ស្មាតហ្វូន HTC U11 មកដល់ថ្មីជាមួយរូបរាងដ៏ស្រស់ស្អាត និងបច្ចេកវិទ្យាប្លែកពីគេ | Khmer-note.com

ស្មាតហ្វូន HTC U11 មកដល់ថ្មីជាមួយរូបរាងដ៏ស្រស់ស្អាត និងបច្ចេកវិទ្យាប្លែកពីគេ

កាលពីប៉ុន្មានខែមុន ក្រុមហ៊ុន HTC បានបញ្ចេញស្មាតហ្វូនម៉ូឌែល HTC U ultra ដែលពេលនោះហើយម៉ូឌែល U ultra នេះ បានបរាជ័យយ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនមួយនេះទៅលើការរចនាតួខ្លួន ក៏ដូចជាកម្លាំងម៉ាស៊ីនផងដែរ។ តែកាលពីម្សិលមិញនេះ ក្រុមហ៊ុន Htc បានបញ្ចេញនូវស្មាតហ្វូនមួយម៉ូឌែលទៀតគឺ Htc U11 ដែលរចនារូបរាងឡើងបែបភ្លឺរលោង និងស្ដើង ។ 1ស្មាតហ្វូនម៉ូដែលថ្មីនេះ បានបំពាក់មកជាមួយ អេក្រង់ទំហំ 5.5 inches ,Resolution 1440×2560 pixels ,Finger scanner ,Camera ក្រោយ ទំហំ 12 megapixels ,Camera មុខ ទំហំ 16 megapixels ,រត់ដោយប្រព័ន្ធប្រិត្តការណ៍ Android Nougat 7.1Chip Qualcomm Snapdragon 835 ,Ram 4Gb អាចបន្ថែមខាងក្រៅដល់ 128GB ,Memory 64Gb ,ថ្ម 3000mAh និងប្រើប្រាស់ USB Type-C 3.1 និងអាវក្រោះការពារជម្រាបទឹកកម្រិត IP67 ទៀតផង។ តែអ្វីដែលប្លែកនោះគឺទូរស័ព្ទម៉ូឌែលមួយនេះ បានបំពាក់បច្ចេកវិទ្យាដោយច្របាច់គែមសងខាងរបស់ទូរស័ព្ទដើម្បីបើកមុខងារផ្សេងៗ ដូចជា Contact Camera Music និងមុខងារពិសេសៗច្រើនទៀត៕2 3 11

Soben

ខ្មែរណូត

ប្រភព៖ Phone Arena

មតិ