ចាប់ក្រពើវះពោះ ព្រោះសង្ស័យលេបកូនក្មេង មានអីពេលវះមកឃើញសពក្មេងមែន (មានវីដេអូ) | Khmer-note.com

ចាប់ក្រពើវះពោះ ព្រោះសង្ស័យលេបកូនក្មេង មានអីពេលវះមកឃើញសពក្មេងមែន (មានវីដេអូ)

ប្រទេសហ្ស៊ីមបាវេ៖ សត្វក្រពើដ៏ធំមួយក្បាលត្រូវបានប្រជាជនរស់នៅក្នុងភូមិមួយក្នុងប្រទេសហ្ស៊ីមបាវេ បានបាញ់សម្លាប់ចោលដោយសារតែពួកគេសង្ស័យថាសត្វក្រពើនោះបានស៊ីក្មេងប្រុសអាយុ៨ឆ្នាំម្នាក់។ សត្វក្រពើខាងលើត្រូវបានអ្នកភូមិបាញ់សម្លាប់ហើយនិងចាប់យកមកវះពោះមើលដើម្បីរកក្មេងប្រុសរងគ្រោះ។ សាកសពក្មេងប្រុសរងគ្រោះខាងលើត្រូវបានអ្នកភូមិរកឃើញនៅក្នុងពោះសត្វក្រពើខាងលើ។

តាមរយៈវីដេអូខ្លីមួយដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គម អ្នកភូមិមានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីសត្វក្រពើនោះបានស៊ីក្មេងប្រុសខាងលើ ពួកគេបានចាប់សត្វក្រពើខាងលើយកមកវះពោះ ដើម្បីយកសាកសពក្មេងប្រុសរងគ្រោះចេញ។ សាកសពក្មេងប្រុសរងគ្រោះត្រូវបានក្រុមគ្រួសារគេយកទៅធ្វើបុណ្យតាមប្រពៃណីរបស់ប្រទេសហ្ស៊ីមបាវេ។

1471-pay-cen_crocodiletragedy_04

បុត្រ

ខ្មែរណូត

មតិ