លោកអ្នកដែលមានបំណងចង់ទិញ Galaxy S8 គួរតែមើល 15ចំណុចនៃការសន្សំថាមពលថ្មនេះឲ្យហើយទៅ | Khmer-note.com

លោកអ្នកដែលមានបំណងចង់ទិញ Galaxy S8 គួរតែមើល 15ចំណុចនៃការសន្សំថាមពលថ្មនេះឲ្យហើយទៅ

នាពេលបច្ចុប្បន្ននេះ ស្មាតហ្វូនពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាកមនុស្សទូទៅ ព្រោះវាពិតជាមានប្រយោជន៍ និងអាចជួយសម្រួលដល់ការងាររបស់មនុស្សបានច្រើន។ មិនតែប៉ុណ្ណោះ ស្មាតហ្វូនឥឡូវកាន់តែទំនើបទៅៗ ដែលជាហេតុនាំឲ្យមនុស្សកាន់តែមានការពិបាកចិត្តក្នុងការជ្រើសរើសយកម៉ូដែលណាមកប្រើ។ ដោយឡែក ស្មាតហ្វូនខ្លះពិតជាល្អ មានមុខងារច្រើន លក្ខណៈពិសេសច្រើន តែថាមពលថ្មនៅមានកម្រឹតនៅឡើយ ដូចជាកំពូលស្មាតហ្វូន Galaxy S8 ដែលទើបនឹងប្រកាសនាពេលថ្មីៗនេះអញ្ចឹង។ ប៉ុន្ដែលោកអ្នកដែលមានបំណងចង់ទិញនូវកំពូលស្មាតហ្វូននេះយកទៅប្រើប្រាស់ អាចធ្វើតាមការណែនាំខាងក្រោមនេះបានដើម្បីរក្សាគុណភាពថ្មឲ្យប្រើប្រាស់បានយូរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ Galaxy S8 មានថាមពលថ្ម 3,000mAh ដែលអាចប្រើប្រាស់ធម្មតាបានរហូតដល់ទៅ 8ម៉ោង 22នាទី។ រីឯ Galaxy S8+ វិញមានថាមពលថ្ម 3,500mAh និងអាចប្រើប្រាស់បាន 8ម៉ោង។ អាចនិយាយបានថា ម៉ូដែលទាំងពីរនេះអាចធ្វើការបានល្អជាមួយនឹងថាមពលប៉ុណ្ណឹង តែនៅតែមិនអាចប្រៀបបានទៅនឹងម៉ូដែលស្មាតហ្វូនដែលចេញលក់ក្នុងឆ្នាំ2017 នេះដូចគ្នា ដែលមានថាមពលថ្មអាចប្រើប្រាស់បានយូរជាង ជាពិសេសគឺម៉ូដែល Galaxy A3, A5 និង A7 ដែលអាចប្រើប្រាស់បានរហូតដល់ទៅ 11ម៉ោង។

1/ ប្រើប្រាស់ Darker Theme

វាគឺជាវិធីដ៏ល្អមួយដើម្បីរក្សាថាមពលថ្ម ព្រោះអេក្រង់ប្រភេទ Super AMOLED របស់ក្រុមហ៊ុន Samsung ពិតជាមានពណ៌ភ្លឺ ដិត និងច្បាស់ល្អដែលជាហេតុនាំឲ្យត្រូវការថាមពលថ្មខ្លាំង។ ដូចនេះបើចាំបាច់ លោកអ្នកគួរតែផ្លាស់ប្ដូរ Wallpaper ចេញទៅ។

ដើម្បីធ្វើសូមចូលទៅកាន់ Settings -> Wallpapers and themes.

screen-shot-2017-04-21-at-9-10-47-am

2/ បើកមុខងារ Brightness ឲ្យដំណើរការដោយស្វ័យប្រវត្តិ

ជាការពិតណាស់ការប្រើប្រាស់ពន្លឺលើអេក្រង់ពិតជាមានសារៈសំខាន់ក្នុងការការពារថាមពលថ្ម។ ប្រសិនបើអ្នកប្រើប្រាស់បើកមុខងារនេះឲ្យដំណើរការដោយស្វ័យប្រវត្តិ នោះវាក៏ជាវិធីដ៏ល្អមួយដើម្បីរក្សាថាមពលថ្មដែរ។

screen-shot-2017-04-21-at-9-10-58-am

3/ Always on Display

សម្រាប់មុខងារនេះពិតជាទទួលបានការស្រលាញ់ចូលចិត្តច្រើនពីសំណាកអ្នកប្រើប្រាស់។ អាចនិយាយបានថាមុខងារនេះមានប្រយោជន៍ តែវាក៏ជាមូលហេតុចំបងមួយនៃការប្រើប្រាស់ថាមពលថ្មឥតប្រយោជន៍ដែរ។ ដូចនេះបើមិនចាំបាច់លោកអ្នកគួរបិទវាចោលទៅ។

