ប្រទេសតួគីបង្កើតកូនទីក្រុងមួយជួយដល់កុមារកំព្រាប្រទេសស៊ីរីដែលគ្មានផ្ទះសម្បែង | Khmer-note.com

ប្រទេសតួគីបង្កើតកូនទីក្រុងមួយជួយដល់កុមារកំព្រាប្រទេសស៊ីរីដែលគ្មានផ្ទះសម្បែង

តួគី៖ ប្រទេសតួគីបានបង្កើតកូនទីក្រុងមួយសម្រាប់ជួយដល់កុមារកំព្រាប្រទេសស៊ីរីចំនួន៩៩០នាក់ដែលរត់គេចពីភ្លើងសង្រ្គាមនៅក្នុងប្រទេសស៊ីរី។ កូនទីក្រុងខាងលើមានទីតាំងនៅភាគអាគ្នេយ៍នៃព្រំប្រទល់ប្រទេសតួគី។ ក្នុងកូនទីក្រុងខាងលើមានផ្ទះវីឡាសម្រាប់កុមារកំព្រាស្នាក់នៅចំនួន៥៥ផ្ទះ និងមានសាលារៀនចំនួន៤ កន្លែងក្មេងលេង និងកន្លែងលេងកីឡា។ កូនទីក្រុងខាងលើរដ្ឋាភិបាលប្រទេសតួគីបានសហការណ៍ជាមួយហ្នឹងដៃគូក្រុមហ៊ុន២ដើម្បីសាងសង និងចំណាយពេល២ឆ្នាំដើម្បីសាងសងទីក្រុងនេះឡើង។

តាមរយៈអង្គការសហប្រជាជាតិបានប៉ានប្រមាណអោយដឹងថា៖ ក្នុងរយៈពេល៦ឆ្នាំនេះ កុមារស៊ីរីជាង៦លាននាក់ទទួលរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងជម្លោះក្នុងប្រទេសស៊ីរីនេះ។ កុមារច្រើនជាង២.៣លាននាក់ធ្លាក់ខ្លួនក្លាយទៅជាជនភៀសខ្លួនស្វែងរកទីជម្រក។

_96101510_mediaitem96101505

បុត្រ

ខ្មែរណូត

ប្រភព៖ BBC

មតិ