កំពូលគ្រាប់មីស៊ីលទាំង១០ ដែលមានឥទ្ធិពលបំផុត ហើយពិភពលោកកំពុងតែភ័យខ្លាច (មានវីដេអូ) | Khmer-note.com

កំពូលគ្រាប់មីស៊ីលទាំង១០ ដែលមានឥទ្ធិពលបំផុត ហើយពិភពលោកកំពុងតែភ័យខ្លាច (មានវីដេអូ)

គ្រប់បណ្ដាប្រទេសមហាអំណាចក្នុងលោកសុទ្ធតែមានគ្រាប់បែកមីស៊ីលផ្ទាល់ខ្លួនដើម្បីអួតគ្នាទៅវិញទៅមក ជាពិសេសដើម្បីពង្រឹងគុណភាពនៃកម្លាំងយោធារបស់ពួកគេ។ ដោយឡែកគ្រាប់បែកមីស៊ីលទាំង១០នេះដែលកំពូលប្រទេសមហាអំណាចបានផលិត កំពុងមានឥទ្ធពលយ៉ាងខ្លាំងសំរាប់ពិភពលោក។ អាចនិយាយថាគ្រាប់បែកមីស៊ីលទាំង១០នេះគឺជាគ្រាប់មីស៊ីលដែលខ្លាំងជាងគេនៅក្នុងលោក។ គ្រាប់ទាំងនោះមានដូចជា៖

១០. គ្រាប់មីស៊ីលប្រភេទ R-29RMU2 Layner ជាគ្រាប់បែកមីស៊ីលរបស់ប្រទេសរុស្សី៖ វាជាគ្រាប់បែកមីស៊ីលដែលមានឥទ្ធពលខ្លាំងក្នុងចំណោមគ្រាប់មីស៊ីលទាំង១០ក្នុងលោក។ វាមានទម្ងន់ ៤០០០០គីឡូ អង្កត់ផ្ចិតរបស់វាមានទំហំ ១.៩ម៉ែត្រ មានប្រវែង ១៥ម៉ែត្រ និងអាចបាញ់បានរយៈចម្ងាយចន្លោះពី ៨៣០០-១២០០០គីឡូ។

d

៩. គ្រាប់មីស៊ីលប្រភេទ DF-5 ជាគ្រាប់បែកមីស៊ីលរបស់ប្រទេសចិន៖ វាក៏ស្ថិតនៅក្នុងចំណោមគ្រាប់បែកមីស៊ីលទាំង១០ក្នុងលោកដែរ។ គ្រាប់បែកនេះមានទម្ងន់ ១៨៣០០០គីឡូ អង្កត់ផ្ចិតរបស់វាមានទំហំ ៣.៣៥ម៉ែត្រ មានប្រវែង ៣២.៦ម៉ែត្រ និងអាចបាញ់បានរយៈចម្ងាយចន្លោះពី ១២០០០-១៥០០០គីឡូ។

d

៨. គ្រាប់មីស៊ីលប្រភេទ M51- SLBM ជាគ្រាប់បែកមីស៊ីលរបស់ប្រទេសបារាំង៖ គ្រាប់បែកមីស៊ីលនេះក៏ស្ថិតក្នុងចំណោមគ្រាប់បែកទាំង១០ក្នុងលោកដែរ។ គ្រាប់បែកនេះមានទម្ងន់ ៥២០០០គីឡូ អង្កត់ផ្ចិតរបស់វាមានទំហំ ២.៣ម៉ែត្រ មានប្រវែង ១២ម៉ែត្រ និងអាចបាញ់បានរយៈចម្ងាយចន្លោះពី ៨០០០-១០០០០គីឡូ។

d

៧. គ្រាប់មីស៊ីលប្រភេទ RS-28 ជាគ្រាប់បែកមីស៊ីលរបស់ប្រទេសរុស្សី៖ ជាគ្រាប់បែកដែលអាចកំណត់គោលដៅបានច្បាស់ហើយក៏ស្ថិតក្នុងចំណោមគ្រាប់មីស៊ីលទាំង១០ក្នុលោកដែរ។ គ្រាប់បែកនេះមានទម្ងន់ ១០០០០០គីឡូ អាចបាញ់បានរយៈចម្ងាយចន្លោះពី ១០០០០គីឡូ។

d

៦. គ្រាប់មីស៊ីលប្រភេទ Jericho III ជាគ្រាប់បែកមីស៊ីលរបស់ប្រទេសអ៊ីស្រាអែល៖ នេះក៏ជាគ្រាប់បែកមីស៊ីលទាំង១០ក្នុងលោកដែរ។ គ្រាប់បែកនេះមានទម្ងន់ ២៦០០០គីឡូ អង្កត់ផ្ចិតរបស់វាមានទំហំ ០.៨ម៉ែត្រ មានប្រវែង ១៥.៥ម៉ែត្រ និងអាចបាញ់បានរយៈចម្ងាយចន្លោះពី ១១៥០០គីឡូ។

