គ្រាន់តែទាស់ពាក្យសម្ដីខ្វែងគំនិតគ្នារឿងម្ដាយគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងផ្ទះសោះ ទាញដុំឥដ្ឋវាយម្ដាយចំក្បាលស្លាប់ភ្លាមៗ | Khmer-note.com

គ្រាន់តែទាស់ពាក្យសម្ដីខ្វែងគំនិតគ្នារឿងម្ដាយគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងផ្ទះសោះ ទាញដុំឥដ្ឋវាយម្ដាយចំក្បាលស្លាប់ភ្លាមៗ

ប្រទេសចិន៖ បុរសវ័យ៤៦ឆ្នាំម្នាក់បានយកដុំឥដ្ឋវាយសម្លាប់ម្ដាយរបស់ខ្លួនដោយសារតែរូបគេខឹងនឹងម្ដាយរបស់គេមានការខ្វែងគំនិតគ្នារឿងហិរញ្ញាវត្ថុ។ រឿងហេតុនេះកើតឡើងនៅក្នុងខេត្ត Anhui ប្រទេសចិន។ កូនអកតញ្ញូរូបនេះពេលផឹកស្រាស្រវឹងបានទៅនិយាយគ្នាជាមួយហ្នឹងម្ដាយរបស់គេរឿងគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងផ្ទះ ស្រាប់តែពេលកំពុងតែនិយាយគ្នា ម្ដាយនឹងកូនពីរនាក់ខាងលើមានការទាស់ពាក្យសម្ដីខ្វែងគំនិតគ្នារឿងហិរញ្ញវត្ថុបណ្ដាលអោយកូនប្រុសអកតញ្ញូខាងលើចេញទៅក្រៅផ្ទះយកដុំឥដ្ឋមកវាយស្រ្ដីជាម្ដាយចំកណ្ដាលក្បាលបណ្ដាលអោយគាត់ស្លាប់ភ្លាមៗនៅក្នុងថ្លក់ឈាម។ ភ្លាមៗនោះកូនស្រីរបស់ស្រ្ដីរងគ្រោះបានទូរស័ព្ទប្ដឹងប៉ូលីសអោយមកចាប់ខ្លួនបងប្រុសគេ។ បុរសជាកូនអកតញ្ញូនោះត្រូវប៉ូលីសចាប់ខ្លួនភ្លាមៗបញ្ជូនទៅកាន់ប៉ុស្ដិ៍ប៉ូលីស។ រូបគេបានសារភាពប្រាប់ប៉ូលីសថា៖ រូបគេនឹងម្ដាយរបស់គេមានការខ្វែងគំនិតគ្នារឿងគ្រប់គ្រងហិរញ្ញវត្ថុុនៅក្នុងផ្ទះ ដោយកូនអកតញ្ញូរូបនេះមិនគាំទ្រការគ្រប់គ្រងរបស់ម្ដាយគេ រូបគេចង់បានសិទ្ធិការគ្រប់គ្រងហិរញ្ញវត្ថុមកគ្រប់គ្រងតែត្រូវស្រ្ដីជាម្ដាយបដិសេដមិនព្រមអោយកូនអកតញ្ញូរូបនេះគ្រប់គ្រង ទើបធ្វើអោយរូបគេខឹងបានខ្វែងគំនិតគ្នាយ៉ាងខ្លាំងជាមួយហ្នឹងម្ដាយរបស់គេ ហើយបានដើរចេញទៅក្រៅផ្ទះទាញដុំឥដ្ឋមកវាយម្ដាយគេចំកណ្ដាលក្បាលបណ្ដាលអោយគាត់ស្លាប់ភ្លាមៗ។ ប៉ូលីសកំពុងសុើបអង្កេតបន្ដលើរឿងនេះដើម្បីត្រៀមបញ្ជូនសំណុំរឿងទៅកាន់តុលាការ។

brick

បុត្រ

ខ្មែរណូត

មតិ