គ្រាន់តែរឿងលុយ១០ដុល្លារសោះធ្វើអោយស្ត្រីម្នាក់សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន | Khmer-note.com

គ្រាន់តែរឿងលុយ១០ដុល្លារសោះធ្វើអោយស្ត្រីម្នាក់សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ៖ នារីម្នាក់ខឹងថៅកែស្តីបន្ទោសអោយរឿងលួចលុយ១០ដុល្លារ សម្រេចចិត្តគិតខ្លីទៅលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេចដោយសារមានអ្នកនេសាទនៅជិតនោះជួយសង្គ្រោះទាន់ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

 

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេបានឃើញស្ត្រីរូបនោះ ដើរមកលើស្ពានហើយលោតចុះតែម្តង ភ្លាមនោះប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននាំគ្នាស្រែកអោយគេជួយទើបមានទូកនេសាទនៅជិតនោះជួយសង្គ្រោះទាន់ពេលវេលា។ ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ធួន អាយុប្រហែល៣០ឆ្នាំ ស្នាក់នៅម្តុំទួលទំពូង។ ជនរងគ្រោះមិនបានរៀបរាប់ពីមូលហេតុជាក់លាក់នោះទេ ដោយគ្រាន់តែដឹងថានាងតូចចិត្តរឿងថៅកែស្តីបន្ទោសព្រោះនាងលួចលុយ១០ដុល្លារយកទៅធ្វើយ័ន្ត។

ក្រោយកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសាអោយមកទទួលយកទៅផ្ទះវិញ៕

18485922_656451554552981_927268668829608313_n 18486057_656451491219654_160401568533846431_n 18486309_656451577886312_92509154923805366_n 18519967_656451607886309_9068716969934141583_n 18527965_656451507886319_8308688672707993882_n 18582441_656451527886317_5230954589045847774_n 18620482_656451461219657_8939880021185630674_n

 

មតិ