បុរសអនាថាម្នាក់ត្រូវរថយន្តធុនដ្រាមួយគ្រឿងកិនបែកក្បាលស្លាប់នៅមុខផ្ទះសំណាក់យីហោហ្វ័រឡេក | Khmer-note.com

បុរសអនាថាម្នាក់ត្រូវរថយន្តធុនដ្រាមួយគ្រឿងកិនបែកក្បាលស្លាប់នៅមុខផ្ទះសំណាក់យីហោហ្វ័រឡេក

ភ្នំពេញ៖ កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ បុរសជនអនាថាម្នាក់ត្រូវបានរថយន្តមួយគ្រឿងកិនបែកក្បាលស្លាប់ នៅមុខផ្ទះសំណាក់យីហោហ្វ័រឡេក នៅបណ្តោយផ្លូវលេខ៧០ កែងផ្លូវK5 ស្ថិតក្នុងក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

អ្នកនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជាជនអនាថា អាយុប្រហែល៥០ឆ្នាំ ពាក់អាវដៃវែងឆ្នូត ដើរតាមផ្លូវពីកើតទៅលិច ក្នុងស្ថានភាពស្រវឹង លុះដើរមកដល់កន្លែងកើតហេតុក៏បានដេកនៅក្បែរបង្គោលភ្លើង ស្រាប់តែមានរថយន្តធុនដ្រាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W.9869 ដឹកស្រីស្នេហ៍ំបំណងចូលក្នុងផ្ទះសំណាក់ ទំនងមិនបានឃើញជនរងគ្រោះដេកនៅក្បែរបង្គោលភ្លើង ក៏បានបត់ឡានចូលកិនជនរងគ្រោះចំក្បាលបែកហូរឈាមស្លាប់ភ្លាមៗ។ ចំណែករថយន្តបង្ករបានបើកចូលផ្ទះសំណាក់មួយសន្ទុះក៏បានបើកចេញមកវិញជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុដឹកសាកសពជនរងគ្រោះទៅបូជានៅវត្តទឹកថ្លា។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកអ្នកបើកបររថយន្តបង្ករមកផ្តន្ទាទោសតាមច្បាប់៕

dr-1-1-1024x768 dr-2-1024x768

លីកា

ខ្មែរណូត

មតិ