ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ សម្ពោធជាផ្លូវការនូវការដាក់លក់រថយន្ត Navara លំដាប់ថ្នាក់ខ្ពស់ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប | Khmer-note.com

ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ សម្ពោធជាផ្លូវការនូវការដាក់លក់រថយន្ត Navara លំដាប់ថ្នាក់ខ្ពស់ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប

ថ្ងៃទី20 ខែមីនា ឆ្នាំ2017 – ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (TCMC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ហូលឌីង បឺហាត (Tan Chong Motor Holdings Bhd.) (ម៉ាឡេស៊ី) និងជាភ្នាក់ងារចែកចាយរថយន្ត Nissan បានធ្វើការប្រកាសជាផ្លូវការនូវការដាក់លក់រថយន្ត Nissan Navara Premium ស៊េរីថ្មីឆ្នាំ2017។ រថយន្តមួយបាំងកន្លះ (pickup) នេះគឺជាប្រភេទរថយន្ត Nissan ដែលមានសមត្ថភាពខ្លាំង មានផាសុកភាព ភាពងាយស្រួល និងប្រកបដោយបច្ចេកវិទ្យាទំនើបឈានមុខគេតាមក្របខ័ណ្ឌ Nissan Intelligent Mobility។

1413

“ថ្ងៃនេះ យើងសូមធ្វើការសម្ភោធរថយន្ត Nissan Navara Premium ស៊េរីថ្មីឆ្នាំ 2017 ឲ្យដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាដែលកំពុងតែរងចាំរថយន្តស៊េរីថ្មីនេះ។ ការសម្ភោធនៃម៉ូដែលនាំមុខថ្មីដំបូងបំផុតនេះ គឺជាការបោះជំហ៊ានជាផ្លូវការរបស់ក្រុមហ៊ុន តាន់ចុង គ្រុប  មកក្នុងទីផ្សាររថយន្តដែលកំពុងមានភាពសកម្មនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីផែនការម៉ូដែលថ្មីបន្ទាប់ទៀតរបស់យើង ផែនការអាជីវកម្មរបស់ក្រុមហ៊ុន ក៏មានរួមបញ្ចូលការពង្រីកបណ្ដាញភ្នាក់ងារលក់មិនផ្ដាច់មុខរបស់យើង ដើម្បីឲ្យកាន់តែមានការគ្របដណ្ដប់ល្អប្រសើរជាងនេះផងដែរនៅក្នុងវិស័យរថយន្តក្នុងស្រុកដែលតាមរយៈនេះ យើងតែងតែបើកចំហរឲ្យមានការតែងតាំងដៃគូក្នុងស្រុកដែលពាក់ព័ន្ធ ឲ្យចូលរួមក្នុងអាជីវកម្មរបស់ Nissan” នេះបើយោងតាមប្រសាសន៍របស់លោក Dato Than Tai Hing ទីប្រឹក្សាក្រុមហ៊ុន តាន់ចុង ម៉ូធ័រ (កម្ពុជា និងឡាវ) នៅក្នុងសុន្ទរកថារបស់លោកក្នុងកម្មវិធីតាំងបង្ហាញរថយន្ត នៅផ្សារទំនើប អ៊ីអន ម៉ល រាជធានីភ្នំពេញ។

1

 

