ថៃព្រមានកាត់ទោស ជនណាហ៊ានចែកចាញវីដេអូរបស់ព្រះមហាក្សត្រ ដែលពាក់អាវខើចខ្លី និងមានស្នាមសាក់ពេញខ្លួនដើរក្នុងផ្សារទំនើប (មានវីដេអូ) | Khmer-note.com

ថៃព្រមានកាត់ទោស ជនណាហ៊ានចែកចាញវីដេអូរបស់ព្រះមហាក្សត្រ ដែលពាក់អាវខើចខ្លី និងមានស្នាមសាក់ពេញខ្លួនដើរក្នុងផ្សារទំនើប (មានវីដេអូ)

កាលពីពេលថ្មីៗនេះមានវីដេអូរបស់ព្រះមហាក្សត្រថៃមួយ ត្រូវបានគេចែករំលែកពេញបណ្តាញសង្គម។ ក្នុងវីដេអូនោះគេបានឃើញព្រះមហាក្សត្រថៃគឺព្រះអង្គម្ចាស់ Maha Vajiralongkorn កំពុងតែដើរក្នុងផ្សារទំនើបជាមួយនឹងមនុស្សស្រីម្នាក់។ អ្វីដែលគេបានកត់សម្គាល់នោះគឺនៅលើរាងកាយរបស់ព្រះអង្គមានរូបសាក់ជាច្រើន។

តាមការពិតវីដេអូនេះត្រូវបានគេថតកាលពីឆ្នាំ២០១៦មកម្លេះ ពេលដែលព្រះអង្គនៅក្នុងទីក្រុងម៉ូនិក ប្រទេសអាឡឺម៉ង់។ សម្រាប់អាជ្ញាធរថៃបានចាក់ទុកថា ការចែករំលែកវីដេអូនេះជារឿងប្រមាថដល់ព្រះមហាក្សត្រយ៉ាងខ្លាំង។ ហេតុដូចនេះខាងអាជ្ញាធរថៃបានព្រមានថា នឹងចាត់វិធានការទៅតាមផ្លូចច្បាស់ចំពោះជនទាំងឡាយដែលហ៊ានចែករំលែកវីដេអូនេះ។

ខាងអាជ្ញាធរថៃបានប្រាប់ទៅបណ្តាញសារព័ត៌មានថៃថា វីដេអូនេះត្រូវតែបាត់ចេញពីបណ្តាញសង្គម និងបណ្តាញសារព័ត៌មានត្រឹមម៉ោង១០ព្រឹកនៅថ្ងៃស្អែក។ កាលពីសប្តាហ៍មុន សមាគមផ្គត់ផ្គង់សេវាអ៊ីធឺណិតថៃបាន បានផ្ញើរសារអេឡិចត្រូនិចទៅកាន់លោក Mark Zuckerberg ដែលជាស្ថាបនិកនៃក្រុមហ៊ុនបណ្តាញសង្គមខា្នតយក្ស Facebook នេះរួចហើយ ដើម្បីឲ្យលោកជួយរឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសថៃ ដើម្បីកុំឲ្យប៉ះពាល់ដល់ព្រះមហាក្សត្រ។

សូមបញ្ជាក់ថា ថៃជាប្រទេសដែលមានច្បាប់ការពារព្រះមហាក្សត្រតឹងរឹងបំផុត ហើយជនណាហ៊ានប្រមាថព្រះមហាក្សត្រនឹងត្រូវទទួលទោសជាប់គុកចំនួន១៥ឆ្នាំ៕
screen-shot-2017-05-16-at-9-40-55-am40595d9400000578-4507110-the_monarch_was_seen_walking_around_the_shopping_centre_while_we-m-21_1494862968110 40595da000000578-4507110-the_video_shows_the_64_year_old_monarch_walking_through_a_shoppi-m-3_1494864739133

ភក្តី
ខ្មែរណូត
ប្រភព៖ dailymail

 

មតិ