d

៥. គ្រាប់មីស៊ីលប្រភេទ UGM-133 Trident II ជាគ្រាប់បែកមីស៊ីលរបស់ចក្រភពអង់គ្លេស៖ នេះក៏សិ្ថតក្នុងតំណែងគ្រាប់ទាំង១០ក្នុងលោកដែរ។ គ្រាប់បែកនេះមានទម្ងន់ ៥៩០០០គីឡូ អង្កត់ផ្ចិតរបស់វាមានទំហំ ២.១១ម៉ែត្រ មានប្រវែង ១៣.៦និងអាចបាញ់បានរយៈចម្ងាយចន្លោះពី ១២០០០គីឡូ។

d

៤. គ្រាប់មីស៊ីលប្រភេទ DF-41 ជាគ្រាប់បែកមីស៊ីលរបស់ប្រទេសចិន៖ គ្រាប់បែកមីស៊ីលនេះមានឥទ្ធពលកម្លាំងបំផ្ទុះខ្លាំងក៏ជាគ្រាប់ទាំង១០ក្នុងលោកដែរ។ គ្រាប់បែកនេះមានទម្ងន់ ៨០០០០គីឡូ អង្កត់ផ្ចិតរបស់វាមានទំហំ ២.២៥ម៉ែត្រ មានប្រវែង ២១និងអាចបាញ់បានរយៈចម្ងាយចន្លោះពី ១២០០០-១៥០០០គីឡូ។

d

៣. គ្រាប់មីស៊ីលប្រភេទ RS-24 Yars ជាគ្រាប់បែកមីស៊ីលរបស់ប្រទេសរុស្សី៖ កម្លាំងបំផ្ទុះរបស់វាមានកម្លាំងខ្លាំងដោយអាចចាត់ទុកជាគ្រាប់នុយក្លេអ៊ែបានផងដែរ វាក៏ស្ថិតនៅក្នុងគ្រាប់បែកមីស៊ីលទាំង១០ក្នុលោកដែរ។ គ្រាប់បែកនេះមានទម្ងន់ ៤៩៦០០គីឡូ អង្កត់ផ្ចិតរបស់វាមានទំហំ ២ម៉ែត្រ មានប្រវែង ២០.៩និងអាចបាញ់បានរយៈចម្ងាយចន្លោះពី ១១០០០គីឡូ។

d

២. គ្រាប់មីស៊ីលប្រភេទ LGM-30G ជាគ្រាប់បែកមីស៊ីលរបស់សហរដ្ឋអាមេរិក៖ អាចនិយាយថាគ្រាប់បែកមីស៊ីលនេះមានកម្លាំងបំផ្ទុះដ៏មហិមាដោយសារតែវាមានផ្ទុកសារធាតុនុយក្លេអ៊ែច្រើន វាក៏ស្ថិតក្នុងគ្រាប់បែកមីស៊ីលទាំង១០ក្នុងលោកផងដែរ។ គ្រាប់បែកនេះមានទម្ងន់ ៣៥៣០០គីឡូ អង្កត់ផ្ចិតរបស់វាមានទំហំ ១.៧ម៉ែត្រ មានប្រវែង ១៨.២និងអាចបាញ់បានរយៈចម្ងាយចន្លោះពី ១៣០០០គីឡូ។

d

១. គ្រាប់មីស៊ីលប្រភេទ R-36M2 ជាគ្រាប់បែកមីស៊ីលរបស់ប្រទេសរុស្សី៖ វាគឺគ្រាប់បែកដែលប្រទេសរុស្សីចាត់ទុកថាជាគ្រាប់បែកដ៏អស្ចារ្យសំរាប់ប្រទេសរុស្សី វាគឺជាគ្រាប់បែកមីស៊ីលលេខ១ក្នុងលោក។ គ្រាប់បែកនេះមានទម្ងន់ ២០៩៦០០គីឡូ អង្កត់ផ្ចិតរបស់វាមានទំហំ ៣.០៥ម៉ែត្រ មានប្រវែង ៣២.២និងអាចបាញ់បានរយៈចម្ងាយចន្លោះពី ១០៥០០-១៦០០០គីឡូ។

d

បើសិនជាគ្រាប់បែកមីស៊ីលទាំង១០នេះត្រូវបានប្រទេសមហាអំណាចយកមកប្រើប្រាស់ពេលសង្រ្គាម វានឹងអាចបំផ្លាញពិភពលោកបានក្នុងមួយរំពេច។

hy85505-2

បុត្រ

ខ្មែរណូត

មតិ