ដើម្បីធ្វើសូមចូលទៅកាន់ Settings -> Lock screen and security

screen-shot-2017-04-21-at-9-11-06-am

4/ ប្រើប្រាស់មុខងារ App power monitor

នេះគឺជាមុខងារថ្មីមួយដែលទើបនឹងបានបំពាក់លើកំពូលស្មាតហ្វូន Galaxy S8 និង S8+។ វាមានសមត្ថភាពអាចរក្សាថាមពលថ្មបានដោយការលុបចោលកម្មវិធីដំណើរការចោលប្រសិនបើពុំមានការប្រើប្រាស់សោះក្នុងរយៈពេល 3ថ្ងៃ។ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចធ្វើការកំណត់វាបានដោយខ្លួនឯងផងដែរ។

ដើម្បីធ្វើសូមចូលទៅកាន់ Settings -> Device maintenance -> Battery

screen-shot-2017-04-21-at-9-11-13-am

5/ Game Launcher និង Game Tuner

Game Launcher ធ្លាប់ត្រូវបានប្រើប្រាស់តាំងពីជំនាន់ Galaxy S7 និង S7 Edge មកម្លេះ។ ដូចនេះប្រើសិនបើអ្នកចង់រក្សាថាមពលថ្មឲ្យប្រើប្រាស់បានយូរពេលកំពុងលេងហ្គេម នោះមុខងារនេះពិតជាមានប្រយោជន៍សម្រាប់អ្នកណាស់។

ចុចទីនេះដើម្បីទាញយក

screen-shot-2017-04-21-at-9-11-25-am

6/ មុខងារ Smart Stay

អាចនិយាយបានថា នេះគឺជាមុខងារដ៏មានប្រយោជន៍មួយ។ វាអាចចាប់យកភ្នែករបស់អ្នកបានពេលសម្លឹងមើលទៅកាន់អេក្រង់ ពោលគឺប្រសិនបើអ្នកសម្លឹងមើលទៅអេក្រង់ វានឹងពុំរលត់ឡើយ លុះត្រាតែអ្នកបិទភ្នែកទើបអេក្រង់រលត់។ តែប្រសិនបើអ្នកគិតថាវាពុំមានប្រយោជន៍សម្រាប់អ្នក នោះអ្នកអាចបិទវាចោលបានដើម្បីសន្សំថាមពលថ្ម។

ដើម្បីធ្វើសូមចូលទៅកាន់ Settings -> Advanced Features -> Smart Stay

screen-shot-2017-04-21-at-9-11-30-am

7/ Fine tune screen timeout

ភាគច្រើននៃមនុស្សដែលប្រើប្រាស់ស្មាតហ្វូន តែងកំណត់ពេលវេលានៃការបិទអេក្រង់ដោយស្វ័យប្រវត្តិយ៉ាងហោចណាស់ពី 1នាទី ទៅ 10នាទី។ ប៉ុន្ដែសម្រាប់ការកំណត់ស្រាប់របស់ស្មាតហ្វូនគឺត្រឹមតែ 30វិនាទីប៉ុណ្ណោះ។ ដោយឡែក លោកអ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូនគឺតែងតែចុចរហូត ពោលគឺអេក្រង់នឹងមិនរលត់ឡើយបើទោះជាអ្នកកំណត់វាក្នុងរយៈពេលខ្លី។ ដូចនេះបើសិនជាអាចលោកអ្នកគួរកំណត់នាទីត្រឹមខ្លីទៅបានហើយជៀសវាងការបើកអេក្រង់ចោលដែលនាំឲ្យថាមពលថ្មចំណាយចោលឥតប្រយោជន៍។

ដើម្បីធ្វើវាសូមចូលទៅកាន់ Settings -> Display -> Screen timeout

screen-shot-2017-04-21-at-9-11-37-am

8/ High resolution

ជាការពិតណាស់ សម្រាប់កំពូលស្មាតហ្វូន Galaxy S8 និង S8+ មានកម្រឹតបង្ហាញរូបភាពខ្ពស់ HD+ (1480 x 720) FHD+ (2220 x 1080) , WQHD+ (2960 x 1440)។ សម្រាប់ការប្រើប្រាស់ធម្មតា លោកអ្នកពុំចាំបាច់ត្រូវប្រើប្រាស់អេក្រង់កម្រឹត 2K នោះទេ ពោលគឺដាក់វាត្រឹម Full HD ទៅបានហើយ។

