ពិតជាឡូយប្លែកជាមួយនឹងមុខងារថ្មីពិសេសៗទាំង 5 របស់ Google I/O 2017 | Khmer-note.com

ពិតជាឡូយប្លែកជាមួយនឹងមុខងារថ្មីពិសេសៗទាំង 5 របស់ Google I/O 2017

Google គឺជាក្រុមហ៊ុនដ៏ធំដែលមនុស្សទូទាំងពិភពលោកបានស្គាល់ ហើយកាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Google បានបង្ហាញនូវមុខងារ ក៏ដូចជាប្រព័ន្ធដំណើរកាចុងក្រោយរបស់ខ្លួននៅក្នុងកម្មវិធី Google I/O 2017 ដែលក្នុងនោះមាន៖

1- Google Lens
ដែលមុខងារមួយនេះវាស្រដៀងទៅនិង Bixby របស់ Samsung S8 និង S8+ ដែរ ។ វាអាចជួយលោកអ្នកស្វែងដូចជា ទីកន្លែង វត្ថុនាៗ តាមរយៈរូបភាព និងកាំមេរ៉ាទូរស័ព្ទ។google-lens

2- Google Assistant
សម្រាប់ប្រិយមិត្តដែលជាអ្នកនិយមប្រព័ន្ធប្រត្តិការ Android តាំងពីដើមមក ប្រហែលជាមិនសូវជាភ្ញាក់ផ្អើលនោះទេ តែពេលនេះ Google Assistant គឺអាចប្រើប្រាស់បានលើប្រព័ន្ធ iOS បានហើយ។18575264_1861577800833745_1972044918_o

3- Android O
ប្រព័ន្ធថ្មី Android O បានចេញជារូបរាងហើយ តែវាមិនទាន់បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះទេ ប៉ុន្តែ Google បានបង្ហាញពីចំនុចថ្មីៗ ខ្លះដែលមាននៅលើ Android O នេះដូចជា៖18618695_1861577797500412_758813695_o
– Pictute in Picture ដែលយើងអាចមើលវីដេអូពី Youtube ហើយទៅបើកកម្មវិធីផ្សេងទៀតបាន ដោយមិនចាំបាច់បិទវីដេអូ។

– Notification Dot វានឹងបង្ហាញប្រាប់ដំណឹងនៅលើ icon កម្មវិធី ដែលមានលក្ខណៈជាគ្រាប់មូលនៅលើ icon ។

– បើកមើល Notification មានលក្ខណៈ 3D touch ដោយយើងចុចជាប់លើ icon ដើម្បីបើកមើលដំណឹងផ្សេងៗ ។
និងមានមុខងារផ្សេងៗទៀតដែលនឹងមាននៅលើ Android O

4- Google Photos
វាអាចស្គាល់រូបភាព មុខម្ចាស់រូបដែលអ្នកចង់ចែករំលែក18575623_1861577770833748_785175592_o

5- Google Home
វាជាឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងផ្ទះដែលវាអាចភ្ជាប់ជាមួយនិងគ្រឿងអេឡិចត្រូនិច ដូចជាបញ្ជា បើកភ្លើង ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ និងឧបករណ៍ផ្សេងៗទៀត។ 18578963_1861577780833747_872587460_n

Soben

ខ្មែរណូត

 

មតិ