Galaxy S8 អាចយកឈ្នះ iPhone 7 បានតាមរយៈការធ្វើតេស្ដសាកល្បងនេះ | Khmer-note.com

Galaxy S8 អាចយកឈ្នះ iPhone 7 បានតាមរយៈការធ្វើតេស្ដសាកល្បងនេះ

ការប្រៀបធៀបរវាងផលិតផល iPhone និងស្មាតហ្វូន Android ដែលទើបនឹងចេញលក់ តែងត្រូវបានធ្វើឡើងជារឿយៗ បន្ទាប់ពីកំពូលស្មាតហ្វូននៃក្រុមហ៊ុននីមួយៗត្រូវបានចេញលក់។ ដោយឡែក សម្រាប់ iPhone ត្រូវបានគេស្គាល់ថាជាស្មាតហ្វូនដែលដំណើរការបានរលូនល្អ និងពុំសូវបានបញ្ហាអ្វីឡើយ ប៉ុន្ដែតើវាពិតជាដំណើរការបានលឿនទេ? ជាមួយនឹង Galaxy S8 និងប្រព័ន្ធដំណើរការថ្មី 10nm យើងសង្កេតឃើញថា iPhone 7 គឺពុំមែនជាដៃគូររបស់កំពូលស្មាតហ្វូននេះឡើយ។

3

ការធ្វើតេស្ដសាកល្បងនេះ គឺរួមបញ្ចូលទាំងកម្មវិធី និងល្បឿននៃការបើកមុខងារកាមេរ៉ា ការកែច្នៃវីដេអូ ល្បឿន WiFi និងការលេងហ្គេម។ លទ្ធផលដែលយើងទទួលបាននោះគឺ Galaxy S8 មានល្បឿន និងដំណើរការបានល្អជាងគ្រប់ចំណុចលើកលែងតែការកែច្នៃវីដេអូ និងលេងហ្គេមប៉ុណ្ណោះដែលស្មាតហ្វូនកំពូលទាំងពីរម៉ូដែលនេះមានសមត្ថភាពប្រហាក់ប្រហែលគ្នា។ ជាការពិតណាស់ ការប្រៀបធៀបនេះអាចនឹងមិនយុត្តិធម៌ទេ ព្រោះ iPhone 7 ត្រូវបានចេញលក់ប្រមាណជា 6ខែមុន Galaxy S8 ទៅហើយ ដូចនេះអាចនិយាយបានថា Galaxy S8 មានប្រៀបជាងបន្ដិច។ មួយវិញទៀត ស្មាតហ្វូនទាំងពីរម៉ូដែលនេះមានសមត្ថភាពខ្លាំងដូចគ្នា អញ្ចឹងសម្រាប់អ្នកដែលនិយមប្រើប្រាស់ប្រព័ន្ធដំណើរការ Android គួរតែជ្រើសរើសយក Galaxy S8 និង IOS សម្រាប់អ្នកនិយមប្រើប្រាស់ iPhone។

គួរបញ្ជាក់ផងដែរថា ការធ្វើតេស្ដនេះត្រូវបានធ្វើឡើងនៅលើបន្ទះឈីបប្រភេទ Snapdragon 835 របស់ Galaxy S8 និង Exynos ដែរ។ ដូចនេះ សម្រាប់បន្ទះឈីបថ្មីនេះលោកអ្នកប្រាកដជាដឹងទាក់ទងទៅនឹងសមត្ថភាពរបស់វា ពោលគឺវាពិតជាខ្លាំង និងដំណើរការបានល្អ។ ដោយឡែក សម្រាប់ពេលបច្ចុប្បន្ននេះ កំពូលស្មាតហ្វូន Galaxy S8 គឺកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាកអ្នកប្រើប្រាស់ ហើយក៏ត្រូវបានគេស្គាល់ថាជាស្មាតហ្វូនកំពូល ដែលមានសមត្ថភាព និងដំណើរការបានលឿនជាងគេលើទីផ្សារ។

2 %e1%9f%a1

Fu

ខ្មែរណូត

ប្រភព៖ sammobile

មតិ