អីយ៉ា! Galaxy S8 មួយនេះអាចដំណើរការដោយ Window 10 បានទៀត | Khmer-note.com

អីយ៉ា! Galaxy S8 មួយនេះអាចដំណើរការដោយ Window 10 បានទៀត

ប្រមាណជាមួយរយៈហើយដែល Window 10 Mobile រឺអាចហៅម៉្យាងទៀតបានថា Windows 10 on phone បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ក៏ដូចជាចម្ងល់ជាច្រើនពីសំណាកអ្នកប្រើប្រាស់ផងដែរ។ ហើយនាពេលថ្មីៗនេះ យើងសង្កេតឃើញមានរូបភាពមួយដែលបានបង្ហាញពីកំពូលស្មាតហ្វូន Samsung Galaxy S8 បានដំណើរការដោយ Window 10 ដែលជាហេតុនាំឲ្យមនុស្សជាច្រើន និងជាពិសេសគឺអតិថិជនរបស់ក្រុមហ៊ុន Samsung តែម្ដងមានការចាប់អារម្មណ៍ជាខ្លាំង។

1

គួរបញ្ជាក់ផងដែរថា សម្រាប់រូបភាពនេះគឺមានគុណភាពអន់ ពោលគឺអាចជារូបភាពក្លែងក្លាយ ពោលគឺងាយស្រួលបំផុតដោយគ្រាន់តែកាត់រូប Interface របស់ Window 10 រួចធ្វើការបញ្ជូលទៅក្នុងផ្ទៃរបស់ Galaxy S8 ជាការស្រេច។ ទាក់ទងទៅនឹងរូបភាពនេះដែរ គឺមានដល់ទៅ3 ឯណោះ ចំណែកប៊ូតុងលើអេក្រង់វិញយើងសង្កេតឃើញមានប៊ូតុងត្រឡប់ក្រោយ ប៊ូតុង Home និងប៊ូតុងស្វែងរក។

ដោយឡែក កាលពីពត៌មានមុនយើងធ្លាប់បានជម្រាបជូនលោកអ្នកម្ដងរួចមកហើយទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy S8 ដែលនឹងត្រូវបានក្រុមហ៊ុន Microsoft ចេញលក់ជាមួយនឹងប្រព័ន្ធដំណើរការ Window 10។ ប៉ុន្ដែ ទោះជាយ៉ាងណាពួកគេនៅត្រូវការពេលវេលាសិនដើម្បីធ្វើវាឲ្យបានល្អ។ យ៉ាងណាមិញ ប្រសិនបើក្រុមហ៊ុន Microsoft ធ្វើបានមែន នោះវាគឺជារឿងដ៏អស្ចារ្យមួយ។

2

3

Fu

ខ្មែរណូត

ប្រភព៖ gsmarena

មតិ