ISIS កាត់ក្បាល និងកាត់បំបែកសាកសពស្ត្រី និងកុមារជាច្រើននាក់ក្នុងប្រទេសស៊ីរី | Khmer-note.com

ISIS កាត់ក្បាល និងកាត់បំបែកសាកសពស្ត្រី និងកុមារជាច្រើននាក់ក្នុងប្រទេសស៊ីរី

ក្រុមភេវកម្មឥស្លាមដ៏សាហាវមួយ ដែលជាទូទៅត្រូវបានគេហៅថាក្រុម ISIS បានបើកការវាយប្រហារមួយនៅក្នុងប្រទេសស៊ីរី និងបានសម្លាប់មនុស្សអស់ប្រមាណជា៥២នាក់។ ហេតុការបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយ ដែលស្ថិតនៅក្នុងខេត្តហាម៉ាភាគខាងលិចប្រទេសស៊ីរី ដែលប្រជាជននៅក្នុងភូមិកើតហេតុខាងលើជាអ្នកកាន់សាសនា ឥស្លាមនិកាយស៊ីអ៊ីត។

ក្រោយការវាយប្រហារនេះខាងមន្ទីពេទ្យជាតិក្នុងរដ្ឋ Salamiyeh បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន៥២នាក់ ក្នុងនោះស្រី១១នាក់ និងកុមារ១៧នាក់ ហើយសាកសពរបស់ស្ត្រីនិងកុមារចំនួន១២ ត្រូវបានកាត់ក្បាល និងកាត់សាកសពជាចំណែកៗ។ នេះជារូបភាពនៃការកាប់សម្លាប់យ៉ាងអាក្រក់ និងព្រៃផ្សៃមួយ ទៀតដែលក្រុម ISIS បានធ្វើមកលើមនុស្សជាតិ។ បើគិតមកទល់នឹងពេលមានមនុស្សជាច្រើននាក់ទៅហើយដែលបាន ស្លាប់ និងផ្លាស់ប្តូរទីលំនៅដោយសារតែក្រុមជ្រុលនិយមមួយនេះ៕

a-still-image-taken-from-a-video-posted-to-a-social-media-website-shows-people-gathering-in-what-is a-still-image-taken-from-a-video-posted-to-a-social-media-website-shows-people-gathering-near-buses covered-dead-bodies-lie-on-the-ground-after-islamic-state-fighters-killed-20-people-in-the-village-o-1 covered-dead-bodies-lie-on-the-ground-after-islamic-state-fighters-killed-20-people-in-the-village-o prod-topshot-iraq-conflict-mosul

ភក្តី
ខ្មែរណូត
ប្រភព៖ mirror

មតិ