ដើម្បីធ្វើសូមចូលទៅកាន់ Settings -> Display -> Screen resolution

screen-shot-2017-04-21-at-9-11-44-am

9/ NFC

ប្រសិនបើអ្នកមិនធម្មតាប្រើប្រាស់ Samsung Pay រឺផ្ញើរឯកសារដោយការប្រើប្រាស់ NFC ទេនោះ គួរតែបិទវាចោលទៅ។ ដោយឡែក បើទោះជាមុខងារនេះពុំមានជាបញ្ហាចោទធំសម្រាប់អ្នកប្រើប្រាស់ តែត្រូវចាំថា 1% ក៏ជាការចំណាយឥតប្រយោជន៍ដែរ។

ដើម្បីធ្វើសូមចូលទៅកាន់ Settings -> Connections

screen-shot-2017-04-21-at-9-11-50-am

10/ LED indicator

លោកអ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ប្រាកដជាធ្លាប់ស្គាល់នូវមុខងារភ្លើង 3ពណ៌នៅផ្នែកខាងលើដែលបំភ្លឺឡើងនៅពេលមានដំណឹងអ្វីមួយ។ ដូចនេះ ត្រូវចាំថា អ្វីដែលដំណើរការលើស្មាតហ្វូនគឺសុទ្ធតែត្រូវការថាមពលថ្មទាំងអស់។ ដូចនេះបើមិនចាំបាច់ បិទវាចោលទៅ។

ដើម្បីធ្វើសូមចូលទៅកាន់ Settings -> Display- > LED indicator

screen-shot-2017-04-21-at-9-11-55-am

11/ Keep screen turned off

សម្រាប់មុខងារនេះ លោកអ្នកគួរតែប្រើ ព្រោះវាពិតជាមានប្រយោជន៍ខ្លាំង។ មុខងារនេះមានសមត្ថភាពអាចចាប់យកសកម្មភាព ដោយពេលលោកអ្នកដាក់ស្មាតហ្វូនចូលក្នុងហោប៉ាវ រឺកន្លែងងងឹង នោះអេក្រង់នឹងបិទដោយស្វ័យប្រវត្តិ។

ដើម្បីធ្វើសូមចូលទៅកាន់ Settings- > Display -> Keep screen turned off

screen-shot-2017-04-21-at-9-12-02-am

12/ Nearby device scanning

ធម្មតាប្រសិនបើអ្នកបិទមុខងារ Bluetooth នោះអ្នកគិតថាវានឹងឈប់ដំណើរការ? អ្នកគិតខុសហើយ! ព្រោះអ្នកត្រូវតែបិទមុខងារ Nearby device scanning ទៀតទើបវាឈប់ដំណើរការ។

ដើម្បីធ្វើសូមចូលទៅកាន់ Settings -> Connections -> More connection settings

screen-shot-2017-04-21-at-9-12-09-am

13/ Get apps in line by setting proper location guidelines

ទីតាំង និងមុខងារបង្ហាញទីតាំង ពិតជាបញ្ហាចោទដ៏ធំមួយសម្រាប់ស្មាតហ្វូន។ និយាយឲ្យស្រួលស្ដាប់គឺវាពុំសូវមានប្រយោជន៍ទេប្រសិនបើអ្នកមិនត្រូវការប្រើប្រាស់មុខងារ Maps រឺមុខងារមួយចំនួនផ្សេងទៀត។

ដើម្បីបិទវាសូមចូលទៅកាន់ Settings -> Connections -> Location -> Locating method ហើយផ្លាស់ប្ដូរវាទៅជា Phone only។

screen-shot-2017-04-21-at-9-12-14-am

14/ បើមិនប្រើទេ បិទមុខងារ WiFi និង Bluetooth Scanning ចោលទៅ

ស្ទើរតែគ្រប់គ្នាតែងតែបើកមុខងារ WiFi ចោល ទោះមិនភ្ជាប់ក៏ដោយ។ តែពួកគេមិនបានគិតទេថាវាពិតជាបញ្ហាធំមួយដែលធ្វើឲ្យថាមពលថ្មស្រកចុះដោយមិនដឹងខ្លួន។

screen-shot-2017-04-21-at-9-12-19-am

15/ បិទមុខងារដោយប្រើប្រាស់ gestures ចោល

តាំងពីដើមមកក្រុមហ៊ុន Samsung បានបំពាក់នូវ Sensor ជាច្រើនដើម្បីសម្រួលដល់អ្នកប្រើប្រាស់ដោយការធ្វើចលនាផ្សេងៗដើម្បីបញ្ជាទៅលើស្មាតហ្វូន។ តែជាធម្មតាមុខងារ Gesture ទាំងនោះពុំសូវមាននរណាប្រើទេព្រោះវាពុំសូវមានប្រយោជន៍ ហើយថែមទាំងស៊ីថ្មទៀត។ ដូចនេះលោកអ្នកគួរតែបិទវាចោលទៅ។

ដើម្បីធ្វើសូមចូលទៅកាន់ Settings -> Advanced Features

screen-shot-2017-04-21-at-9-12-25-am

Fu

ខ្មែរណូត

ប្រភព៖ phonearena

មតិ