ក្មេងស្រីម្នាក់ដែលនៅរស់រានមានជីវិតពីការបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសស៊ីរី ញញឹមដាក់កាមេរ៉ាទាំងខ្លួនមានរបួស | Khmer-note.com

ក្មេងស្រីម្នាក់ដែលនៅរស់រានមានជីវិតពីការបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសស៊ីរី ញញឹមដាក់កាមេរ៉ាទាំងខ្លួនមានរបួស

ស៊ីរី៖ កាលពីថ្មីៗនេះក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្ដឃាតលើរថយន្ដក្រុងមួយគ្រឿងដែលសម្លាប់មនុស្សអស់ជាង១៣០នាក់ ក្នុងចំណោមនោះមាន៦៨ជាកុមារកំពុងធ្វើអោយពិភពលោកទាំងមូលមានការតក់ស្លុកយ៉ាងខ្លាំង។ ប៉ុន្ដែក្នុងឧបទ្ទេវហេតុដ៏ព្រឺព្រួចនោះ កុមារីរងម្នាក់ដែលនៅរស់រានមានជីវិតកំពុងធ្វើអោយមហាជនក្នុងពិភពលោកស្ទើរតែស្រក់ទឹកភ្នែកដោយសារតែកុមារីរងគ្រោះ។

កុមារីរងគ្រោះម្នាក់ត្រូវបានអ្នកជួយសង្រ្គោះបញ្ជូនរូបគេមកកាន់រថយន្ដសង្រ្គោះបន្ទាន់ដើម្បីបញ្ជូនរូបគេទៅព្យាបាលនៅមន្ទីរពេទ្យ។ ពេលដែលបញ្ជូនរូបគេមកដល់រថយន្ដសង្រ្គោះបន្ទាន់ កុមារីរងគ្រោះស្រាប់តែងាកមកញញឹមដាក់កាមេរ៉ាខណៈដែលរូបគេកំពុងតែរងរួបសធ្ងន់ ធ្វើអោយមហាជនក្នុងពិភពលោកស្លុតចិត្តស្ទើរតែស្រក់ទឹកភ្នែកគ្រប់គ្នា។ កុមារីរងគ្រោះបានបន្សល់ទុកស្នាមញញឹមដ៏ស្រស់ស្អាតទាំងខ្លួនមានរបួស។

ក្មេងស្រីរងគ្រោះហាក់ដូចជាពុំដឹងថាខ្លួនឯងមានរបួសអញ្ចឹង ក្មេងស្រីរងគ្រោះត្រូវបានក្រុមអ្នកជួយសង្រ្គោះយកស្រោមដៃពេទ្យមកផ្លុំធ្វើជាប៉េងប៉ោងដើម្បីអោយរូបគេលេងដើម្បីបំបាត់ភាពឈឺចាប់។ សាច់ញាតិរបស់ក្មេងស្រីរងគ្រោះត្រូវគេសន្មត់ថាប្រហែលជាស្លាប់ក្នុងឧបទ្ទេវហេតុបំផ្ទុគ្រាប់បែកអត្តឃាតក្នុងរថយន្ដក្រុងនោះ។

0acd614158f9e29f21a4a0513314d220d

បុត្រ

ខ្មែរណូត

ប្រភព៖ Ladbible

មតិ