ដោយសារតែបាត់បង់ស្នេហា និងការងារ ធ្វើឲ្យបុរសម្នាក់នេះប្រែក្លាយខ្លួនឯងពីមនុស្សដ៏ធាតុទៅជាបុរសសង្ហារសាច់ដុំកង់ៗ | Khmer-note.com

ដោយសារតែបាត់បង់ស្នេហា និងការងារ ធ្វើឲ្យបុរសម្នាក់នេះប្រែក្លាយខ្លួនឯងពីមនុស្សដ៏ធាតុទៅជាបុរសសង្ហារសាច់ដុំកង់ៗ

បុរសធាត់ម្នាក់បានតាំងចិត្តសម្រកទម្ងន់របស់អស់ជាច្រើនគីឡូបានយ៉ាងជោគជ័យ បន្ទាប់ពីគាត់បានបាត់បង់ការងារ និងមិត្តស្រីព្រោះទម្ងន់ខ្លួនដ៏ធ្ងន់របស់គាត់។ បុរសនេះមានឈ្មោះថា Luis Trigo អាយុ ៣០ ឆ្នាំរស់នៅក្នុងសហរដ្ឋអាមេរិច។ ដំបូងគាត់មានទម្ងន់ ១១៤ គីឡូក្រាម ហើយទម្ងន់ខ្លួនដ៏ធ្ងន់នេះ បានធ្វើមិត្តស្រីរបស់គាត់ចាកចេញពីគាត់ ក្រោយមកគាត់ឈឺមិនអាចទៅធ្វើការងារកើត និងចុងក្រោយមានវេជ្ជបណ្ឌិតម្នាក់បានព្រមានគាត់ថា បើគាត់មិនសម្រកទម្ងន់ទេ គាត់នឹងស្លាប់ជាមិនខាន។

ដោយខឹងនឹងបញ្ហានេះ គាត់បានតាំងចិត្តទៅហាត់ប្រាណសម្រកទម្ងន់ និងធ្វើការតមអាហារអស់រយៈពេលជាច្រើនឆ្នាំ។ ការខិតខំរបស់គាត់បានធ្វើឲ្យគាត់ស្រកទម្ងន់អស់ជាច្រើន ដោយបច្ចុប្បន្នគាត់មានទម្ងន់ត្រឹមតែ ៧៦ គីឡូតែប៉ុណ្ណោះ។ ហើយមិនត្រឹមតែប៉ុណ្ណោះគាត់បានក្លាយទៅជាគ្រូបង្វិកផ្នែកហាត់ប្រាណនេះទៀតផង៕

pay-obese-to-beast-1 pay-obese-to-beast-2
pay-obese-to-beast-4
pay-obese-to-beast

ភក្តី
ខ្មែរណូត
ប្រភព៖ Mirror

មតិ