កម្មវិធីល្អដាច់គេទាំង10 របស់ Android សម្រាប់អ្នកផលិតខ្សែភាពយន្ដ | Khmer-note.com

កម្មវិធីល្អដាច់គេទាំង10 របស់ Android សម្រាប់អ្នកផលិតខ្សែភាពយន្ដ

ប្រព័ន្ធដំណើរការ Android គឺជាប្រព័ន្ធដំណើរការមួយដែលទទួលបានភាពពេញនិយមនៅទូទាំងពិភពលោក ព្រោះវាមានកម្មវិធី និងលក្ខណៈពិសេសជាច្រើនទៀតលើសពីពីប្រព័ន្ធដំណើរការផ្សេងៗ។ លើសពីនេះទៅទៀត ប្រព័ន្ធដំណើរការ Android មានទីផ្សារជាង ហើយ Google Play Store ក៏មានផ្ទុកនូវអ្វីៗជាច្រើនផងដែរ។ ដោយឡែក ឥឡូវនេះយើងសូមណែនាំលោកអ្នកឲ្យសាកល្បងប្រើប្រាស់កម្មវិធីមួយចំនួនដែលដំណើរការលើ Android ហើយជម្រុញដល់ការផលិតខ្សែភាពយន្ដរបស់អ្នកឲ្យកាន់តែមានភាពងាយស្រួល។

0

1/ Open Camera

កម្មវិធីនេះគឺជាមួយក្នុងចំណោមកម្មវិធីល្អបំផុតដែលមានសមត្ថភាពអាចអាចបញ្ជាទៅលើមុខងារកាមេរ៉ាបាន។ លើសពីនេះទៅទៀត វាពិតជាមានសារៈប្រយោជន៍ជាខ្លាំងសម្រាប់អ្នកផលិតខ្សែភាពយន្ដ ព្រោះវាអាចឲ្យអ្នកប្រើប្រាស់កំណត់ទៅលើមុខងារនីមួយៗនៃកាមេរ៉ាបាន។ លើសពីនេះទៅទៀតវីដេអូកម្រឹត 4K ក៏អាចថតបានដោយការប្រើប្រាស់កម្មវិធីនេះដែរបើទោះស្មាតហ្វូនរបស់អ្នកពុំមានកម្រឹតវីដេអូ 4K ក្ដីព្រោះកម្មវិធីនេះមានមុខងារជំនួយបាន។

1

2/ Adobe Premiere Clip

ក្នុងត្រកូល Adobe កម្មវិធី Premiere គឺមានសម្រាប់កុំព្យូទ័រ តែសម្រាប់ពេលនេះលោកអ្នកក៏អាចប្រើប្រាស់កម្មវិធីនេះបានតាមរយៈស្មាតហ្វូនដែរដើម្បីកាត តវីដេអូ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺវាគឺជាកម្មវិធីដ៏ល្អបំផុតសម្រាប់ប្រព័ន្ធដំនើរការ Android។

2

3/ MX Player

ដោយឡែក ប្រសិនបើអ្នកជាអ្នកផលិតខ្សែភាពយន្ដ នោះអ្នកនឹងត្រូវប្រឈមមុខជាមួយនឹងទ្រង់ទ្រាយផ្សេងៗគ្នានៃវីដេអូ និងកូដ។ ស្របពេលជាមួយគ្នានេះដែរកម្មវិធីដែលមានស្រាប់លើស្មាតហ្វូន អាចនឹងមិនគាំទ្រលើការចាក់វីដេអូដែលមានទ្រង់ទ្រាយខ្លះ។ តែសម្រាប់ MX Player វិញគឺជាកម្មវិធីចាក់វីដេអូដែលល្អបំផុតនៅលើ Google Play Store ពោលគឺវីដេអូប្រភេទណា ទ្រង់ទ្រាយណា កូដណាក៏កម្មវិធីនេះអាចចាក់បានដែរ។

