ផឹកស្រាស្រវឹងកាប់គ្នារងរបួសធ្ងន់ ជនរងគ្រោះមិនទៅពេទ្យបែជាទៅដេកស្លាប់ក្នុងមុង ទម្រាំគេដឹងសាកសពស្អុយរលួយបាត់ | Khmer-note.com

ផឹកស្រាស្រវឹងកាប់គ្នារងរបួសធ្ងន់ ជនរងគ្រោះមិនទៅពេទ្យបែជាទៅដេកស្លាប់ក្នុងមុង ទម្រាំគេដឹងសាកសពស្អុយរលួយបាត់

តាកែវ៖ សមត្ថកិច្ចនគរបាលស្រុកបុរីជលសាធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីឃាតកម្មដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិអង្គក្រូច ឃុំដូងខ្ពស់ ស្រុកបុរីជលសា ខេត្តតាកែវ។

គួរបញ្ជាក់អោយដឹងដែរថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះបានទៅហូបការកូនអ្នកភូមិ លុះវេលាម៉ោងប្រហែល៨យប់ លុះត្រឡប់មកផ្ទះវិញបានទៅរករឿងឈ្លោះគ្នាជាមួយជនសង្ស័យដែលមានសភាពស្រវឹងជោគជាំដូចគ្នា ទប់កំហឹងមិនបានក៏កើតជាជម្លោះទាស់ទែងប្រើកាំបិតកាប់គ្នាបណ្តាលអោយរងរបួសទាំងសងខាងដោយជនរងគ្រោះរងរបួសធ្ងន់ ក៏ទៅសម្ងំដេកដោយមិនបានប្រាប់អោយអ្នកណាដឹងព្រោះរស់នៅតែម្នាក់ឯងរហូតដាច់ខ្យល់ស្លាប់ក្នុងមុង រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ពេលនគរបាលចុះល្បាត ដោយមានក្លិនស្អុយទើបពិនិត្យឃើញសាកសពជនរងគ្រោះមានសភាពស្អុយរលួយទៅហើយ។ សមត្ថកិច្ចបានអោយដឹងដែរថា ជនរងគ្រោះខាងលើមានឈ្មោះ ទ្បុង សុខ ភេទប្រុស អាយុ៥៣ឆ្នាំ ចំណែកជនសង្ស័យឈ្មោះ អុិន ខុន ភេទប្រុស អាយុ៥៦ឆ្នាំ អ្នកទាំង២ស្នាក់នៅក្នុងភូមិឃុំកើតហេតុ។

បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅសួរនាំបន្ថែមដើម្បីកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់ រីឯសាកសពជនរងគ្រោះត្រូវបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

se-1-39 se-29

 

មតិ