ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលចូលឡានបណ្តាលអោយយុវជន២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ | Khmer-note.com

ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលចូលឡានបណ្តាលអោយយុវជន២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

កណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហុីយ៉ានដាយ និងម៉ូតូមួយគ្រឿងបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ នៅក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បណ្តាលអោយបុរស២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

សាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FU.9700 បើកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុបានប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត (បើកបរក្នុងទិសដៅស្របគ្នា) ក៏រេចង្កូតទៅខាងឆ្វេងស្របពេលរថយន្តដឹកទំនិញមួយគ្រឿងម៉ាកហុីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D.5649 បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា មកដល់ចាប់ហ្វ្រាំងមិនទាន់ក៏បុកម៉ូតូជនរងគ្រោះមួយទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ មន្ត្រីនគរបាលចរាចរណ៍បានអោយដឹងថា ជនរងគ្រោះមានឈ្មោះមុំ សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកបើកបរម៉ូតូ និងម្នា់ទៀតមានឈ្មោះជឹម រិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះទាំង២មកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកអ្នកបើកបររថយន្តចូលខ្លួនមកដោះស្រាយតាមនិតិវិធី៕

dr-1-2-1024x576 dr-2-1-1024x576 dr-3-1024x576

លីកា

ខ្មែរណូត

 

មតិ