របៀបទាញយកកម្មវិធី រឺហ្គេមដែលគិតលុយលើប្រព័ន្ធដំណើរការ Android ដោយឥតគិតថ្លៃ | Khmer-note.com

របៀបទាញយកកម្មវិធី រឺហ្គេមដែលគិតលុយលើប្រព័ន្ធដំណើរការ Android ដោយឥតគិតថ្លៃ

ប្រព័ន្ធដំណើរការ Android ត្រូវបានគេស្គាល់ថាជាប្រព័ន្ធដំណើរការដ៏ល្អមួយ និងទទួលបានការប្រើប្រាស់ច្រើន។ មិនតែប៉ុណ្ណោះ វាក៏មានកម្មវិធី និងហ្គេមជាច្រើនសម្រាប់ឲ្យអ្នកប្រើប្រាស់ទាញយកទៅប្រើ និងលេងបានផងដែរ។ ដោយឡែក សម្រាប់ហ្គេម និងកម្មវិធីទាំងនោះមានខ្លះតម្រូវឲ្យអ្នកបង់ថ្លៃដើម្បីទាញយក ឯខ្លះទៀតក៏ឥតគិតថ្លៃដែរ។ ប៉ុន្ដែ ប្រសិនបើអ្នកចង់បានកម្មវិធីដែលតម្រូវឲ្យបង់ថ្លៃទាំងនោះ តែពុំចង់ចំណាយ នោះលោកអ្នកត្រូវធ្វើតាមជំហានខាងក្រោម។

របៀបទៅ1៖ ប្រើប្រាស់ Blackmart Alpha

សម្រាប់វិធីនេះ លោកអ្នកតម្រូវឲ្យទាញយកកម្មវិធី Blackmart Alpha ដែលវានឹងជួយឲ្យអ្នកអាចទាញយកគ្រប់កម្មវិធី និងហ្គេមទាំងអស់បានបើទោះជាវាតម្រូវឲ្យបង់ថ្លៃក៏ដោយ។

  • ចុចទីនេះ ដើម្បីទាញយក Blackmart Alpha
  • ឥឡូវនេះតំឡើងកម្មវិធីនេះចូលក្នុងស្មាតហ្វូន Android របស់អ្នក។ បញ្ជាក់៖ ប្រសិនបើកម្មវិធីខាងលើនេះពុំដំណើរការ សូមចូលទៅកាន់ Google ដើម្បីទាញយកកម្មវិធី Blackmart ជំនាន់ចុងក្រោយគេបង្អស់ alpha.apk។
  • បន្ទាប់មកបើកកម្មវិធី Blackmart ឡើងរួចចូលទៅកាន់ប្រអប់ស្វែងរកដើម្បីវាយបញ្ចូលឈ្មោះហ្គេម រឺកម្មវិធីដែលអ្នកចង់ទាញយក
  • បន្ទាប់មកទៀត ទាញយកកម្មវិធីដែលអ្នកចង់បាន
  • ចុងក្រោយអ្នកនឹងឃើញកម្មវិធីដែលតម្រូវឲ្យបង់ថ្លៃនោះដំណើរការធម្មតា

screen-shot-2017-04-20-at-4-46-01-pm

របៀបទៅ2៖ ស្វែងរក .apk File នៃកម្មវិធីដែលតម្រូវឲ្យបង់ថ្លៃនោះ

សម្រាប់វិធីនេះ លោកអ្នកត្រូវទាញយកកម្មវិធីដែលអ្នកចង់បានពីគេហទំព័រល្បីៗក្រោម Extension .apk។ បន្ទាប់មកទើបដាក់វាចូលក្នុងស្មាតហ្វូនរបស់អ្នក។ ដោយឡែក មានគេហទំព័រច្រើនណាស់ដែលអ្នកអាចសាកល្បងរកកម្មវិធីដែលអ្នកចង់បានបាន។ ហើយខាងក្រោមនេះគឺជាឈ្មោះគេហទំព័រទាំងនោះ៖

4shared.com
Mediafire.com
Apkfiles.com
Apkmaniafull.com
Apkpure.com

2

Fu

ខ្មែរណូត 

មតិ