កាច់.កម៉ូតូជិតបានសម្រេចហើយសមត្ថកិច្ចមកដល់ជាប់ខ្នោះល្មម! | Khmer-note.com

កាច់.កម៉ូតូជិតបានសម្រេចហើយសមត្ថកិច្ចមកដល់ជាប់ខ្នោះល្មម!

កំពង់ចាម៖ ជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពកាច់.កម៉ូតូមិនទាន់បានសម្រេចស្រាប់តែប្រជាពលរដ្ឋតាមទាន់ប្តឹងសមត្ថកិច្ចនគរបាលមកចាប់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ នៅចំនុចក្រោមផ្ទះស្ត្រីម្នាក់ឈ្មោះសុី ស្រីនាង ស្ថិតនៅក្នុងភូមិទី៩ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកកងមាសបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះសិលា ម៉ារ៉ាដែន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិទី៩ ឃុំកងតាណឹង ស្រុកកងមាស។ ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពកាច់.កម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B.6039 ជាកម្មសិទ្ធរបស់ឈ្មោះសំ សុខា ភេទប្រុស អាយុ32ឆ្នាំ មានទីលំនៅភូមិសំបួរមាស(ក) ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

 

បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទោសួរចម្លើយឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលស្រុកកងមាស និងកសាងសំនុំបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕

img_8458-1024x768 img_8459 img_8460 img_8462

លីកា

ខ្មែរណូត

 

មតិ