ថេបប្លេតជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple អាចនឹងមានខ្មៅដៃ(Apple Pencil stylus)? | Khmer-note.com

ថេបប្លេតជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple អាចនឹងមានខ្មៅដៃ(Apple Pencil stylus)?

សម្រាប់ពេលនេះក្រុមហ៊ុន Apple កំពុងបង្កើតជម្រើសថ្មីសម្រាប់អ្នកប្រើប្រាស់របស់ខ្លួនហើយ ពោលគឺពួកគេមានបំណងចង់បង្កើតខ្មៅដៃមួយដែលត្រូវបានបំពាក់មកជាមួយនឹងផលិតផល iPad ម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន។

2

កាលពីឆ្នាំ2015 ក្រុមហ៊ុន Apple បានប្រកាសទាក់ទងទៅនឹងខ្មៅដៃរបស់ខ្លួនម្ដងរួចទៅហើយ ហើយវាក៏ជាលើកទីមួយដែរ។ តែអ្វីដែលធ្វើឲ្យមនុស្សគ្រប់គ្នាឆ្ងល់នោះគឺហេតុអ្វីបានជាខ្មៅដៃនោះមិនធ្វើការជាមួយនឹង iPad តែបែរជាប្រើប្រាស់ជាមួយនឹង iPhone ទៅវិញ។ បន្ទាប់មកទៀត យើងឈានមកដល់ឆ្នាំ2016 វិញម្ដង ពោលគឺនៅពេលក្រុមហ៊ុន Apple ធ្វើការប្រកាសចេញលក់ជាសាធារណៈនូវម៉ូដែល iPhone 7 និង 7 Plus។ ក្នុងខណៈពេលនោះមានមនុស្សជាច្រើនរំពឹងថាខ្មៅដៃនោះនឹងត្រូវបានបំពាក់លើម៉ូដែល iPhone 7 តែវាមិនមែនជាការពិតឡើយ។ រហូតមកដល់ពេលនេះក្រុមហ៊ុន Apple បានលើកឡើងថាខ្លួនមានបំណងចង់បង្កើតនូវ iPad Pro ជំនាន់ទី3ទៀត ដូចនេះខ្មៅដៃនោះអាចនឹងត្រូវបានបំពាក់លើ iPad Pro ដែលមានអេក្រង់ទំហំ 10.5អ៊ីញនោះហើយ។ តែទោះជាយ៉ាងណាយើងពុំទាន់ទទួលបានការបញ្ជាក់ណាមួយពីក្រុមហ៊ុនឡើយ។

2 3

គួរបញ្ជាក់ផងដែរថា ប្រសិនបើពត៌មានទាំងឡាយទាក់ទងទៅនឹងការបន្ថែមខ្មៅដៃលើ iPad នេះគឺជាការពិត នោះក្រុមហ៊ុន Apple នឹងនាំវាយកមកនាកំឡុងខែខែកញ្ញាសម្រាប់ព្រឹត្តិការរបស់ iPad តែម្ដង។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍នេះក៏ជួនពេលជាមួយនឹងគ្រប់ខួប 10ឆ្នាំនៃផលិតផល iPhone ដែរ ដូចនេះទាំង iPhone និង iPad ប្រាកដជាទទួលបានការអភិវឌ្ឍដ៏អស្ចារ្យ ពោលគឺអាចនឹងបំពាក់ដោយពេក្រង់ប្រភេទ OLED តែម្ដង។ ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឹក្រុមហ៊ុន Apple បាននឹងកំពុងប្រគួតប្រជែងទីផ្សារជាមួយនឹងក្រុមហ៊ុន Samsung ទាក់ទងទៅនឹងផលិតផលថេបប្លេតនេះ។ ដូចនេះក្រុមហ៊ុន Samsung ក៏ជិតចេញលក់នូវកំពូលថេបប្លេតរបស់ខ្លួន ឯក្រុមហ៊ុន Apple វិញក៏ដូចគ្នា។ អញ្ចឹងយើងមានតែរងចាំមើលថាតើមួយណាខ្លាំងជាង។

Fu

ខ្មែរណូត

ប្រភព៖ vb

មតិ