បុរសចំណាស់ជនជាតិស៊ុយអែតម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួល សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថាស្លាប់ដោយសារជម្ងឺគាំងបេះដូង | Khmer-note.com

បុរសចំណាស់ជនជាតិស៊ុយអែតម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួល សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថាស្លាប់ដោយសារជម្ងឺគាំងបេះដូង

ព្រះសីហនុ៖ សាកសពបុរសជនជាតិស៊ុយអែតម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងផ្ទះជួលមួយកន្លែងជិតបឹងកាឡូមានរិទ្ធ ស្ថិតក្នុងក្រុម៣ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ប្រភពពត៌មានពីម្ចាស់ផ្ទះជួលកើតហេតុបានអោយដឹងថា ជនរងគ្រោះបានមកជួលផ្ទះរបស់គាត់កាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ កន្លងទៅនេះដោយមានរយៈពេលជិតមួយខែមកហើយ។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុគាត់បានទៅបោសសម្អាតនៅមុខបន្ទប់របស់ជនរងគ្រោះ ដោយមានក្លិនស្អុយភាយៗចេញពីក្នុងបន្ទប់ក៏បានទៅបង្ហើបបង្អួចមើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើពូកដោយសាកសពមានភាពស្អុយរលួយនិងរុយរោមពេញរាងកាយទៅហើយ។ សមត្ថកិច្ចបានអោយដឹងដែរថា សាកសពជនរងគ្រោះខាងលើមានឈ្មោះ LONN STROM ROGER ភេទប្រុស អាយុ៤៤ឆ្នាំ សញ្ជាតិស៊ុយអែត កើតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៧៣ ជានិវត្តជន កាន់លិខិតឆ្លងដែនលេខ 92305645 ទិដ្ឋាការលេខ EI 01112404 មានសុពលភាពដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងករណីនេះសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថាជនរងគ្រោះស្លាប់ដោយសារជម្ងឺគាំងបេះដូង។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅសាលតម្កល់សពនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីចាត់ចែងបន្ត៕

img_5334 img_5335 img_5333 img_5336 img_5337-1img_5332

លីកា

ខ្មែរណូត

 

មតិ