អីយ៉ា! ក្រុមហ៊ុន Apple គ្រោងនឹងចេញលក់ iPhone ដល់ទៅ 3ម៉ូដែលសម្រាប់ឆ្នាំនេះ | Khmer-note.com

អីយ៉ា! ក្រុមហ៊ុន Apple គ្រោងនឹងចេញលក់ iPhone ដល់ទៅ 3ម៉ូដែលសម្រាប់ឆ្នាំនេះ

ជាការពិតណាស់ មិនប៉ុន្មានទៀតទេគម្រប់ខួប 10ឆ្នាំនៃការកកើត iPhone នឹងមកដល់ហើយ ពោលគឺនៅថ្ងៃទី26 ខែមិថុនា ខាងមុខនេះតែម្ដង។ ដូចនេះ យើងចាំមើលទាំងអស់គ្នាថា iPhone ដែលនឹងចេញលក់នឹងមានសមត្ថភាពអស្ចារ្យប៉ុណ្ណា។

2

ដោយឡែក គ្រាន់តែលេចលឺពត៌មានទាក់ទងទៅនឹងគ្រប់ខួប 10ឆ្នាំនៃ iPhone ភ្លាម ពាក្យចចាមអារាមជាច្រើនក៏បានលើកឡើងដែរ។ យោងតាមគេហទំព័រ Bloomberg បានលើកឡើងថា សម្រាប់ឆ្នាំនេះផលិតផល iPhone នឹងមានរហូតដល់ទៅ 3ម៉ូដែលឯណោះ ដោយ2 គឺជាម៉ូដែលធម្មតាដូចសព្វដង តែ1 ម៉ូដែលទៀត អាចនិយាយបានថា សាហាវកប់តែម្ដង។ ប្រភពដដែលបានបន្ដថា សម្រាប់ម៉ូដែល 2ដែលត្រូវបានគេជឿថាជាម៉ូដែលធម្មតាបន្ទាប់ពី iPhone 7 និង iPhone 7 Plus នោះគឺ iPhone 7s និង iPhone 7s Plus។ ក៏ប៉ុន្ដែសម្រាប់ម៉ូដែលមួយទៀត គ្មាននរណាម្នាក់ដឹងច្បាស់នៅឡើយទេទាក់ទងទៅនឹង រូបរាង លក្ខណៈពិសេស ក៏ដូចជាមុខងាររបស់វា។ អ្វីដែលយើងទាំងអស់គ្នាអាចសន្មត់បាននោះគឺ ម៉ូដែលមួយនេះនឹងមានតម្លៃខ្ពស់។

គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូដែល iPhone ជំនាន់ថ្មីទាំង3 នេះអាចនឹងត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ OLED នឹងមានគែមសងខាងស្ដើងខ្លាំងដូចគ្នាទៅនឹង Galaxy S8 ដែរ។ ក៏ប៉ុន្ដែសម្រាប់ទំហំវិញ ក្រុមហ៊ុនអាចនឹងរក្សាដដែល។ ទោះជាយ៉ាងណា ការពិតនឹងត្រូវបានបង្ហាញនាថ្ងៃទី29 ខែមិថុនា ខាងមុខនេះហើយ ដូចនេះលោកអ្នកគ្រាន់តែចាំតែបន្ដិចទៀត នឹងអាចដឹងពីការពិតហើយ។ មិនតែប៉ុណ្ណោះ សូមត្រៀមលុយទុកផង ព្រោះម៉ូដែល iPhone ថ្មីនេះមានតម្លៃមិនក្រោម $1,000 ឡើយ។

3

Fu

ខ្មែរណូត

ប្រភព៖ elleuk

មតិ