ខ្មាំងកាំភ្លើងប្រយុទ្ធរបស់ក្រុមឧទ្ទាម ISIS បានបើកការបាញ់ប្រហារនៅក្នុងទីក្រុងបារីសកាលយប់មិញ សម្លាប់មនុស្សម្នាក់និងរបួស២នាក់ | Khmer-note.com

ខ្មាំងកាំភ្លើងប្រយុទ្ធរបស់ក្រុមឧទ្ទាម ISIS បានបើកការបាញ់ប្រហារនៅក្នុងទីក្រុងបារីសកាលយប់មិញ សម្លាប់មនុស្សម្នាក់និងរបួស២នាក់

បារាំង៖ ខ្មាំងកាំភ្លើងម្នាក់ត្រូវបានកងកម្លាំងប៉ូលីសរបស់ប្រទេសបារាំងបាញ់សម្លាប់ចោលភ្លាមៗបន្ទាប់ពីខ្មាំងកាំភ្លើងរូបនោះបានបាញ់សម្លាប់ប៉ូលីសម្នាក់និងបង្កអោយមនុស្សពីរនាក់រងរបួស ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅក្នុងផ្លូវ Champs-Elysees ក្នុងទីក្រុងបារីស។ ក្នុងហេតុការណ៍បាញ់ប្រហារនេះ ក្រុមឧទ្ទាម ISIS បានចេញមុខទទួលស្គាល់ថាអំពើភេរវកម្មបាញ់ប្រហារនេះគឺធ្វើឡើងដោយសកម្មភាពរបស់គេឈ្មោះ Abu Yussef ។

លោកប្រធានាធីបតី ហ្វ្រង់ស័រហូឡង់ បានប្រញាប់ប្រកាសហៅគ្រប់គណៈរដ្ឋមន្រ្ដីទាំងអស់ធ្វើកិច្ចប្រជុំគណៈរដ្ឋមន្រ្ដីជាបន្ទាន់ដើម្បីពង្រឹងសុវតិ្ថភាពសន្ដិសុខជាតិសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធីបតីដែលធ្វើឡើងក្នុងពេលឆាប់ៗនេះ។ ការបាញ់ប្រហារនេះធ្វើឡើងនៅវេលាម៉ោង៩យប់នៅលើដងវិថី Champs-Elysees ដែលខ្មាំងកាំភ្លើងបាញ់សម្លាប់ប៉ូលីសម្នាក់និងពីរនាក់ផ្សេងទៀតរងរបួសធ្ងន់។ ភ្លាមៗនោះបន្ទាប់ពីការបាញ់ប្រហារនេះភ្លាម កងកម្លាំងប៉ូលីសបានបាញ់សម្លាប់ខ្មាំងកាំភ្លើងភ្លាមៗបន្ទាប់ពីគេព្យាយាមរត់គេចខ្លួន។ ប៉ូលីសកំពុងតែបើកការសុើបអង្កេតលើរឿងនេះជាបន្ទាន់ដើម្បីស្វែងរកអ្នកចូលរួមក្នុងហេតុការណ៍បាញ់ប្រហារនេះផ្សេងទៀត។

z

paris-banner

បុត្រ

ខ្មែរណូត

ប្រភព៖ BBC

មតិ