ដោយមានសមាសភាគល្អលើសគេប្រកបដោយលក្ខណៈប្រកួតប្រជែងទៅលើសមត្ថភាព ភាពធន់ និងងាយស្រួលបត់បែន រួមជាមួយនឹងចំណេះធ្វើសម្រាប់រថយន្តមួយបាំងកន្លះលំដាប់ថ្នាក់សកលលោករបស់ Nissan អស់រយៈពេលជាង 80 ឆ្នាំកន្លងមកនេះ ព្រមទាំងមានភាពអាចទុកចិត្តបានដោយគ្មានមន្ទិលសង្ស័យ និងម៉ាស៊ីនម៉ាស៊ូត 2.5 លីត្រ ធ្វើឲ្យរថយន្តនេះមានអានុភាពអតិបរមា រហូតដល់ 190PS និងកម្លាំងបង្វិលអតិបរមាចំនួន 450Nm (ដូចគ្នាចំពោះម៉ាស៊ូត 3.0L ដែរ)។ ទោះជាយ៉ាងនេះក្ដី រថយន្តនេះពិតជាសន្សំសំចៃប្រេងណាស់ ដោយមានការកែលម្អហ្គែរ និងដំណើរការកាន់តែងាយស្រួល រួមជាមួយនឹងគ្រោងតួរថយន្តរឹងមាំ និងធន់ជាងមុន ហើយថែមទាំងមានភាពទំនើប និងការរចនាប្រកបដោយភាពរឹងមាំ និងធន់បានយូរ។

12

ចំណុចសំខាន់បំផុតនៃរថយន្ត Nissan Navara Premium ស៊េរីថ្មីឆ្នាំ 2017 គឺ “ភាពរឹងមាំ និងភាពខ្ពង់ខ្ពស់” ហើយសូមថ្លែងអំណរគុណចំពោះការរចនាគ្រោងតួរថយន្តបិទជិត និងមានភាពរឹងមាំដោយមានការដាក់ដែករឹងមាំនៅកន្លែងសំខាន់ៗនានា។ គ្រោងរថយន្តធន់ស្រាល ត្រូវបានរចនាបង្កើតឡើងដើម្បីអាចធន់នឹងភាពលំបាកនៃកន្លែងការងារ និងការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងស្ថានភាពលំបាកខ្លាំងទាំងនៅលើផ្លូវថ្នល់ និងមិននៅលើផ្លូវថ្នល់។

11

លក្ខណៈពិសេសមួយនៃរថយន្ត Nissan Navara Premium គឺភ្លើងដឺមី (DRL) រាងកោង ដែលមិនត្រឹមតែជាការរចនាប្រកបដោយភាពឆើតឆាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវសុវត្ថិភាពផងដែរ តាមរយៈការធ្វើឲ្យរថយន្តកាន់ងាយត្រូវបានគេមើលឃើញទាំងពេលថ្ងៃ និងពេលយប់ ព្រមទាំងមានចង្កៀងមុខ LED ទៀតផង។ លក្ខណៈពិសេសមួយទៀតគឺ របារដែកនៅលើដំបូលរថយន្ត ដែលមិនត្រឹមតែផ្ដល់ជាសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រើប្រាស់សម្រាប់ចងភ្ជាប់ ឥវ៉ាន់ធំៗដូចជាកង់ និងឈើជាដើម។

9

កូនសោវៃឆ្លាត ជាមួយនឹងប៊ូតុងចុចបញ្ឆេះ ផ្ដល់ភាពងាយស្រួលដល់អ្នកបើកបរក្នុងការបញ្ឆេះ
រថយន្តបានឆាប់រហ័សដោយគ្មានបញ្ហាក្នុងការចាក់សោរថយន្ត បញ្ឆេះម៉ាស៊ីន និងបើកបរ។ អ្នកដំណើរនៅក្នុងរថយន្តអាចមានអារម្មណ៍រីករាយនឹងសីតុណ្ហភាពប្រកបដោយផាសុកភាព និង តាបឡូឌីជីថលទំនើបដែលបង្ហាញដំណើរការម៉ាស៊ីនត្រជាក់អូតូពេញលេញ ដោយមានកន្លែងសឺរ៉េ
សីតុណ្ហភាពទេ្វរ
រួមជាមួយនឹងរន្ធបញ្ចេញខ្យល់ម៉ាស៊ីនត្រជាក់ខាងក្រោយដែលបែងចែកខ្យល់ត្រជាក់នៅក្នុងកាប៊ីនទៅអ្នកដំណើរអង្គុយខាងមុខ និងខាងក្រោយ។

