Spotify និង Apple Music នឹងចូលរួចជាមួយកម្មវិធី Messenger ក្នុងពេលឆាប់ៗនេះ | Khmer-note.com

Spotify និង Apple Music នឹងចូលរួចជាមួយកម្មវិធី Messenger ក្នុងពេលឆាប់ៗនេះ

កាលពីព្រឹត្តិការណ៍មួយដែលទើបតែកន្លងផុតទៅកាលពីថ្ងៃអង្គារកន្លងមកនេះ ក្រុមហ៊ុន Facebook បានបង្ហាញនូវមុខងារថ្មីមួយរបស់ខ្លួន។ យោងតាមលោក David Marcus កម្មវិធីមួយចំនួនដូចជា Spotify និង Apple Music នឹងចូលរួចជាមួយនឹងកម្មវិធី Messenger ក្នុងពេលឆាប់ៗនេះ។

1

ទាក់ទងទៅនឹងការរួមបញ្ចូលគ្នានេះ អ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសកម្មវិធី Spotify រឺ Apple Music ពីក្នុងកម្មវិធី Messenger ដែលមានស្រាប់ ដោយការស្វែងរកឈ្មោះ រឺចំណងជើងចម្រៀង រួចអាចផ្ញើរទៅកាន់មិត្តភក្ដិបានទៀតតាមរយៈមុខងារឆាត ដោយពុំចាំបាច់បើកកម្មវិធីផ្សេងឡើយ។ នៅពេលដែលអ្នកប្រើប្រាស់ផ្ញើរចម្រៀងទាំងនោះទៅកាន់នរណាម្នាក់រួចហើយ អ្នកទទួលអាចស្ដាប់បានភ្លាមៗក្នុងកម្មវិធី Messenger តែម្ដង។

ទោះជាយ៉ាងណា តាមរយៈការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Facebook នៅមិនទាន់អាចបញ្ជាក់អ្វីបានច្បាស់នៅឡើយទេ។ ដូចនេះយើងទាំងអស់គ្នាតម្រូវឲ្យរងចាំសិន មុនពេលដែលពត៌មានជាក់លាក់នឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ។ ដោយឡែក មុខងារថ្មីនេះនឹងធ្វើឲ្យការប្រើប្រាស់កាន់តែងាយស្រួល និងទំនើបទាន់សម័យសម្រាប់យើងទាំងអស់គ្នា។

Fu

ខ្មែរណូត

ប្រភព៖ thenextweb

មតិ