កាន់តែកក្រើកទូទាំងខេត្តកំពង់ចាម ជាមួយ​កំពូលតារាចម្រៀង រាំអញ្ចេកៗ ក្នុងព្រឹត្តិការណ៏ប្រគុំតន្រី្ត Eragold Concert 2017 | Khmer-note.com

កាន់តែកក្រើកទូទាំងខេត្តកំពង់ចាម ជាមួយ​កំពូលតារាចម្រៀង រាំអញ្ចេកៗ ក្នុងព្រឹត្តិការណ៏ប្រគុំតន្រី្ត Eragold Concert 2017

 

កាន់តែកក្រើកទៀតហើយបន្ទាប់ពីការប្រគុំតន្រ្តីនៅខេត្តកំពង់ឆ្នាំងដែលមានទស្សនិជន ចូលរួមទស្សនាផ្ទាល់រាប់ពាន់អ្នក លើកនេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង ឪក សុគន្ធកញ្ញា បានរួមគ្នាអង្រួនឆាកតន្រ្តី Eragold Concert 2017 យ៉ាងកក្រើក តាមរយៈបទចំរៀងពេញនិយមជាច្រើនបទ ជាពិសេសបទ រាំអញ្ចេកៗបានកន្រ្តាក់អារម្មណ៏អ្នកទស្សនារាប់ពាន់អ្នកក្នុងខេត្តកំពង់ចាម។

គួររំលឹកផងដែរ កាលពីថ្ងៃសៅរ៍ ទី 18 ខែ មិនា នេះ Eragold Concert 2017 ឈានមកដល់ ទីរួមខេត្តកំពង់ចាម ជាមួយកំពូលតារាចម្រៀងជាច្រើនរូប ។ ព្រឹត្តិការណ៍ដ៏កក្រើកនេះមានវត្តមាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ កញ្ញា ឪក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ លោក នី រតនា កញ្ញា សុខ សីឡាលីន និង កញ្ញា បាច គីមមួយ ហើយការប្រគុំតន្ត្រីនេះក៏មានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និង ទំព័រហ្វេសប៊ុកផ្លូវការ Eragold Singapore ។

dsc_0049

តាមរយៈបទដ៏កន្ត្រាក់អារម្មណ៍ជាច្រើនបទ របស់តារាចង្រៀងទាំងអស់ បានអង្រួនឆាកតន្ត្រី Eragold Concert ជាមួយក្បាច់រាំដ៏គួរឲ្យជក់ចិត្ត ដែលធ្វើឲ្យទស្សនិកជនទាំងអស់ រំភើបរីករាយ និងហ៊ោកញ្ជៀវនៅមុខសាលាគរុកោសល្យ ខេត្តកំពង់ចាម ។ អ្នកទស្សនាផ្ទាល់យ៉ាងកុះករ ក៏បានចូលរួមទស្សនាស្តង់លក់ផលិតផល ហើយចាប់ចិត្តខ្លាំង ជាមួយរសជាតិដ៏ស្រស់ថ្លា របស់ទឹកសណ្តែកធម្មជាតិ Eragold ព្រមទាំងរីករាយជាមួយការថតរូប ការទទួលបានរង្វាន់ភ្លាម និងជាពិសេសការទទួលបានឳកាសសម្រាប់រង្វាន់ធំគឺ ម៉ូតូ Honda Dream 2017 1 គ្រឿង ទូរទស្សន៍ LED 32 អ៊ីញ 5 គ្រឿង និងរង្វាន់ជាច្រើនទៀត ដែលផ្តល់ជូនផ្ទាល់នៅរាល់ទីតាំងនៃការប្រគុំតន្រ្តី ។ លោកអ្នកអាចទស្សនាកម្មវីធីផ្សាយផ្ទាល់ និងទទួលពត៌មានបន្ថែម តាមរយៈទំព័រហ្វេសប៊ុក Eragold Sigapore ។

កម្មវិធីប្រគុំតន្ត្រីដ៏ពិសេសនេះនាំមកជូនដោយ ទឹកសណ្តែកធម្មជាតិ Eragold កាហ្វេ Goldroast ទឹកដោះគោ Gold Cupp អាហារបំប៉ន Calsome និងភេស្ជៈប៉ូវកម្លាំង Zeus ។ រាល់ផលិតផលទាំងអស់នាំមកជូនផ្តាច់មុខដោយ Soon Soon Group ។

Eragold Concert 2017 នឹងមានវត្តមាន នៅក្រុងព្រះសីហនុ ឆ្នេរអូរឈើទាល នៅថ្ងៃទី 25 ខែ មិនា ឆ្នាំ 2017 ខាងមុខនេះ និងជាបន្តទៀតនៅ ខេត្តសៀមរាប និង ក្រុងតាខ្មៅ។ កុំភ្លេចចូលរួមទស្សនា និងទទួលយករសជាតិដ៏ស្រស់ថ្លា ពីទឹកសណ្តែកធម្មជាតិ Eragold ។

dsc_0138 img_7108 img_7029 img_6886 dsc_0387 dsc_0243 dsc_0151

មតិ