ពេលនេះក្រុមអ្នករុករកបានរកឃើញតំរុយខ្លះៗហើយអំពីយន្ដហោះ MH370 ដែលបាត់ខ្លួនកាលពីឆ្នាំ២០១៤ | Khmer-note.com

ពេលនេះក្រុមអ្នករុករកបានរកឃើញតំរុយខ្លះៗហើយអំពីយន្ដហោះ MH370 ដែលបាត់ខ្លួនកាលពីឆ្នាំ២០១៤

ម៉ាឡេស៊ី៖ យន្ដហោះ MH370 ដែលដឹកអ្នកដំណើរពីទីក្រុងកូឡាឡាំពួរមកកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃទី ៨ មីនា ឆ្នាំ២០១៤ ដែលធ្លាក់ចូលក្នុងសមុទ្របាត់ដំណឹងសូន្យឈឹង ពេលនេះក្រុមអ្នករុករកបានរកឃើញតំរុយខ្លះៗហើយអំពីយន្ដហោះរបស់ក្រុមហ៊ុន Malaysia Airline នេះ។ យន្ដហោះរបស់ក្រុមហ៊ុន Malaysia Airline ប្រភេទ MH370 Boeing 777 នេះបានដឹកមនុស្សចំនួន ២៣៩នាក់ពីប្រទេសម៉ាឡេស៊ី។

កាលពីដើមខែមករានេះប្រទេសអូស្រ្ដាលី ម៉ាឡេស៊ី និងប្រទេសចិន បានបិទការស្វែងរកយន្ដហោះ MH370 នេះបន្ទាប់ពីស្វែងរកអស់រយៈពេលយូរប៉ុន្ដែនៅតែគ្មានដំណឹង។ ក្នុងការរុករកនេះគេបានបើកការស្វែងរកក្នុងផ្ទៃក្រលា ២៥០០០គីឡូម៉ែតការេ ក្នុងមហាសមុទ្រឥណ្ឌាដើម្បីស្វែងរកយន្ដហោះ MH370 នេះ។ ប៉ុន្ដែក្នុងរយៈពេលថ្មីៗនេះក្រុមអ្នករុករកបានរកឃើញបំណែកយន្ដហោះដែលគេសង្ស័យថាជាបំណែករបស់យន្ដហោះ MH370 ដែលបំណែកនោះមានទំហំ២០ដឺក្រេ។ ពេលនេះប្រទេសម៉ាឡេស៊ីកំពុងតែសិក្សាលើរឿងនេះ និងបើកការសុើបអង្កេតដើម្បីស្វែងរកទីតាំងពិតប្រាកដដែលយន្ដហោះ MH370 បានធ្លាក់។

_95727902_mh370

បុត្រ

ខ្មែរណូត

ប្រភព៖ BBC 

មតិ