បន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Qualcomm នឹងអាចចាប់យកប្រព័ន្ធ 4G LTE បានយ៉ាងល្អបំផុតសម្រាប់ស្មាតហ្វូន | Khmer-note.com

បន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Qualcomm នឹងអាចចាប់យកប្រព័ន្ធ 4G LTE បានយ៉ាងល្អបំផុតសម្រាប់ស្មាតហ្វូន

នេះគឺជាលើកទីមួយហើយក្រុមហ៊ុន Qualcomm សម្រេចចិត្តក្នុងការអភិវឌ្ឍលើផលិតផលបន្ទះឈីបរបស់ខ្លួន ក្នុងរយៈពេល 3ឆ្នាំចុងក្រោយនេះ។ ហើយអ្វីដែលចាប់អារម្មណ៍សម្រាប់ការអភិវឌ្ឍនេះគឺក្រុមហ៊ុននឹងពាំនាំយកមកជាមួយនូវប្រព័ន្ធ 4G LTE ទៅរាល់ស្មាតហ្វូនទាំងអស់ដែលបំពាក់ដោយបន្ទះឈីបរបស់ក្រុមហ៊ុននេះនៅក្នុងទីផ្សារសំខាន់ដូចជាប្រភេទឥណ្ឌា អាមេរិចឡាទីន និងអាស៊ីអាគ្នេយ៏។

1

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះក្រុមហ៊ុន Qualcomm ទើបតែបានប្រកាសទាក់ទងទៅនឹងបន្ទះឈីបថ្មីរបស់ខ្លួនក្នុងព្រឹត្តិការណ៍មួយនៃទីក្រុង New Delhi។ លើសពីនេះទៅទៀត បន្ទះឈីបនោះបានដាក់បញ្ចូលនូវប្រព័ន្ធ 205 System-on-Chip (SoC) ដែលមានសមត្ថភាពអាចចាប់យកល្បឿននៃការទាញយកពីបណ្ដាញអ៊ីនថឺណេតបានរហូតដល់ទៅ 150Mbps ក្នុងកម្រឹត 4G, 3G, និង 2G ជាមួយនឹង dual-core 1.1 GHz CPU, Qualcomm’s Adreno GPU។ ចំពោះស្មាតហ្វូនដែលមានស៊ីមពីរក៏អាចប្រើប្រាស់បានដែរ។

Fu

ខ្មែរណូត

ប្រភព៖ theverge

 

មតិ