តើបុរសគួរបត់ជើងតូចឈរ រឺក៏អង្គុយ ទើបល្អ? | Khmer-note.com

តើបុរសគួរបត់ជើងតូចឈរ រឺក៏អង្គុយ ទើបល្អ?

បុរសភាគច្រើន តែងតែបត់ជើងតូច ដោយការឈរ ប៉ុន្តែអ្នកទាំងនោះប្រហែល ជាមិនបានដឹងទេថា ការអង្គុយបត់ជើងតូច វាផ្តល់ផលល្អជាច្រើនចំពោះ ប្រុសៗទាំងអស់ ជាជាងការឈរបត់ជើង។ នៅពេល ដែលបុរសៗអង្គុយបត់ជើងតូច វាផ្តល់គុណសម្បត្តិជាច្រើនដូចជា៖

– វាមិនធ្វើអោយ ទឹកនោមរបស់យើងខ្ចាយ ដែលវាអាចបង្កអោយ មានក្លិនមិនល្អ និងពិបាកក្នុងការសម្អាត

– ហើយវាក៏ជួយអោយ យើងជៀសផុតពីការ រីករាលពីពពួកបាក់តេរី ពីព្រោះពពួកបាក់តេរី អាចក៏ធ្វើការកកើតឡើង ពីទឹកនោម នៅពេលដែលដៃយើង ប៉ះទឹកនោម

– អាចធ្វើអោយប្លោកនោម របស់បុរសៗមានសុខភាពល្អ ដែលធ្វើអោយក្រពេញប្រូស្តាត ធ្វើដំនើរការល្អ

បើយោងតាមការស្រាវជ្រាវ របស់អ្នកជំនាញសុខភាព ក៏បានធ្វើការបញ្ជាក់ប្រាប់ អោយបានដឹងថា សម្រាប់បុរសៗការអង្គុយបត់ជើង គឺមានផលល្អជាច្រើន ដល់ពួកគេ ពីព្រោះវាធ្វើអោយប្លោកនោម របស់ពួកគេអស់ទឹកនោម ដែលវាអាចធ្វើអោយក្រពេញប្រូស្តាត របស់ពួកគេមានសុខភាពល្អ។ ដូច្នេះបើជាការល្អបុរសៗទាំងគួរដែលតែនោមអង្គុយ៕

facebook-feature

សេម
ខ្មែរណូត
ប្រភព៖ healthytipsworld

មតិ