បុរសម្នាក់វង្វេងផ្លូវនៅលើភ្នំ៤៧ ថ្ងៃ អាចនៅរស់មានជីវិត ដោយញ៉ាំតែ…. (មានវីដេអូ) | Khmer-note.com

បុរសម្នាក់វង្វេងផ្លូវនៅលើភ្នំ៤៧ ថ្ងៃ អាចនៅរស់មានជីវិត ដោយញ៉ាំតែ…. (មានវីដេអូ)

បុរសជនជាតិតៃវ៉ាន់ម្នាក់បានវង្វេងផ្លូវនៅលើភ្នំអស់រយៈពេល ៤៧ ថ្ងៃ តែគាត់អាចរស់មានជីវិតបាន ដោយញ៉ាំតែទឹក និងអំបិល។ បុរសរូបនេះមានឈ្មោះថា  Liang Sheng Yueh អាយុ ២១ ឆ្នាំ ហើយគាត់រួមទាំងមិត្តស្រីរបស់គាត់ដែលមានឈ្មោះថា Liu Chen Chun អាយុ ១៩ ឆ្នាំ បាននាំគ្នាទៅលេងនៅលើភ្នំមួយក្នុងប្រទេសនេប៉ាល់។

ក្នុងពេលដែលកំពុងតែដើរឡើងភ្នំ មានព្យុះទឹកកកមួយបានកើតឡើង ហើយបានធ្វើឲ្យគាត់និងមិត្តស្រីវង្វេងផ្លូវ មិនអាចត្រលប់មកវិញបាន។ មិត្តស្រីរបស់គាត់បានស្លាប់នៅលើភ្នំនោះ ហើយគាត់ចេះតែបន្តដើរស្វែងរកផ្លូវតែម្នាក់ឯង។ អស់រយៈពេល ៤៧ ថ្ងៃ ទើបគេអាចស្វែងរកគាត់ឃើញ។ គាត់បានប្រាប់ថារយៈពេល ៤៧ ថ្ងៃនេះគាត់ញ៉ាំបានតែទឹក និងអំបិលប៉ុណ្ណោះ ហើយគាត់មិនគិតថាអាចនៅរស់បានឡើយ។ តែជាសំណាងល្អ គាត់អាចនៅរស់មានជីវិតបាន៕

12-6 211 death-e1493416243817

ភក្តី
ខ្មែរណូត
ប្រភព៖ nextshark

មតិ