7

លក្ខណៈពិសេសលើសគេមួយទៀតនៃរថយន្ត Nissan Navara Premium ស៊េរីថ្មីឆ្នាំ2017 នេះ គឺកៅអីស្បែកអាចសឺរ៉េបាន 8 ទិសដ៏ប្រណិតសម្រាប់អ្នកបើកបរ និងអ្នកដំណើរខាងមុខ រួមជាមួយនឹងទម្រចង្កេះ 2 ទិស ព្រមទាំងកៅអីគ្មានទំនាញដែលជាទីចង់បានរបស់អាកាសយានិកផងដែរ។

6

លក្ខណៈពិសេសលើសគេមួយទៀតនោះគឺប្រព័ន្ធឡុកប៉ុងក្រោយ (RDL) ដែលអនុញ្ញាតឲ្យអ្នកបើកបរមានទំនុកចិត្តនៅពេលបើកបរនៅលើផ្លូវលំបាក និងសុវត្ថិភាពមិនវិលកង់នៅលើផ្ទៃប៉ះ
ខុសគ្នាតាមរយៈការចាក់សោដោយដៃនូវកង់បង្វិលកង់ក្រោយ ដើម្បីឲ្យតួរថយន្តទាំងមូលដំណើរការព្រមគ្នា។

5

លក្ខណៈសុវត្ថិភាពស្ដង់ដារ រួមមានប្រព័ន្ធហ្វ្រាំង ABS ការបែងចែកកម្លាំងហ្វ្រាំងអេឡិចត្រូនិក (EBD) ហ្វ្រាំងជំនួយ (BA) និងប្រព័ន្ធគ្រប់គ្រងទំនាញរថយន្ត (TCS)។ ប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្ត (VDC) ជួយបង្កើនសមត្ថភាព និងសុវត្ថិភាពបើកបរនៃរថយន្ត 4×4 រួមជាមួយនឹងប្រព័ន្ធហ្វ្រាំងគ្រប់គ្រងការរអិល (ABLS) ប្រព័ន្ធជំនួយពេលឡើងចំណោត (HSA) និងប្រព័ន្ធជំនួយពេលចុះចំណោត (HDC)។ នៅពេលលក្ខណៈពិសេសទាំងនេះមាននៅក្នុងរថយន្ត Nissan សុវត្ថិភាពគឺជាកត្តាចម្បងជានិច្ច។

 

 

រថយន្ត Nissan Navara Premium ស៊េរីថ្មីឆ្នាំ2017 នេះ មានតម្លៃគួរឲ្យទាក់ទាញបំផុតត្រឹមតែ USD 47,000 ដែលធ្វើឲ្យមានអ្នកចង់បានជាច្រើននាក់។ សូមអញ្ជើញមកកាន់បន្ទប់តាំងបង្ហាញរបស់ Nissan ដើម្បីធ្វើការសាកល្បងបើកបរ ព្រមទាំងទទួលបានការប្រូមូសិនសម្រាប់អ្នកអញ្ជើញមកមុនដែរ។ ការផ្ដល់ជូនពិសេសនេះក៏អនុវត្តចំពោះរថយន្ត Navara MT 2WD និង MT 4WD ផងដែរ

4

សម្រាប់ព័ត៌មានបន្ថែមអំពីម៉ូដែលរថយន្ត Nissan នៅក្នុងប្រទេសកម្ពុជា សូមចូលមើលនៅក្នុង
វែបសាយត៍របស់ក្រុមហ៊ុន Nissan កម្ពុជា៖ www.nissan.com.kh/ ឬតាមដាន (follow) ទំព័រ Facebook របស់ Nissan កម្ពុជា តាមរយៈអាសយដ្ឋាន៖ fb.com/CambodiaNissan/

3 2

មតិ