ថ្វីត្បិតតែពិការជើងមែនពិត! ក្មេងស្រីម្នាក់តស៊ូហាត់រាំដើម្បីសម្រេចក្ដីស្រមៃរបស់នាង | Khmer-note.com

ថ្វីត្បិតតែពិការជើងមែនពិត! ក្មេងស្រីម្នាក់តស៊ូហាត់រាំដើម្បីសម្រេចក្ដីស្រមៃរបស់នាង

ប្រទេសចិន៖ ទេពអប្សរមួយអង្គដែលគ្មានស្លាបហោះកំពុងធ្វើអោយប្រជាជនចិនកោតសរសើរយ៉ាងខ្លាំង។ ក្មេងស្រីពិការជើងទាំងសងខាងអាយុ១២ឆ្នាំម្នាក់ ដែលនាងស្រមៃចង់ក្លាយជាអ្នករាំពេលនេះសុបិន្តរបស់នាងបានក្លាយជាការពិត។ ក្មេងស្រីពិការជើងរូបនេះមានឈ្មោះ Jiang Zhang Ziyi រាល់ថ្ងៃនាងបានចូលរួមហ្វឹកហាត់រាំនៅក្នុងសាលាបឋមសិក្សា Xinzhou ក្នុងស្រុក Shangrao នៅក្នុងភាគខាងកើតខេត្ត Jiangxi ប្រទេសចិន។ ក្មេងស្រីរូបនេះពិការជើងតាំងពីឆ្នាំ២០១០ដោយសារតែនាងជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយជើងទាំងពីររបស់នាងត្រូវគ្រូពេទ្យកាត់ចោល។ ទោះជាក្នុងការហត់រាំរបស់នាងពិបាកខ្លាំង តែនាងនៅតែតស៊ូមិនបោះបង់ការរាំនេះចោលទេ។ ក្នុងការហត់រាំនេះ នាងទទួលបានការគោរពយ៉ាងខ្លាំងពីមិត្តរួមក្រុមសិល្បៈរបស់នាង។ នាងសង្ឃឹមថានៅក្នុងអនាគត នាងនឹងក្លាយជាអ្នករាំដ៏ចំណាននិងល្បីឈ្មោះមួយរូប។

18486422_1539561869428958_5358672563319602262_n 18527655_1539561902762288_2263562389421489397_n 18527698_1539561866095625_1928787794070073274_n 18556224_1539561872762291_431678322855106715_n 18582140_1539561906095621_49036316561212505_n

បុត្រ

ខ្មែរណូត

ប្រភព៖ PeopleDaily

មតិ