Samsung Galaxy C10 ពិតជាស្អាតជាមួយនឹងពណ៌ Rose Gold និងកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ | Khmer-note.com

Samsung Galaxy C10 ពិតជាស្អាតជាមួយនឹងពណ៌ Rose Gold និងកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ

សម្រាប់ពេលនេះ យើងខិតចូលទៅកាន់តែជិតការពិតហើយទាក់ទងទៅនឹងស្មាតហ្វូនម៉ូដែលថ្មីរបស់ក្រុមហ៊ុន Samsung នោះគឺ Galaxy C10 ដែលនឹងអាចជាស្មាតហ្វូនទីមួយរបស់ក្រុមហ៊ុន Samsung ជាមួយនឹងកាមេរ៉ាភ្លោះភ្ជាប់មកជាមួយស្រាប់។ ជាការពិតណាស់ ភាគច្រើននៃអតិថិជនប្រាកដជាគិតថា កំពូលស្មាតហ្វូន Galaxy Note 8 ទេដែលមានបំពាក់មកជាមួយនឹងកាមេរ៉ាភ្លោះ ប៉ុន្ដែបន្ទាប់ពីប៉ុន្មានថ្ងៃក្រោយមក យើងសង្កេតឃើញមានរូបភាពមួយដែលជារូបរាងរបស់ Galaxy C10 អបដោយកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ។

gali

ស្របពេលជាមួយនឹងរូបភាពពុំបានបង្ហាញច្បាស់ពីរូបរាងទាំងមូលនៃផ្ទៃខាងក្រោយរបស់ម៉ូដែលនេះពិត ប៉ុន្ដែវាបានបង្ហាញគ្រប់គ្រាន់ ពោលគឺសម្រាប់ sensor ស្កេនស្នាមក្រយ៉ៅដៃនឹងត្រូវបានបំពាក់នៅក្នុងប៊ូតុង Home ផ្ទៃខាងមុខដដែល។ ទាក់ទងទៅនឹងលក្ខណៈពិសេស ក៏ដូចជាមុខងារ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្ដែយើងជឿជាក់ថាក្រុមហ៊ុននឹងបំពាក់បន្ទះឈីបប្រភេទ Snapdragon 660 ជាមួយនឹង GPU Adreno 512 សម្រាប់ម៉ូដែលនេះ។

គួរបញ្ជាក់ផងដែរថា តាមរយៈពត៌មានដែលត្រូវបានចុះនាពេលថ្មីៗនេះ ម៉ូដែលត្រកូល C10 នឹងមានម៉ូដែល Plus ដែរ។ មួយវិញទៀត ស្មាតហ្វូននេះនឹងមានបំពាក់ដោយប្រព័ន្ធជំនួយការ Bixby ផងដែរ។

Fu

ខ្មែរណូត

ប្រភព៖ phonearena

មតិ