រឿង៦យ៉ាង ដែលអ្នកមិនគួរបង្ហោះនៅក្នុង Facebook | Khmer-note.com

រឿង៦យ៉ាង ដែលអ្នកមិនគួរបង្ហោះនៅក្នុង Facebook

ការប្រើប្រាស់ Facebook អាចផ្តល់ទាំងគុណប្រយោជន៍ ការសប្បាយរីករាយ ក៏ប៉ុន្តែបើលោកអ្នកប្រើប្រាស់វាមិនត្រឹមត្រូវវាក៏អាចបង្កឲ្យមានបញ្ហាដល់អ្នកប្រើប្រាស់ដែរ។ ដើម្បីរក្សាសុវត្ថិភាព និងចៀសវាយបញ្ហាផ្សេងៗ លោកអ្នកមិនគួរបង្ហោះរឿងទាំង ៦ យ៉ាងខាងក្រោមនេះ៖

១.អាស័យដ្ឋានផ្ទះ និងកន្លែងធ្វើការ៖ វាអាចធ្វើឲ្យគេដឹង និងលួចយកអាស័យដ្ឋានទាំងនោះទៅប្រើប្រាស់ដោយមិនឲ្យលោកអ្នកដឹង។

២. រូបថតជាក់លាក់របស់កុមារ៖ ព័ត៌មានលំអិតរបស់កុមារអាចបង្កការងាយស្រួលដល់ជនឆ្លៀតឱកាសចាប់យកកូនៗរបស់លោកបានក្នុងគោលបំណងមិនល្អ។

៣. ព័ត៌មានលំអិតពីដំណើរកំសាន្តរបស់លោកអ្នក៖ ដំណឹងនេះអាចធ្វើឲ្យដឹង និងរងចាំធ្វើរឿងមិនល្អអ្វីមួយចំពោះរូបអ្នក។

៤. ព័ត៌មានដែលទាក់ទងនឹង Password ៖ គេអាចយកព័ត៌មានទាំងនេះទៅលួចបើកគណនីផ្សេងៗរបស់លោកអ្នក។

៥. រូបថតឯកជន៖ រូបថតខ្លះលោកអ្នកមិនគួរបង្ហោះជាសាធារណៈឡើយ។

៦. ព័ត៌មានទាក់ទងនឹងលុយកាក់៖ ការអួតអំពីលុយក្នុងបណ្តាញសង្គមអាចជំរុញឲ្យគេមានគំនិតចង់ប្លន់យកលុយទាំងនោះ៕

facebook-post-1-650x400

ដោយ៖ ភក្តី

ប្រភព៖thecoverage

មតិ