នុងប្រទេសកម្ពុជា អតិថិជន Galaxy Note7 អាចយកទូរស័ព្ទមកប្តូរយកទឹកប្រាក់ដែលខ្លួនបានទិញ។ កម្មវិធីនេះនឹងបន្តត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នេះប៉ុណ្ណោះ នៅគ្រប់ហាងទំនើបសាមសុងដែលនាំចូលផលិតផលសាមសុងផ្លូវការនៅកម្ពុជា។ 1. សម្រាប់អតិថិជនដែលបានទិញពីហាងទំនើបសាមសុងApsara, KLD ឬ Nika ដែលជា អ្នកនាំចូលផលិផលសាមសុងផ្លូវការ

ប្រទេស Norway ជាប់ជាប្រទេសទី១ ដែលសប្បាយរីករាយក្នុងការរស់នៅជាងគេ ចង់ដឹងអត់តើប្រទេសកម្ពុជាយើងជាប់ចំណាត់ថ្នាក់លេខប៉ុន្មាន?

ប្រទេស Norway ត្រូវបានអង្គការសហប្រជាជាតិអោយចំណាត់ថ្នាក់លេខ១ជាប្រទេស ដែលសប្បាយរីករាយក្នុងការរស់នៅជាងគេនៅលើលោក។ ដោយឡែកប្រទេសកម្ពុជាយើងវិញ អង្គការសហប្រជាជនបានអោយចំណាត់ថ្នាក់ប្រទេសកម្ពុជាលេខ១២៩ក្នុងចំណោមបណ្ដា១៥៥ប្រទេសក្នងពិភពលោក ដែលជាប្រទេសមានប្រជាជនសប្បាយចិត្ត។ កត្ដាដែលជំរុញអោយប្រជាជនសប្បាយចិត្តមានដូចជា៖ សង្គម, ប្រាក់ចំណូល, សន្ដិភាព, ការរីកចម្រើន, ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ, និងកត្ដាគ្រួសារ។ កត្តាទាំងនេះអាចធ្វើអោយប្រជាជនសប្បាយចិត្តបានគ្រប់ពេល បើសិនជាយើងមានគ្រប់ចំនុចនេះ។ ប្រទេសដែលជាប់ចំណាត់ថ្នាក់កំពូលក្នុងពិភពលោកគឺ៖ ១) Norway ២) Denmark ៣) Iceland ៤) Switzerland ៥) Finland ៦)

រថយន្តនឹងម៉ូតូបុកគ្នា បណ្តាលឲ្យសិស្សសាលា២នាក់របួសបាក់ជើង

ស្រុកព្រៃនប់-(ដំណឹងបឋម) សិស្សសាលា២នាក់បានរងរបួសបាក់ជេីង ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូកាលពីម៉ោងជិត១រសៀលថ្ងៃ២៣មិនា២០១៧នេះ នៅផ្លូវជាតិលេខ៤ក្នុងឃុំបិតត្រាំងជិតព្រំប្រទល់ចែកគ្នា រវាងឃុំបិតត្រាំង និងឃុំរាម។ ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនតាមរថយន្តតាក់សុីយកទៅមន្ទីរពេទ្យ៕ (រូបភាពនិងដំណឹងពីប្រជាពលរដ្ឋអ្នកឃេីញហេតុការណ៍ផ្ទាល់) ពីលោកពូ Huy Bunleng  

ដើម្បីអោយសេដ្ឋកិច្ចកម្ពុជារីកចម្រើន កម្ពុជានិងថៃគួរតែមានការវិនិយោគរួមគ្នា

ភ្នំពេញ៖ លោក ជីរ៉ាវុឍ សុវណ្ណអាត អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃ បានលើកឡើងថា កម្ពុជា-ថៃ គួរតែមានការវិនិយោគរួមគ្នា ដើម្បីបានឈានទៅដល់ ការរីកចំរើនទាំងអស់គ្នា ក្នុងនាមជាប្រទេសជិតខាង។ ថ្លែងក្នុងសន្និបាតថ្ងៃទី២៣  ស្តីពីការរៀបចំពិព័រណ៍ នៅទីក្រុងបឹងកក់ ប្រទេសថៃ ចាប់ពីថ្ងៃទី២១-២៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ លោក ជីរ៉ាវុឍ សុវណ្ណអាត  បានឲ្យដឹងថា “ការជំរុញឲ្យពាណិជ្ជករ ក៏ដូចវិនិយោគគិនថៃ ទាំងអស់ មកបណ្តាក់ទុនជាមួយ និងពាណិជ្ជករកម្ពុជាល្អជាងការបណ្តាក់ទុន១០០%ខ្លួនឯង