ក្រុមហ៊ុន ជីប ម៉ុង លែន ឧបត្ថម្ភការស្ថាបនាផ្លូវបេតុងផ្លូវលេខ១៩២៦ ប្រវែង៤៩០ម៉ែត្រ | Khmer-note.com

ក្រុមហ៊ុន ជីប ម៉ុង លែន ឧបត្ថម្ភការស្ថាបនាផ្លូវបេតុងផ្លូវលេខ១៩២៦ ប្រវែង៤៩០ម៉ែត្រ

 

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ផ្លូវលេខ១៩២៦ ប្រវែង៤៩០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាព្រឹកថ្ងែព្រហស្បិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។ ពិធីបើកការដ្ឋាននេះ ត្រូវបានចូលរួមដោយ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុន ជីប ម៉ុង លែន និងអជ្ញាធរមូលដ្ឋាន មានដូចជា លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី និងលោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ផងដែរ។

screen-shot-2017-05-19-at-2-54-45-pm

ក្រុមហ៊ុន ជីប ម៉ុង លែន សង្ឃឹមថា ការឧបត្ថម្ភផ្លូវបេតុងមួយខ្សែនេះនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍នេះឲ្យមានភាពងាយស្រួលជាងមុន ខណៈរដូវវស្សារឈានជិតមកដល់ ក៏ដូចជាជួយកាត់បន្ថយភាពកកស្ទះនានាផងដែរ។ ក្រៅពីការឧបត្ថម្ភទាំងស្រុងការស្ថាបនាផ្លូវបេតុងនេះ ក្រុមហ៊ុន ជីប ម៉ុង លែន ក៏នឹងផ្តល់ជាជំនួយបច្ចេកទេស សម្រាប់ការងារដាក់លូតាមបណ្តោយផ្លូវនេះផងដែរ។

dsc_1310 dsc_1152 dsc_1361 dsc_1188 dsc_1027

មតិ