មិនគួរអោយជឿ! ទើបតែអាយុ៩ឆ្នាំសោះហ៊ានធ្វើសកម្មភាពឆក់ទូរស័ព្ទទៅហើយ | Khmer-note.com

មិនគួរអោយជឿ! ទើបតែអាយុ៩ឆ្នាំសោះហ៊ានធ្វើសកម្មភាពឆក់ទូរស័ព្ទទៅហើយ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌ៧មករាបានធ្វើការឃាត់ខ្លួនក្រុមចោរវ័យក្មេង៣នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់បានសម្រេចហើយតែរត់មិនរួចពីកណ្តាប់ដៃសមត្ថកិច្ច ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង២០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពត៌មានពីកម្លាំងសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានឮតាមវិទ្យុទាក់ទងថាមានករណីចោរឆក់ស្របពេលកំពុងចុះល្បាតក៏បានធ្វើអត្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់បានភ្លាមៗតែម្តង។ ប្រភពដដែលបានបន្តថា ជនសង្ស័យទាំង៣នាក់មានឈ្មោះ ឃឿន ដាវីត ភេទប្រុស អាយុ៩ឆ្នាំ ជាសិស្ស, ឈ្មោះ វ៉ាត វិសាល ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស និងឈ្មោះ វណ្ណា សុីថា ភេទប្រុស អាយុ១៧ឆ្នាំ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវជនម្នាក់ឈ្មោះ ពឿន សាលីណាវីន ភេទប្រុស អាយុ១៨ឆ្នាំ។

 

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចនាំខ្លួនទៅអធិការដ្នាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់ ចំនែកទូរស័ព្ទ iPhone 6s បានប្រគល់អោយជនរងគ្រោះវិញ៕

17952660_654780704707023_7674344650388139208_n17992122_654780711373689_3888042098760324211_nae-2-46-1024x76817951981_654780714707022_5028984675251407834_nលីកា

ខ្មែរណូត

មតិ