សុខចិត្តលះបង់ជីវិតខ្លួនឯងទាំងពីរនាក់ប្ដីប្រពន្ធ ដើម្បីការពារជីវិតកូនស្រីទាំងពីរ | Khmer-note.com

សុខចិត្តលះបង់ជីវិតខ្លួនឯងទាំងពីរនាក់ប្ដីប្រពន្ធ ដើម្បីការពារជីវិតកូនស្រីទាំងពីរ

ប្រទេសម៉ាឡេស៊ី៖ ឪពុកម្ដាយពីរនាក់សុខចិត្តលះបង់ជីវិតខ្លួនឯង ដើម្បីជួយសង្រ្គោះជីវិតកូនស្រីទាំងពីររបស់ពួកគេក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅក្នុងទីក្រុង Penang ប្រទេសម៉ាឡេស៊ី។ យោងតាមសារពត៌មាន The Star បានអោយដឹងថា ឪពុកម្ដាយកុមាររងគ្រោះទាំងពីរបានស្លាប់ក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្មេងស្រីរងគ្រោះម្នាក់អាយុ១០ឆ្នាំបានបាក់ជើង និងក្មេងស្រីម្នាក់ទៀតអាយុ១៨ខែត្រូវពេទ្យកាត់ម្រាមជើងចោល។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារតែឪពុករបស់ក្មេងស្រីរងគ្រោះទាំង២ បានបើកបរហួសល្បឿនកំណត់ធ្វើអោយគាត់មិនអាចគ្រប់គ្រងល្បឿនបានក៏ជ្រុលទៅបុករថយន្ដផ្សេងទៀតមួយទំហឹង បណ្ដាលអោយឪពុកម្ដាយក្មេងរងគ្រោះស្លាប់នៅហ្នឹងកន្លែងកើតហេតុ។ ក្នុងពេលជួបឧបទ្ទេវហេតុនេះឪពុកម្ដាយរបស់ក្មេងរងគ្រោះបានអោបក្មេងរងគ្រោះយ៉ាងណែន ដើម្បីជារនាំងការពារកុំអោយកូនរបស់គាត់មានគ្រោះថ្នាក់ដល់ជីវិត។

ក្មេងស្រីរងគ្រោះទាំង២ ពេលនេះកំពុងសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យក្រោមការពិនិត្យនិងយកចិត្តទុកដាក់ពីគ្រូពេទ្យនិងសាច់ញាតិ។ ក្មេងស្រីរងគ្រោះទាំង២ក្លាយជាកុមារកំព្រា ទំនុកបំរុងក្នុងការចិញ្ចឹមក្មេងស្រីទាំងពីរពេលនេះធ្លាក់មកលើជីដូនរបស់ពួកគេ។

malaysian-parents-sacrificed-themselves-in-accident-to-save-their-children-world-of-buzz malaysian-parents-sacrificed-themselves-in-accident-to-save-their-children-world-of-buzz-2

បុត្រ

ខ្មែរណូត

ប្រភព៖ Worldofbuzz

មតិ