ក្មេងប្រុស៤នាក់នាំគ្នាទៅជីកដីរកសត្វ ត្រូវដីបាក់សង្កត់ពីលើស្លាប់ម្នាក់និងរបួសស្រាលម្នាក់ | Khmer-note.com

ក្មេងប្រុស៤នាក់នាំគ្នាទៅជីកដីរកសត្វ ត្រូវដីបាក់សង្កត់ពីលើស្លាប់ម្នាក់និងរបួសស្រាលម្នាក់

កំពង់ស្ពឺ៖ យុវជនម្នាក់ត្រូវដីបាក់សង្កត់ពីលើបណ្តាលអោយថប់ដង្ហើមស្លាប់ខណៈពេលដើរជីកដីរកសត្វ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅចំនុចដីច្រាំងបាក់ការដ្ឋានខ្សាច់ ស្ថិតនៅក្នុងភូមិព្រៃកោះ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចេញទៅជីកដីរកសត្វជាមួយក្មេងប្រុស៣នាក់ទៀតនៅកន្លែងកើតហេតុខាងលើ នៅពេលកំពុងជីកដីស្រាប់តែដីបាក់សង្កត់លើក្មេងប្រុសរងគ្រោះថប់ដង្ហើមស្លាប់តែម្តង ចំណែកក្មេងប្រុសម្នាក់ទៀតរងរបួសស្រាល និង២នាក់ទៀតមិនមានរបួសអ្វីនោះទេ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ចិក វុធថៃ ភេទប្រុស ហៅម៉ាប់ អាយុ១៥ឆ្នាំ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យសាកសពដល់កន្លែងកើតហេតុ បញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារបាក់ដីសង្កត់ពីលើពិតមែន និងប្រគល់សាកសពជនរងគ្រោះអោយក្រុមគ្រួសារយកតៅធ្វើបុណ្យតាមប្រពៃណី៕

img_2564-1024x768 img_2584img_2572

លីកា

ខ្មែរណូត

 

មតិ