3

4/ Adobe Photoshop Lightroom

នរណាៗក៏ស្គាល់កម្មវិធីនេះដែរ ព្រោះវាគឺជាកម្មវិធីដ៏អស្ចារ្យមួយសម្រាប់ការកែប្រែ និងសម្រួលរូបភាព។ តែសម្រាប់ពេលនេះកម្មវិធីដ៏មានសក្កានុពុលមួយនេះក៏អាចប្រើប្រាស់បានតាមរយៈស្មាតហ្វូនដែរ ហើយវាក៏ឈរនៅក្នុងត្រកូល Adobe ដូចគ្នាដែរ។ វាមានសមត្ថភាពអាចផ្ដល់ឲ្យលោកអ្នកនូវការកែច្នៃរូបភាពដ៏អស្ចារ្យ និងទាញទាញទៅតាមអ្វីដែលអ្នកចង់បាន។

4

5/ Vimeo

វាគឺជាកម្មវិធីមួយដែលជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងការចែករំលែកការងាររបស់ពួកគេទៅកាន់ដៃគូផ្សេងទៀត។ ជាមួយនឹង Vimeo វាពិតជាមានភាពងាយស្រួលមែនទែនក្នុងការចែករំលែកការងារ ឯកសារ ដំណើរកំសាន្ដ និងអ្វីៗផ្សេងទៀតបានយ៉ាងងាយស្រួល។

5

6/ Google Drive

ជាមួយនឹងឯកសារដែលមានទំហំធំ Google Drive គឺជាកម្មវិធីដ៏ល្អមួយដែលអាចជួយអ្នកប្រើប្រាស់ក្នុងការបង្ហោះឯកសារទុក ចែករំលែក និងផ្ញើរឯកសារទៅឲ្យអ្នកដទៃទៀតបានយ៉ាងងាយស្រួល។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែបង្ហោះឯកសារទៅក្នុងកម្មវិធី នោះវានឹងរក្សាឯកសារនោះទុករហូតដោយសុវត្ថិភាពបំផុត។ លើសពីនេះទៅទៀត កម្មវិធីនេះដើរតួយ៉ាងសំខាន់ក្នុងការជួយដល់អ្នកផលិតខ្សែភាពយន្ត។

6

7/ Youtube

Youtube គឺជាកម្មវិធីមួយដែលអាចនិយាយបានថានរណាៗក៏ស្គាល់ដែរ ពោលគឺវាគឺជាកម្មវិធីមួយដែលផ្ទុកទៅដោយវីដេអូរាប់រយលាន ហើយក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្កើតគណនី រួចធ្វើការបង្ហោះវីដេអូចូលលើគេហទំព័រនោះបានតាមចិត្តផងដែរ។

7

8/ Viva Video

Viva ដើរតួយ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់ដើម្បីកាត់ត និងកែប្រែវីដេអូដែលថតបាន។ វាមានភាពងាយស្រួលព្រោះវាដំណើរការលើស្មាតហ្វូន ដូចនេះប្រសិនបើវីដេអូនោះជាការបន្ទាន់ កម្មវិធីនេះពិតជាសម្រួលបានយ៉ាងល្អ។

8

9/ Reverse Movie FX – Magic video

ដោយហេតុជាអ្នកផលិតខ្សែភាពយន្ដ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការបន្ថែមនូវ Effect ខ្លះៗដើម្បីឲ្យវីដេអូកាន់តែមានភាពទាក់ទាញ។ ដូចនេះ Reverse Movie FX – Magic video អាចជួយលោកអ្នកបាន។

9

10/ Cardboard Camera

ស្របពេលជាមួយនឹងពិភពលោកកំពុងដើរទៅរកបច្ចេកវិទ្យា VR កម្មវិធីដែលដំណើរការលើ Android នេះគឺជាការចាប់ផ្ដើមដ៏ល្អបំផុត ពោលគឺ Cardboard Camera គឺជាកម្មវិធីដ៏ពិសេសមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបង្កើត និងចែករំលែក VR វីដេអូទៅកាន់អ្នកដទៃបាន។

10

Fu

ខ្មែរណូត

ប្រភព៖ safetricks

មតិ