អ្នកវិទ្យាសាស្ត្ររកឃើញវ៉ាក់ស៊ាំងការពារសមត្ថភាពចុះខ្សោយពេលអ្នកមានវ័យចំណាស់ហើយ | Khmer-note.com

អ្នកវិទ្យាសាស្ត្ររកឃើញវ៉ាក់ស៊ាំងការពារសមត្ថភាពចុះខ្សោយពេលអ្នកមានវ័យចំណាស់ហើយ

ជាធម្មតានៅពេលលោកអ្នកមានអាយុកាន់តែចាស់ សមត្ថភាពភ្នែករបស់លោកអ្នកក៏កាន់តែថយចុះដែរ ឬអាចនិយាយបានថា លោកអ្នកកាន់តែមើលអ្វីលែងសូវច្បាស់។ បើតាមការពន្យល់បែបវេជ្ជាសាស្រ្តបានឲ្យដឹងថា កត្តាដែលនាំឲ្យភ្នែករបស់លោកអ្នកចុះខ្សោយដូចនេះ គឺបណ្តាលមកពីសរសៃឈាម ដែលឆ្លាប់តែនាំឈាមនៅកាន់បាតភ្នែក មិនអាចផ្គត់ផ្គង់ ឬនាំយកឈាមទៅបានគ្រប់គ្រាន់ដូចកាលដែលលោកអ្នកនៅក្មេង។

ជាដំណោះស្រាយចំពោះបញ្ហានេះ លោកអ្នកត្រូវទៅមន្ទីរពេទ្យជាប្រចាំ ដើម្បីបក វះកាត់ ឬចាក់ថ្នាំផ្សេងៗជាដើម។ ក្នុងការព្យាបាលរបៀបនេះ លោកអ្នកត្រូវទៅមន្ទីរពេទ្យជាប្រចាំតាមការណាត់ជួបរបស់គ្រូពេទ្យ ដែលវាទាមទាឲ្យលោកអ្នកចំណាយពេលវេលា លុយកាក់ច្រើន ហើយបើលោកអ្នកមិនអាចទៅជួបគ្រូពេទ្យបានទៀងទាត់នោះទេ វាអាចធ្វើឲ្យភ្នែករបស់លោកអ្នក មើលលែងឃើញក៏មានដែរ។

តែឥលូវនេះលោកអ្នកលែងពិបាករឿងនេះហើយ ព្រោះថាក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ វ៉ាក់ស៊ាំងការពារបញ្ហានេះ ដែលលោកអ្នកគ្រាន់តែចាក់តែម្តង ហើយមានប្រសិទ្ធិភាពការពារសមត្ថភាពភ្នែករបស់អ្នកបានជារៀងរហូត។ ការសិក្សានេះត្រូវបានធ្វើឡើងដោយសាស្រ្តាចារ្យនៅសាលកវិទ្យាល័យ Johns Hopkins University ក្នុងរដ្ឋ Maryland ដែលបានធ្វើឡើងលើមនុស្សមានអាយុលើសពី៥០ឆ្នាំជាច្រើននាក់។ លទ្ធផលនៃការសិក្សានេះជាដំណឹងដ៏ល្អមួយសម្រាប់មនុស្សដែលមានបញ្ហាភ្នែកចុះខ្សោយទាំងអស់៕

nintchdbpict000270038188 nintchdbpict000324204509 nintchdbpict000324204515

ភក្តី
ខ្មែរណូត
ប្រភព៖ thesun 

 

មតិ