បុគ្គលិកក្រុមហ៊ុនសាមសុងស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីជួយសម្រួលដល់ការខ្វះខាតឈាម | Khmer-note.com

បុគ្គលិកក្រុមហ៊ុនសាមសុងស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីជួយសម្រួលដល់ការខ្វះខាតឈាម

ភ្នំពេញ ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៧៖ បុគ្គលិកមកពីក្រុមហ៊ុនសាមសុងថៃសាខាកម្ពុជា បានរួមគ្នាម្តងទៀតដើម្បីបរិច្ចាគនៅ មជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) ដែលរៀបចំឡើងនៅថ្ងៃទី ១៩ ខែ ឧសភា។

«កម្មវិធីបរិច្ចាគឈាមក្រុមហ៊ុនសាមសុង» គឺជាផ្នែកមួយនៃកម្មវិធី Samsung Love & Care ដែលក្រុមហ៊ុនសាមសុងតែងតែផ្តល់នូវក្តីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជាតាមរយៈសកម្មភាពសង្គមនានា។ ជាក់ស្តែងសកម្មភាពស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ បុគ្គលិកសាមសុងថ្ងៃនេះគឺមានគោលដៅតែមួយគត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសំខាន់នៃការផ្គត់ផ្គង់ឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស។

1

លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖

«ក្រុមហ៊ុនសាមសុងស្ថិតនៅទីនេះដើម្បីជម្រុញឲ្យផ្នែក បច្ចេកវិទ្យា ផលិតផល និងការច្នៃប្រឌិតរបស់យើង ហើយយើងសង្ឃឹមថានឹងអាចធ្វើឲ្យជីវិតមនុស្សកាន់តែប្រសើរ។ សាមសុងថែមទាំងជឿជាក់ថា ការកសាងសង្គមប្រកបដោយទំនួលខុសត្រូវ និងការយកចិត្តទុកដាក់គឺចាប់ផ្តើមចេញពីយើងម្នាក់ៗ។ ដូច្នេះហើយ បានជាយើងធ្វើការបរិច្ចាគឈាមនេះជារៀងរាល់ឆ្នាំ ហើយយើងធ្វើវាពីចេញពីក្រអៅបេះដូងរបស់យើង។»

ជាចុងក្រោយ ក្រុមហ៊ុនក៏សូមសំនូមពរឲ្យសាធារណជន និងប្រិយមិត្តអ្នកអានទាំងអស់ ដែលគិតថាខ្លួនមានសុខភាពល្អគ្រប់គ្រាន់ដើម្បីផ្តល់ជូនឈាមសម្រាប់អ្នកដែលត្រូវការជាបន្ទាន់ ដោយទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលជាតិផ្តល់ឈាមតាមរយៈទូរស័ព្ទលេខ 092 99 8000។

2

អំពីក្រុមហ៊ុន Samsung Electronics Co., Ltd

Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com

3 46

មតិ