ទីតាំងប្រជ្រុយ អាចប្រាប់អ្វីខ្លះពីខ្លួនរបស់អ្នក? | Khmer-note.com

ទីតាំងប្រជ្រុយ អាចប្រាប់អ្វីខ្លះពីខ្លួនរបស់អ្នក?

តើលោកអ្នកធ្លាប់ដែលបានកត់សម្គាល់លើប្រជ្រុយដែលមាននៅលើខ្លួនរបស់លោកអ្នកដែរឬទេ? បើមិនដែលទេ សូមធ្វើការកត់សម្គាល់ថា ទីតាំងរបស់ប្រជ្រុយដែលមាននៅលើដងខ្លួនរបស់លោកអ្នកទាំងអស់សុទ្ធតែអាចប្រាប់អំពីលោកអ្នកបាន៖

1. ប្រជ្រុយនៅលើមាត់ ឬ ចង្កា៖ ជាសញ្ញានៃភាពស្រស់ស្អាត និង មានតុល្យភាពក្នុងជីវិត។

2. ប្រជ្រុយនៅលើថ្ងាស់ខាងស្តាំ៖ ជាមនុស្សមានសំណាង ទ្រព្យសម្បតិ្ត កេរ្តិ៍ឈ្មោះ និង ភាពជោគជ័យ។

3. ប្រជ្រុយនៅលើថ្ពាល់៖ បើនៅខាងស្តាំជាមនុស្សដែលឆាប់ខឹង។ ហើយបើនៅខាងធ្វេងជាមនុស្សដែលគិតតែពីខ្លួនឯង។

4. ប្រជ្រុយនៅលើច្រមុះ៖ ជាមនុស្សដែលឆាប់ខឹង តែមានភាពទាក់ទាញច្រើន។

5. ប្រជ្រុយនៅលើទ្រូង៖ ជាមនុស្សខ្ជិល ហើយចង់រស់នៅក្នុងភាពហ៊ឺហា។

6. ប្រជ្រុយនៅក្នុងផ្នែកពណ៌សនៃភ្នែក៖ នៅក្នុងភ្នែកស្តាំជាមនុស្សរកលុយបានដោយងាយ បើនៅក្នុងភ្នែកធ្វេងជាមនុស្សមិនសូវពូកែខាងរកលុយ។

7. ប្រជ្រុយនៅលើស្មា៖ ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់។

8. ប្រជ្រុយលើបាតដៃ៖ បើនៅដៃស្តាំជាមនុស្សមានលុយច្រើន បើនៅខាងធ្វេងជាមនុស្សដែលមិនសូវមានលុយ។

9. ប្រជ្រុយនៅលើជើង៖ ជាមនុស្សចូលចិត្តធ្វើដំណើរដើម្បីស្វែងយល់ពីពិភពខាងក្រៅ។

10. ប្រជ្រុយនៅក្រោមត្របកភ្នែក៖ ជាមនុស្សដែលមានភាពស្រស់ស្អាត និងមានគំនិតឆ្នៃប្រឌិត។

11. ប្រជ្រុយនៅលើស្លឹកត្រចៀក៖ ជាមនុស្សទៀងត្រង់ និង ស្រលាញ់ក្រុមគ្រួសារ។

12. ប្រជ្រុយនៅលើ.ក៖ ជាមនុស្សមានអត្តចរិតល្អ។

13. ប្រជ្រុយនៅលើដៃ៖ ជាមនុស្សពូកែធ្វើការសម្រាចចិត្ត។

14. ប្រជ្រុយនៅលើម្រាមដៃ៖ ជាមនុស្សមានឧបសគ្គប្រើនៅក្នុងជីវិត តែអាចជំនះវាបាន៕

mole-new

ភក្តី
ខ្មែរណូត
ប្រភព myhealthytraining

មតិ